Procurement Ads

សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសទីប្រឹក្សាវាយតម្លៃបញ្ចប់គម្រោង ការពង្រឹងផលិតកម្មបន្លែ និងទីផ្សារ ដើម្បីបង្កើនភាពសមត្ថភាពបន្ស៊ាំ របស់កសិករខ្នាតតូច ទៅនឹងការប្រែប្រួលអាកាសធាតុ‍

with Social Entrepreneurs Union of Agricultural Cooperative

Announcement Description

ក្នុង​កំឡុង​ឆ្នាំ​២០២០ ដោយ​ឈរ​លើ​គោលដៅ​រួម​ សហគមន៍​កសិកម្ម​ចំនួន​ ១៥ មកពី​ខេ​ត្ដចំនួន​ ០៦ រួម​មាន​៖ សៀមរាប​ កំពង់ធំ​ តាកែវ​ ព្រៃវែង​ កំពង់ឆ្នាំង​ និង​ខេ​ត្ដកំពង់​ស្ពឺ​ ដែល​កំពុង​ធ្វើអាជីវកម្ម​មាន់​ស្រែ​ និង​បន្លែ​ ក្រោម​ការ​គាំទ្រ​ពី​គម្រោង​កម្មវិធី​សហគ្រាស​លើក​កម្ពស់​ផលិតផល​មាន់​ស្រែ​ខ្មែរ​សម្រាប់​មោទនភាព​ជាតិខ្មែរ​ (Poultry Project of National Pride “PPNP”) របស់​អង្គការ​ហេ​ហ្វឺ​អន្ដរ​ជាតិ​កម្ពុជា​បាន​បង្កើត​ និង​គាំទ្រ​ “សហភាព​សហគមន៍​កសិកម្ម​សហគ្រិន​អភិវឌ្ឍន៍សង្គម​” នៅ​កម្រិត​ថ្នាក់​ជាតិ​ ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​ នៅ​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ ឆ្នាំ​២០២២ ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។

ចក្ខុវិស័យ​ គឺ​កសិករ​មានផលិតផល​កសិកម្ម​បែប​ទំនើប​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ការប្រកួតប្រជែង​ ដើម្បី​ធានា​បាន​នូវ​ការ​បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ​ និង​ដើម្បី​ក្លាយ​ខ្លួន​ជាម្ចាស់​ខ្សែ​ច្រវាក់​ផលិតកម្ម​ប្រកបដោយ​និរន្ត​ភាព​។

បេសកកម្ម​ គឺ​ ជំរុញ​ និង​ផ្តល់សេវា​គាំទ្រ​ដល់ក​សិក​រនៅក្នុង​ការ​ផលិត​កសិផល​កសិកម្ម​បែប​ទំនើប​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ការប្រកួតប្រជែង​ទាំង​គុណភាព​ និង​បរិមាណ​ ដើម្បី​លើក​កម្ពស់​ជីវភាពរស់នៅ​ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដល់​គ្រួសារ​កសិករ​។

ទិសដៅ​យុទ្ធ​សាស្រ្ត គឺ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ និង​បរិមាណ​ ព្រមទាំង​ការ​ការពារ​ផលប្រយោជន៍​របស់​កសិករ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​និរន្ត​ភាព​។

បច្ចុប្បន្ន​ សហភាព​សហគមន៍​កសិកម្ម​សហគ្រិន​អភិវឌ្ឍន៍សង្គម​ ហៅ​កាត់​ថា​ SEUAC បាន​និង​កំពុង​អនុវត្តន៍​គម្រោង​ ការ​ពង្រឹង​ផលិតកម្ម​បន្លែ​ និង​ទី​ផ្សារ​ ដើម្បី​បង្កើន​ភាព​សមត្ថភាព​បន្ស៊ាំ​របស់​កសិករ​ខ្នាត​តូច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ ដែល​គម្រោង​នេះ​គំាទ្រមូលនិធិពី​ UNDP/GEF-SGP ប្រចាំ​ប្រទេសកម្ពុជា​ នៃ​គម្រោង​ លេខ​ KHM/CBA-3/2025/01 រយៈពេល​ ៩ខែ​ ចាប់ពី​ខែវិច្ឆិកា​ ឆ្នាំ​២០២៥ រហូតដល់​ខែ​មិថុនា​ ឆ្នាំ​២០២៦។

Expected Outputs

សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសទីប្រឹក្សាវាយតម្លៃបញ្ចប់គម្រោង ការពង្រឹងផលិតកម្មបន្លែ និងទីផ្សារ ដើម្បីបង្កើនភាពសមត្ថភាពបន្ស៊ាំ របស់កសិករខ្នាតតូច ទៅនឹងការប្រែប្រួលអាកាសធាតុ‍

  • Career Category: Expression of Interest
  • Location: Kampong Chhnang Province
Summary

គោល​បំនងនៃ​ការ​វាយ​តម្លៃ​

ធ្វើការ​ឆ្លុះបញ្ចាំង​អំពី​ចំ​នុ​ចខ្លាំង​ និង​ចំ​នុ​ចខ្សោយ​នៃ​ការ​អនុវត្ត​គម្រោង​ លទ្ធផល​ដែល​ម្រេច​បាន​ ធៀប​នឹង​ផែនការ​គ្រោងទុក​ និង​ស្វែងយល់​នូវ​បទពិសោធន៍​ និង​ការ​អនុវត្ត​ល្អ​ៗដែល​បាន​អនុវត្ត​កន្លងមក​ ព្រមទាំង​ទទួល​បាន​អនុសាសន៍​នានា​ សម្រាប់​កសាង​ផែនការ​អនុវត្ត​នា​ពេល​អនាគត​ផង​ដែរ​។

តួនាទី​ និង​ការទទួលខុសត្រូវ​

  • សហការ​ជាមួយនឹង​មន្ត្រី​គ្រប់គ្រង​គម្រោង​ដើម្បី​ពិនិត្យ​ និង​ប្រមូល​ព័ត៌មាន​ ទិន្នន័យ​ ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​របស់​ គម្រោង​ដើម្បី​ធ្វើការ​វាយ​តម្លៃ​។
  • កំណត់​ភាគី​ពាក់ព័ន្ធ​របស់​ក្នុង​គម្រោង​ ដែល​រួម​មាន​ សហគមន៍​កសិកម្ម​ កសិករ​ អជ្ញាធរមូល​ដ្ឋាន​ និង​មន្ត្រី​គម្រោង​។
  • រៀបចំ​វិធីសាស្ត្រ​ក្នុង​ប្រមូល​ព៌ត័មាន​ និង​វាយ​តម្លៃ​ ដោយធ្វើ​ការ​សម្ភាស​ជា​បុគ្គល​ និង​សម្ភាសន៍​ជា​ក្រុម​ ជាមួយនឹង​តួ​ អង្គ​ពាក់ព័ន្ធ​ក្នុង​តំបន់​គោលដៅ​គម្រោង​។
  • សរសេរ​របាយការណ៍​វាយ​តម្លៃ​គម្រោង​ អំពី​ដំណើរការ​នៃ​ការ​វាយ​តម្លៃ​ របក​គំហើញ​ បទ​ពិសោធ​និង​មេរៀន​ល្អ​ៗ។ ដែល​ទទួល​បាន​កំឡុង​ពេល​អនុវត្ត​គម្រោង​ និង​ផ្តល់អនុសាសន៍​កែ​លម្អ​រស​ម្រាប់​ការ​អនុវត្ត​នា​ពេល​អនាគត​។
  • រៀបចំ​បទ​បង្ហាញ​សេចក្តីព្រាង​ទៅដល់​ស.ស.ស.អ.ស ដើម្បី​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​វាយ​ម្លៃ​ ផ្តល់មតិ​យោបល់​ និង​ឈាន​ទៅ​បញ្ចប់​របាយការណ៍​ជាស្ថាពរ​។
  • របាយការណ៍​វាយ​តម្លៃ​គម្រោង​ត្រូវ​សរសេរ​ជា​ពីរ​ភាសា​ គឺ​ភាសាខ្មែរ​ ១ច្បាប់​ និង​អង់គ្លេស​ ១ច្បាប់​។

ថវិកា​៖ ១,៥០០ ដុល្លារ​សហរដ្ឋអាមេរិក​ បូក​ទាំង​ពន្ធ​កាត់​ទុក​ ១៥%

Eligibility

  • អ្នកដាក់ពាក្យត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
  • បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកក្សេត្រសាស្ត្រ(ឬផ្នែកពាក់ព័ន្ឋកសិកម្ម) អភិវឌ្ឍន៍ជនបទ គ្រប់គ្រង និងស្រាវជ្រាវសង្គម។
  • មានបទពិសោធយ៉ាងតិច៥ឆ្នាំ ទាក់ទងទៅការស្រាវជ្រាវ និងវាយតម្លៃគម្រោងបន្ស៊ាំការប្រែប្រួលអាកាសធាតុ គម្រោងអភិវឌ្ឍន៍នានា ក្នុងប្រទេសកម្ពុជា។
  • មានបទពិសោធក្នុងការបង្កើតប្រព័ន្ធតាមដាន និងវាយតម្លៃគម្រោង។
  • មានបទពិសោធក្នុងការគ្រប់គ្រង និងដឹកនាំគម្រោង ឬការស្រាវជ្រាវបែបមានការចូលរួម។
  • មានបទពិសោធក្នងប្រមូល គ្រប់គ្រង និងវិភាគទិន្នន័យ។
  • មានចំនេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ កសិកម្ម និងបម្រែបម្រួលអាកាសធាតុ។
  • មានជំនាញក្នុងការសសេររបាយការណ៍ជាភាសាខ្មែរ និងអង់គ្លេស។

Submission Requirements

តម្រូវ​ការ​ឯកសារ​

  • លិខិត​ចំណាប់អារម្មណ៍​
  • ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ដាក់ពាក្យ​
  • សំណើ​សុំ​ ដែល​មាន​លម្អិត​អំពី​វធី​សាស្រ្ត ផែនការ​ និង​កាលវិភាគ​សម្រាប់​វាយ​តម្លៃ​
  • ឯកសារ​ផ្សេង​ៗដែល​បង្ហាញ​អំពី​បទ​ពិសោធ​ក្នុង​ការ​វាយ​តម្លៃ​គម្រោង​កន្លងមក​
  • ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗទៀត​ប្រសិនបើ​មាន​

សូម​ក្រុមហ៊ុន​/នីតិ​ ឬរូប​វ័ន្តបុគ្គល ដែល​មាន​ចំណាប់អារម្មណ៍​ ធ្វើការ​រៀបចំ​ផ្ញើ​សំណើ​សុំ​ ប្រវត្តិរូប​ និង​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ​ ផ្ញើ​មកកាន់​មក​ការិយាល័យ​យើងខ្ញុំ​ ឬ តាមរយៈ​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ឱ្យ​បាន​មុនម៉ោង​ ៥ ល្ងាច​ថ្ងៃ​ទី​ ២៥ ខែ​ឧសភា​ ឆ្នាំ​២០២៦។

ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ ទូរស័ព្ទ​ រៀងរាល់​ម៉ោង​ធ្វើការ​។

សូម​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​។

Attachment:
  • 2. SEUAC-Announcement Project Evaluation_15May2026_NC
 

Contact Details

Office Address
  • Trapeang Trach Village, Rolea B'ier Commune, Rolea B'ier District, Kampong Chhnang Province, Cambodia
 
Contact Name
  • Social Entrepreneurs Union of Agricultural Cooperative
 
Phone
 
Email