សេចក្តីជូនដំណឹងស្តីពី កាជ្រើសរើសក្រុមហ៊ុន ឬនីតិបុគ្គលផលិតវីដេអូ និងករណីសិក្សានៃគម្រោង ការពង្រឹងផលិតកម្មបន្លែ និងទីផ្សារ ដើម្បីបង្កើនភាពសមត្ថភាពបន្ស៊ាំរបស់កសិករខ្នាតតូច ទៅនឹងការប្រែប្រួលអាកាសធាតុ
- Career Category: Invitation for Bids
- Location: Kampong Chhnang Province
គោលបំណងថតវីដេអូរ និងករណីសិក្សា
ដើម្បីរៀបចំចងក្រងនូវបទពិសោធល្អៗ និងមេរៀននានាដែលទទួលបានពីការអនុវត្តគម្រោង ការចូលរួម និងការបង្ហាញពីសមិទ្ធផលនានាដែលគម្រោងបានអនុវត្តន៍រួចមកហើយ ដើម្បីជាមេរៀនសម្រាប់ចែករំលែកទៅដល់សហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
ទំហំការងារ
- ក្រុមហ៊ុន ឬបុគ្គលអ្នកផលិតវីដេអូ ករណីសិក្សា ត្រូវប្រមូលព័ត៌មានពីឯកសាររពាក់ព័ន្ឋ ដែលមានស្រាប់ ហើយSEUAC នឹងផ្តល់ដោយក្រុមហ៊ុន ឬបុគ្គលនូវឯកសារមួយចំនួនពាក់ព័ន្ធនឹងគម្រោងដែលត្រូវថតវីដេអូនេះ។
- ដំណើរការនៃការថតវីដេអូរួមមានចុះសម្ភាសន៍ តំណាងសហគមន៍កសិកម្ម តំណាងក្រុមការងារ SEUAC តំណាងអាជ្ញាធរ។
- ក្រុមហ៊ុន ឬបុគ្គលអ្នកផលិតវីដេអូ ត្រូវរៀបចំថតវីដេអូ និងសន្លឹក ដល់ក្រុមគោលដៅ ដែលមានរយៈពេលមិនលើសពី ៥ ទៅ៦ នាទីយ៉ាងច្រើន ។
- ក្រុមហ៊ុនឬបុគ្គលអ្នកផលិតវីដេអូ ត្រូវរៀបចំបង្រៀនពីការថតរូប និង ផលិតវីដេអូដល់បុគ្គលិកSEUAC។
- ក្រុមហ៊ុនឬបុគ្គលអ្នកផលិតវីដេអូ រៀបចំសេចក្តីព្រាងសាច់រឿង Project video story Scriptជាភាសាខ្មែរ និងភាសាអង់គ្លេសមុនពេលចុះ និងបញ្ចាំងសេចក្តីព្រាងវីដេអូ ដល់ថ្នាក់គ្រប់គ្រង SEUACដើម្បីផ្តល់យោបល់ មុនពេលផ្តល់ជូនវីដេអូចុងក្រោយ។
វិធីសាស្រ្តអនុវត្តសកម្មភាព
- ក្រុមហ៊ុន ឬបុគ្គលអ្នកផលិតវីដេអូ ត្រូវរៀបចំផែនការសកម្មភាពដោយមានការសហការជាមួយក្រុមការងារ SEUAC លើរបាយការណ៍រីកចម្រើន និងអ្នកពាក់ព័ន្ធជាមួយគម្រោង។
- ថតពីសកម្មភាពនានារបស់អ្នកទទួលផលនៅទីវាលជាក់ស្តែង និងធ្វើការសម្រង់សំដីផ្ទាល់ពីស្ត្រី យុវជន អាជ្ញាធរ SEUAC អនុវត្តន៍ ជាដើម។
វិសាលភាពការងារ
- សហគមន៍កសិកម្មនៅឃុំទឹកហួត និងឃុំប្រស្នឹប ស្រុករលាប្អៀរ និងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
- អាជ្ញាធរនៅរដ្ឋបាលឃុំប្រស្នឹប និងឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រមទាំងជាមួយក្រុមការងារSEUAC។
ថវិកា
ថវិកាចំនួន ១,៣០០.០០ (មួយពាន់ បីរយដុល្លារអាមេរិកគត់)បូកទាំងពន្ធកាត់ទុក ១៥%។