ការដេញថ្លៃរជ្រើសរើសក្រុមហ៊ុនឬអ្នកផ្គត់ផ្គង់កង់ជប៉ុនជជុះចំនួន១៤៦កង់
- Career Category: Invitation for Bids
- Location: Kampong Thom Province
ក្រោមគម្រោងសិទ្ធិជាមូលដ្ឋាន (Local Rights Program) ដែលគាំទ្រថវិកាដោយអង្គការActionAid Cambodia ។ អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រត្រូវការ កង់ជប៉ុនមួយទឺកជជុះលេខ២៤ (Japanese second-hand bicycles) ចំនួន១៤៦គ្រឿង ដែលដឹកដល់ការិយាល័យអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ(COFAP) មានអាស័យដ្ឋានខេត្តកំពង់ធំ។
ដូចនេះក្រុមហ៊ុន ឬហាងកង់ដែលមានបំណងក្នុងការផ្គត់ផ្គង់កង់ដល់អង្គការអង្គការសហប្រតិបតិ្តការដើម្បីកាត់បន្ថយភាពក្រីក្រ សូមអញ្ជើញផ្តល់សម្រង់តម្លៃមកអង្គការសហប្រតិបតិ្តការដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈអ៊ីម៉ែល ឬតាមរយៈតេលេក្រាម ឬដាក់ផ្ទាល់តាមអាស័យដ្ឋាន ដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
កាលបរិច្ឆេទឈប់ទទួលសម្រង់តម្លៃៈ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥.០០នាទីរសៀល
អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រនឹងទំនាក់ទំនងទៅតែចំពោះតែក្រុមហ៊ុន ឬម្ជាស់ហាងដែលជាប់សម្រង់តម្លៃបន្ទាប់គណកម្មកាលទ្ធកម្មបានសម្រេចជ្រើសរើសយកក្នុងការទិញបញ្ជាទិញ។