Job Announcement

សន្តិសុខវេនយប់

with Sunrise Cambodia

BTDC-ID: 39749
Closing Date:

Announcement Positions

Announcement Description

អង្គការ​អរុណ​រះ​កម្ពុជា​ (SUNRISE CAMBODIA) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោកស្រី​ ហ្សេរ៉ាលឌីន ខុក្ស នៅ​ក្នុង​ឆ្នាំ​ ១៩៩៣ ដែលជា​អង្គការ​អន្តរជាតិ​ មិនមែន​រដ្ឋាភិបាល​ មិន​ស្វែងរក​ប្រាក់ចំណេញ​ មិន​ប្រកាន់​និន្នាការនយោបាយ​ និង​ជា​អង្គការ​មិន​ប្រកាន់​សាសនា​ ដែល​ផ្តោត​សំខាន់​លើក​ម្មវិធី​សុខ​មាល​ភាព​កុមារ​ ការអប់រំ​ ការថែទាំ​សុខភាព​ ដល់កុមារ​កំព្រា​ កុមារ​ត្រូវ​បាន​គេ​ជួញ​ដូរ​ រំលោភបំពាន​ កុមារ​ពិការ​ កុមារ​ត្រូវ​បាន​គេ​បោះបង់​ចោល​ និង​កុមារ​ក្រីក្រ​ងាយ​រងគ្រោះ​នៅ​ប្រទេសកម្ពុជា​ តាមរយៈ​ប្រតិបត្តិការ​នៅ​ ខេត្ត​កណ្តាល​។

Announcement Positions

សន្តិសុខវេនយប់

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកសន្តិសុខ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ធ្វើ​របាយការណ៍​ជូន​ ៖ រដ្ឋបាល​ និង​ ធនធានមនុស្ស​

ម៉ោង​ការងារ​ ៖ ១២ ម៉ោង​ ក្នុង​ថ្ងៃ​ ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ (ចូល​ម៉ោង​ ០៦ ល្ងាច​ ចេញ​ម៉ោង​ ០៦ ព្រឹក​)

មុខងារ​ទូទៅ​

សន្តិសុខ​ គឺជា​បុគ្គល​ដែល​ធានា​បាន​នៅ​សុខ​សុវត្តិភាព​ ការ​ការពារ​ មាន​ដូចជា​ កុមារ​ បុគ្គលិក​ សិក្សា​នុ​សិស្ស​ ភ្ញៀវ​ ម្ចាស់​ជំនួយ​ និង​ ទ្រព្យសម្បត្តិ​របស់​អង្គការ​។ សន្តិសុខ​ត្រូវ​ផ្តោត​លើការត្រួត​ពិនិត្យ​ សុវត្ថិភាព​ គ្រប់គ្រង​ការ​ចេញ​-ចូល​ ការ​ដើរ​ល្បាត​ និង​ ការ​ឆ្លើយតបទៅនឹង​ហេតុការណ៍​អាសន្ន​។ សន្តិសុខ​ត្រូវ​ គោរពវិន័យ​ខ្ពស់​ រាយការណ៍​ពី​សកម្មភាព​មិន​ប្រក្រតី​ និង​ធានា​សណ្តាប់​ធ្នាប់​ក្នុង​បរិវេណ​ដែល​ទទួលខុសត្រូវ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការទទួលខុសត្រូវការងារ
  • ត្រូវ​មកធ្វើការឲ្យបានទៀងទាត់ និង ទាន់ពេលវេលា។
  • ត្រូវពិនិត្យ និងទទួលព័តមានឲ្យបានគ្រប់ជ្រុងជ្រោយ ពេលផ្លាស់ប្តូរវេនគ្នា។
  • ត្រូវរក្សាអនាម័យ និង បោសសម្អាតបរិវេណប៉ុស្តិ៍សន្តិសុខ ផ្ទះសន្តិសុខ និង បន្ទាប់ទឹកឲ្យបានស្អាត។
  • ត្រូវបោសសម្អាតស្លឹកឈើឲ្យបានស្អាតជាប្រចាំចាប់ពីច្រកចូលរហូតដល់កន្លែងចតម៉ូតូ។
  • ត្រូវដើរល្បាត ពិនិត្យ និង បើកភ្លើងគ្រប់ទីកន្លែងនៅពេលយប់ (ម៉ោង ០៧ យប់) និង ដើរបិទភ្លើង (ម៉ោង ១០ យប់) និងត្រូវប្រាកដថាកុមារបានចូលគេងតាមអាគាររៀងៗខ្លួន។
  • ត្រូវដើរចល័តជុំវិញបរិវេនមណ្ឌល ផ្ទះម៉ាម់ ផ្ទះTRACEY ជាប្រចាំ។
  • ត្រូវរាយការណ៍ ករណីមានអំពូលភ្លើងដាច់​កុមារមានការយឺតយ៉ាវក្នុងការចូលគេង​និងបញ្ហាផ្សេងៗ​កើតឡើងក្នុងអំឡុងពេលម៉ោងធ្វើការ។
  • ត្រូវកក់ឈ្មោះកុមារ និង​បុគ្គលិកចេញចូលមណ្ឌលឲ្យបានតាមត្រឹមត្រូវទៅតាមពេលវេលា។
  • ត្រូវពិនិត្យឆែករាល់បុគ្គលិកចេញចូលមណ្ឌល។
  • ត្រូវប្រាកដថារាល់ភ្ញៀវទាំងអស់ត្រូវបានចុះឈ្មោះផ្ទាល់ ឬ ចុះឈ្មោះតាម QR CORE មុនចូល បរិវេន មណ្ឌលឲ្យបានត្រឹមត្រូវទៅតាមពេលវេលា និងមានពាក់កាតសម្គាល់។
  • ធានាថាគ្មានគ្រឿងស្រវឹង បារី អាវុធ និង​ សារធាតុផ្ទុះ ត្រូវបាននាំចូលក្នុងមណ្ឌល ដោយកុមារ បុគ្គលិក និង ភ្ញៀវ។​
  • ត្រូវធ្វើចរាចរណ៍ និង ជួយជួនកុមារឆ្លងផ្លូវ។
  • មិនត្រូវអនុញ្ញារឲ្យបុគ្គលិក និង កុមារ អង្គុយក្នុងប៉ុស្តិ៍សន្តិសុខជាដាច់ខាត។
  • ការធ្វើរបាយការណ៍ និងការទទួលខុសត្រូវបន្ថែម
  • ធ្វើរបាយការណ៍សរសេរប្រចាំខែ ប្រគល់ជូនប្រធានផ្នែក មិនឲ្យលើសថ្ងៃនៃដាច់ខែ។
  • ធ្វើបញ្ជីសកម្មភាពប្រចាំថ្ងៃ រាយការណ៍រាល់បញ្ហារបស់កុមារ បុគ្គលិក និងភ្ញៀវ ពីការរស់នៅ សុវត្តិភាព និង​បញ្ហា​ផ្សេងៗទៀត។
  • រាយការណ៍ផ្ទាល់មាត់ជាប្រចាំ ចូលរួមបញ្ចេញមតិយោបល់ប្រជុំប្រចាំខែ។
  • រាយការណ៍ជាបន្ទាន់នូវឧប្បត្តិហេតុធ្ងន់ធ្ងរ រួមមានគ្រោះថ្នាក់ ជម្ងឺ របួសស្នាម សកម្មភាពផ្លូវភេទ ខុស​ប្រក្រតី ឬការរំលោភសេពសន្ទវៈ ការវាយតប់ បាក់បែកទ្រព្យសម្បត្តិ។ប្រសិនបើគណៈ​គ្រប់គ្រង មិននៅ​ក្នុងមណ្ឌល ត្រូវទូរស័ព្ទពេលចាំបាច់។
  • ត្រូវធ្វើការយ៉ាងជិតស្និតជាមួយដៃគូរ ក្នុងការចែករំលែកពត៌មាន និងបញ្ហាត្រូវតាមដាន បន្ទាប់​មក​ពីឈប់​សម្រាក។
  • ត្រូវអនុវត្ត និងផ្សាព្វផ្សាយ ពីគោលនយោបាយរបស់អង្គការអរុណរះឲ្យបានខ្ជាប់ខ្ជួន។
  • ការពារភាពឯកជន​ត្រូវរក្សាការសំងាត់របស់កុមារ រួមមានបញ្ហាសុខភាព និងពត៌មាន​សំខាន់ៗរបស់​កុមារ។
  • អនុវត្តការងារផ្សេងៗទៀត ដែលគណៈគ្រប់គ្រងចាត់ចែងនិងកំណត់ឲ្យ។​
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
ប្រវត្តិការងារ:
  • មានបទពិសោធន៍ផ្នែកសន្តិសុខយ៉ាងតិចរយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះអាននិងចេះសរសេរអក្សរខ្មែរ។
  • យល់ដឹងពីសិទ្ធកុមារ។
  • ចេះធ្វើការសហការណ៍ ចែករំលែក និងជួយគ្នាទៅវិញទៅមក។​
ជំនាញទន់
  • មានការតាំងចិត្តខ្ពស់ ស្មោះត្រង់ និងអត់ធ្មត់ចំពោះការងារ។
  • ត្រូវតែជាអ្នកធ្វើការងារដែលមានភាពបត់បែនតាមពេលវេលា ហើយអាចមកបំរើការងារបានក្នុងពេលជូន​ដំណឹងដែលមានរយៈពេលខ្លី​។
  • បេក្ខជនដែលរស់នៅក្នុងខេត្តកណ្តាល និង ក្រុងភ្នំពេញត្រូវបានផ្តល់អាទិភាព។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​អម​មកកាន់​អ៊ី​មែ​លដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។ មានតែ​បេក្ខជន​ដែលជា​ប់ការ​ជ្រើសរើស​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​ទាក់ទង​។ ឯកសារ​ដែល​បាន​ដាក់​ជូន​នឹង​មិន​ត្រូវ​បាន​ប្រគល់​ជូន​វិញ​ទេ​។

Attachment:
  • JD_Night Security
 

Contact Details

Office Address
  • Road 21, Toul Krosang Village, Sangkat Rokar Khpos, Ta Khmau Municipality, Kandal Province, Cambodia
 
Contact Name
  • Sunrise Cambodia
 
Email