អ្នកបើកបរ
- ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
តើអ្នកចង់ស្វែងយល់ពីសក្តានុពលពិតរបស់ខ្លួនដែរឬទេ?
តើអ្នកចង់រួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជំនាញការងារដែរឬទេ?
សូមចូលរួមជាមួយយើង ដើម្បីសម្រេចបេសកកម្មដ៏មានសារៈសំខាន់នេះ!
រយៈពេលនៃកិច្ចសន្យា៖
កិច្ចសន្យាការងារនេះមានរយៈពេល ១ ឆ្នាំ ដោយរួមបញ្ចូលការសាកល្បងការងាររយៈពេល ៣ ខែ ជាមួយនឹងលទ្ធភាពនៃការបន្តកិច្ចសន្យាបន្ថែមតាមការវាយតម្លៃលទ្ធផលការងារ។
- ត្រូវធានាសុវត្ថិភាពក្នុងការបើកបរ និងថែទាំរថយន្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសយន្តសាស្រ្តដោយស្មារតីសុចរិក និងស្មោះត្រង់ក្នុងការបំពេញការងារ។
- ត្រូវត្រួតពិនិត្យជាប្រចាំលើស្ថានភាពយានយន្ត ដូចជា ទឹក ប្រេង សម្ពាធកង់ឡាន និងផ្នែកចាំបាច់ផ្សេងៗ។
- ធានាថាយានយន្តមានប្រេងឥន្ធនៈគ្រប់គ្រាន់ និងត្រៀមរួចជាស្រេចសម្រាប់ការប្រើប្រាស់។
- រក្សាភាពស្អាត និងសណ្តាប់ធ្នាប់របស់យានយន្ត ទាំងខាងក្នុង និងខាងក្រៅជានិច្ច។
- ធានាថាមានសណ្ដាប់ធ្នាប់និងយានយន្តមានសភាពស្អាត ទាំងខាងក្នុង និងក្រៅជានិច្ច។
- ត្រូវកត់ត្រាសកម្មភាពបើកបរ និងការងារប្រចាំថ្ងៃចូលក្នុងសៀវភៅតាមដានរថយន្ត។
- ត្រូវរាយការណ៍ភ្លាមៗ និងដោយស្មោះត្រង់អំពីបញ្ហា ឬហេតុការណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងយានយន្ត ឬការបើកបរ។
- ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន នូវរាល់កំហុសឆ្គង និងគ្រោះថ្នាក់ចរាចរ ដែលកើតឡើងពីការធ្វេសប្រហែសការរំលោភបំពានច្បាប់ចរាចរ។
- បំពេញការងារបើកបរ ឬធ្វើការដឹកជញ្ជូនទៅតាមការស្នើសុំពីផ្នែករដ្ឋបាលនិងអ្នកគ្រប់គ្រង។
- អង់គ្លេសត្រូវបានផ្តល់អាទិភាព
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- មានបទពិសោធការងារយ៉ាងតិចរយៈពេល 3 ឆ្នាំ
- មានបណ្ណបើកបរត្រឹមត្រូវ និងយល់ដឹងអំពីច្បាប់ចរាចរណ៏។
- ស្គាល់ផ្លូវ និងទីតាំងនានាបានល្អ ឬអាចចេះប្រើប្រាស់ Google Map។
- អាចធ្វើការជួសជុលកំរិតមូលដ្ឋាន ឬយល់ច្បាស់រឹតតែល្អ។
- មានអត្តចរិកល្អ រួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មោះត្រង់។