Job Announcement

 គ្រូផ្នែកចុងភៅ, និង គ្រូកីឡា

with Mith Samlanh

BTDC-ID: 39736
Closing Date:

Announcement Positions

Announcement Description

មិត្ត​សំឡាញ់​ ជា​អង្គការ​ក្នុងស្រុក​ដែល​បាន​បំពេញ​ការងារ​របស់​ខ្លួន​អស់​រយៈពេល​៣០មក​ហើយ​ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដំបូង​គេ​បច្ចុប្បន្ន​មាន​បុគ្គលិក​៨០នាក់​កំពុង​ធ្វើការ​នៅ​តាម​តំបន់​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​។ ជា​រៀងរាល់​ឆ្នាំ​យើង​ផ្តល់នូវ​កម្មវិធី​ផ្សព្វផ្សាយ​ផ្សេង​ៗ ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ការអប់រំ​ ប្រឹក្សា​យោបល់​ អាហារ​ ទី​ជម្រក​ សេវា​ថ្នាំសង្កូវ​ និង​កម្មវិធី​បង្កើត​ប្រាក់ចំណូល​ដល់កុមារ​ យុវវ័យ​ ងាយ​រងគ្រោះ​ ចំនួន​២៨,៥០០នាក់​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​តាម​តំបន់​គោលដៅ​របស់យើង​។

Announcement Positions

 គ្រូផ្នែកចុងភៅ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន, ផ្នែកសណ្ឋាគារ/ភោជនីយដ្ឋាន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ក្នុង​តួនាទី​ជា​ គ្រូ​ផ្នែក​ចុងភៅ​ ត្រូវ​ធានា​ថាសិស្សបានចូលរួម​ និង​ទទួល​បានការ​បណ្តុះ​បណ្តាល​លើ​ ជំនាញ​ និង​ចំណេះ​ដឹង​ដែល​អាច​នឹង​ជួយ​ពួកគាត់​ មាន​អាជីព​ រឺ​មុខរបរ​នៅ​ថ្ងៃ​អនាគត​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការបណ្តុះបណ្តាលជំនាញ
  • ផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ដល់សិស្សស្របតាមកម្មវិធីបណ្តុះបណ្តាលជំនាញ
  • ត្រួតពិនិត្យរបាយការណ៍សិស្សនិងសម្របសម្រួលជាមួយអ្នកគ្រប់គ្រងករណីដើម្បីតាមដានអវត្តមានរបស់សិស្ស
  • ធ្វើបច្ចុប្បន្នភាពកម្មវិធីបណ្តុះបណ្តាលជំនាញនៅពេលមានការសហការដោយចាំបាច់ណាមួយជាមួយដៃគូឯកជន អតីតសិស្ស និងគ្រូជំនាញរបស់មជ្ឈមណ្ឌលដទៃ
  • គ្រប់គ្រងអនាម័យនៅក្នុងថ្នាក់ និងធ្វើការដឹកនាំ/បង្រៀនសិស្សអោយចេះសំអាតនិងរៀបចំអោយមានសណ្តាប់ធ្នាប់​​
  • មានជំនាញក្នុងការចម្អិន និងច្នៃម្ហូបផ្សេងៗ
  • យល់ដឹងអំពីស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ
  • ចូលចិត្តបង្ហាត់យុវវ័យនូវជំនាញទាំងអស់ដែលត្រូវការសម្រាប់ចម្អិនម្ហូប
  • ជាបុគ្គលដែលមានទំនាក់ទំនងល្អ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍បង្រៀនកាន់តែប្រសើរ
ជំនាញទន់
  • អាចធ្វើដំណើរ ទៅបណ្តុះបណ្តាលនៅសហគមន៍បាន
  • ជាបុគ្គលស្វាហាប់ អាចធ្វើការងារជាក្រុមនិងមានភាពឯករាជ្យ និងចូលចិត្តធ្វើការជាមួយកុមារនិងយុវវ័យ
  • អ្នកមានឥរិយាបថរួសរាយរាក់ទាក់
 
 

គ្រូកីឡា

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន, កីឡា និង កាយសម្បទា
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ក្នុង​តួនាទី​ជា​ គ្រូកីឡា អ្នក​នឹង​ដឹកនាំ​ សកម្មភាព​កីឡា​ក្នុង​ក្លឹប​ហ្វ្រេ​ន្ត រួម​ជាមួយ​កម្មវិធី​សប្បាយ​ៗ សម្រាប់​កុមារ​ និង​យុវវ័យ​ងាយ​រងគ្រោះ​ទាំងអស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ មជ្ឈមណ្ឌល​អប់រំ​ និង​នៅ​តាម​សហគមន៍​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំសកម្មភាពក្នុងក្លឹបហ្រ្វេន្តឲ្យត្រូវជាមួយកាលវិភាគបណ្តុះបណ្តាលវិជ្ជាជីវៈ និងមណ្ឌលអប់រំរបស់អង្គការមិត្តសំឡាញ់
  • ដឹកនាំក្រុមកុមារ យុវវ័យ បង្កើតសកម្មភាពកីឡា ផ្នែកខ្លះនៃសិល្បៈ និងកម្មវិធីកំសាន្ត
  • សម្របសម្រួលកុមារ យុវវ័យ ឲ្យចូលរួមព្រឹត្តិការណ៍ទាំងក្នុង និងក្រៅអង្គការ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកុមារ​និងយុវវ័យ
  • រៀបចំទីកន្លែង និងវេទិការបស់ក្លឹបហ្វ្រេន្តដើម្បីប្រារព្ធធ្វើកម្មវិធីផ្សេងៗ
  • ចូលរួមធ្វើរបាយការណ៍ជូនម្ចាស់ជំនួយ
  • រៀបចំផែនការ ប្រចាំសប្តាហ៍ ប្រចាំខែ​និងធ្វើបច្ចុប្បន្នភាពរបាយការណ៍វឌ្ឍនភាពប្រចាំខែ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ផ្នែកកីឡា និងមានជំនាញក្នុងការបង្រៀន
  • មានគំនិតច្នៃប្រឌិត ដើម្បីទាក់ទាញកុមារ និងយុវជន​តាមរយៈសកម្មភាពកីឡា និងកម្មវិធីសិល្បៈកំសាន្ត
  • មានបទពិសោធន៍ទំនាក់ទំនងសាធារណៈ
ជំនាញទន់
  • អាចធ្វើដំណើរ ទៅបណ្តុះបណ្តាលនៅសហគមន៍បាន
  • អត្តចរិកល្អ ម៉ឺងម៉ាត់ ម៉តចត់ ចេះអត់ធ្មត់ រួសរាយរាក់ទាក់ រហ័សរហួន និងអាចធ្វើការជាក្រុមបានល្អ
  • ចូលចិត្តធ្វើការជាមួយកុមារ និងយុវវ័យ
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ លិខិត​អម​ដំណើរ​ និង​ប្រាក់បៀវត្សរ៍​រំពឹង​ទុក​ មកកាន់​ការិយាល័យ​ឬ email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

មានតែ​បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាសន៍​។

 

Contact Details

Office Address
  • #215, Street 13, Phum 3, Sangkat Chey Chomneas, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • Mith Samlanh
 
Email
 
Website