Job Announcement

ជំនួយការផ្នែកទំនាក់ទំនង

with Lycée Français René Descartes

BTDC-ID: 39723
Closing Date:

Announcement Positions

Announcement Description

វិទ្យាល័យ​បារាំង​ René Descartes នៅ​ភ្នំពេញ​ កំពុង​ជ្រើសរើស​ ជំនួយ​ការ​ផ្នែក​ទំនាក់ទំនង​ និង​បង្កើត​មាតិកា​ ដើម្បី​ពង្រឹង​ផ្នែក​ទំនាក់ទំនង​របស់​សាលា​។

Announcement Positions

ជំនួយការផ្នែកទំនាក់ទំនង

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកទំនាក់ទំនង, ផ្នែកវិចិត្រសិល្បះ/ការគូរក្រាហ្វិក
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $662 - $1064 ផ្អែកលើបទពិសោធន៍
សង្ខេបមុខតំណែង

កាលបរិច្ឆេទ​ចាប់​ផ្តើ​មធ្វើការ​៖ ១១ ខែ​មិថុនា​ ឆ្នាំ​២០២៦។

ប្រភេទ​កិច្ចសន្យា​៖ កិច្ចសន្យា​ក្នុងស្រុក​ ពេញ​ម៉ោង​ អាចមានបេសក​កម្ម​ពេលល្ងាច​ និង​ចុង​សប្ដា​ហ៍តាម​តម្រូវ​ការ​។

ក្នុង​តួនាទី​នេះ​ ជំនួយ​ការ​ផ្នែក​ទំនាក់ទំនង​ នឹង​ចូលរួម​ក្នុង​ការ​បង្កើត​មាតិកា​ផ្នែក​រូបភាព​ និង​សកម្មភាព​ទំនាក់ទំនង​ផ្សេង​ៗរបស់​សាលា​ ក្រោម​ការ​គ្រប់គ្រង​របស់​អ្នកទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការរចនាក្រាហ្វិក និងសម្ភារៈទំនាក់ទំនង
  • ចូលរួមក្នុងការរចនា និងផលិតសម្ភារៈទំនាក់ទំនងទាំងបោះពុម្ព និងឌីជីថល៖ ប័ណ្ណផ្សព្វផ្សាយ, រូបភាពសម្រាប់ការអប់រំ, ឯកសាររដ្ឋបាល, សំបុត្រអញ្ជើញ, ស្លាយបង្ហាញ, សៀវភៅអនុស្សាវរីយ៍ប្រចាំឆ្នាំ, សៀវភៅកាលវិភាគសិក្សា។ល។
  • ផ្តល់យោបល់ថ្មីៗសម្រាប់គំនិតរូបភាព ការរៀបចំទំព័រ និងទម្រង់ច្នៃប្រឌិតដែលសមស្របទៅនឹងក្រុមអ្នកទស្សនាផ្សេងៗ។
  • ការថតរូប វីដេអូ និងការគ្រប់គ្រងបណ្ណាល័យរូបភាព
  • ថតរូប និងវីដេអូក្នុងព្រឹត្តិការណ៍ផ្សេងៗរបស់សាលា៖ កម្មវិធីកីឡា វប្បធម៌ ដំណើរកំសាន្តសិក្សា គម្រោងថ្នាក់ ពិធីផ្សេងៗ។ល។
  • ធានាការកែសម្រួល ការកែរូបភាព ការកាត់ត និងការបំលែងឯកសារមាតិកាអូឌីយ៉ូ និងវីដេអូ។
  • រៀបចំ និងរក្សាទុកឯកសារនៅក្នុងបណ្ណាល័យរូបភាពរបស់សាលា។
  • បណ្ដាញសង្គម និងទំនាក់ទំនងឌីជីថល
  • ចូលរួមក្នុងការគ្រប់គ្រងបណ្ដាញសង្គមរបស់សាលា (ជាពិសេស Facebook និង Instagram)
  • ជ្រើសរើសមាតិកាផ្នែករូបភាព និងសរសេរអត្ថបទសម្រាប់ផ្សព្វផ្សាយឲ្យសមស្របតាមបណ្ដាញនីមួយៗ។
  • បង្កើតមាតិកាបន្ទាន់សម្រាប់ stories និងការផ្សព្វផ្សាយពេលវេលាជាក់ស្តែង។
  • ចូលរួមក្នុងការគ្រប់គ្រងការឆ្លើយតបតាមអនឡាញ និងការតាមដាន ។
  • ការបកប្រែ និងសម្របសម្រួលមាតិកា
  • បកប្រែ និងសម្របសម្រួលមាតិកាទំនាក់ទំនង (បណ្ដាញសង្គម ប័ណ្ណផ្សព្វផ្សាយ សារជូនដំណឹង ឯកសារផ្លូវការ) សម្រាប់គ្រួសារ និង សាលា។
  • ការតាមដាន
  • ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ខាងក្រៅ ជាពិសេសរោងពុម្ព និងអ្នកផលិតសម្ភារៈផ្សព្វផ្សាយ។
  • តាមដានការផលិត គុណភាព និងកាលកំណត់នៃសម្ភារៈ។
  • ចូលរួមក្នុងការរៀបចំ ការតាំងបង្ហាញ និងការចែកចាយសម្ភារៈផ្សេងៗ។
  • ការតាមដាននិន្នាការ
  • តាមដានការអនុវត្តផ្នែកទំនាក់ទំនងរបស់សាលានៅក្នុងបណ្ដាញ AEFE និងសាលាអន្តរជាតិនៅភ្នំពេញ។
  • ស្វែងរកនិន្នាការថ្មីៗផ្នែកក្រាហ្វិក ឌីជីថល និងការសរសេរ។
  • ផ្តល់គំនិតថ្មីៗសម្រាប់មាតិកា និងទម្រង់ច្នៃប្រឌិត។
អត្ថប្រយោជន៍:
  • ធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិក និងសមាជិកគ្រួសារ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានជំនាញល្អផ្នែករចនាក្រាហ្វិក ការថតរូប និងវីដេអូ។
  • ចេះប្រើកម្មវិធី Adobe Creative Suite និង Canva។
  • ត្រូវមានសមត្ថភាពល្អក្នុងភាសាខ្មែរ ទាំងនិយាយ និងសរសេរ។
  • ត្រូវចេះភាសាបារាំងបានល្អ ចេះភាសាអង់គ្លេសរឺតតែប្រសើរ។
ជំនាញទន់
  • មានភាពចង់ដឹងចង់ឃើញ និងច្នៃប្រឌិត។
 

How to Apply

សំណុំ​ឯកសារ​បេក្ខភាព​តម្រូវ​ឱ្យ​ មាន​ឯកសារ​ដូច​ខាងក្រោមៈ

  • ប្រវត្តិរូប​សង្ខេប​។
  • លិខិត​ជំរុញ​ទឹក​ចិត្គ។
  • ច្បាប់​ចម្លង​សញ្ញាបត្រ​ និង​វិញ្ញាបនបត្រ​។
  • ថត​ចម្លង​ឯកសារ​ណាមួយ​ដែល​អាច​គាំទ្រ​បេក្ខភាព​របស់​អ្នក​។

ឯកសារ​បន្ថែម​ អាច​នឹង​ត្រូវ​បាន​ស្នើសុំ​ នៅ​ក្នុង​ករណី​នៃ​ការ​ជ្រើសរើស​ សម្រាប់​ការ​សម្ភាសន៍​ និង​នៅ​ក្នុង​ករណី​នៃ​ការ​ជ្រើសរើស​ជា​បុគ្គលិក​។

សូម​ផ្ញើ​សំណុំ​ឯកសារ​បេក្ខភាព​ផ្ញើ​ទៅកាន់​អ្នកគ្រប់គ្រង​ធនធានមនុស្ស​ តាម​អ៊ី​រយៈ​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • St. 96, Sangkat Wat Phnum, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • Lycée Français René Descartes
 
Email