សេចក្តីប្រកាសដេញថ្លៃក្រុមហ៊ុនខួងអណ្ដូងទឹក, ផ្គត់ផ្គង និងដំឡើងប្រព័ន្ធអណ្ដូងទឹកសូឡា និងស្ដារប្រព័ន្ធទឹកស្អាតឡើងវិញ
- Career Category: Invitation for Bids
- Location: Preah Vihear Province
គម្រោងដែលត្រូវដេញថ្លៃមានដូចខាងក្រោម៖
- ការដំឡើងប្រព័ន្ធអណ្ដូងសូឡាមាន៣ទីតាំងដោយប្រើម៉ូទ័រ៣.៥សេះ អាចបូមទឹកបានយ៉ាងតិច៧ម៉ែត្រគីបឡើងទៅ។
- ការខួងអណ្ដូងមាន២ទីតាំងនៅជម្រៅ១៥០ម មុខកាត់ ២០០ បូមទឹកបានចាប់ពី៧ម៉ែត្រគីបឡើងទៅ។
- ការសាងសង់ប្រព័ន្ធទឹកស្អាត និងជួសជុលប្រព័ន្ធទឹកស្អាតដែលមានស្រាប់។
អាសយដ្ឋាន៖ ភូមិតាសែងជើង ឃុំ រណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
លក្ខខណ្ឌនៃការជ្រើសរើស៖
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសក្រុមហ៊ុនខួងអណ្ដូងទឹក ក្រុមហ៊ុនផ្គត់ផ្គង និងដំឡើងប្រព័ន្ធអណ្ដូងទឹកសូឡា និងប្រព័ន្ធស្ដារទឹកស្អាត ដូចខាងក្រោម៖
- ជាក្រុមហ៊ុនផ្គត់ផ្គង់សូឡាផ្ទាល់ដែលមានបទពិសោធន៍ក្នុងការដំឡើងស្រមតាមស្តង់ដានៃប្រព័ន្ធអណ្ដូងសូឡា និងជាក្រុមហ៊ុនខួងអណ្ដូងផ្ទាល់ដែលមានបទពិសោធន៍ក្នុងការខួងអណ្ដូងទឹក និងសាងសង់ប្រព័ន្ធទឹកស្អាត និងជួសជុលប្រព័ន្ធទឹក។ (សូមមើល៖ ការណែនាំនៃប្រព័ន្ធទឹក និងរូបភាព។
- ការដាក់ដេញថ្លៃមកអង្គការស្អាតកម្ពុជាត្រូវជាក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវ ហើយភ្ជាប់ឯកសាចុះបញ្ជីរក្រុមហ៊ុនជាមួយក្រសួងជាណិជ្ជកម្ម, អគ្គនិយុដ្ឋានពន្ធដារ, និងឯកសារពាក់ព័ន្ធនានា និងបទពិសោធន៏ផេ្សងៗប្រសិនបើមាន។