លោកអ្នកត្រូវបានអញ្ជើញឱ្យដាក់សំណើ ដេញថ្លៃជាឯកសារបិទជិត និងជាប្រាក់ដុល្លារអាមេរិក ស្របតាមសេចក្តីណែនាំ និងលក្ខខណ្ឌដូចបានរៀបរាប់ខាងក្រោម៖
បែបបទណែនាំសម្រាប់ការដាក់ពាក្យ
- ឯកសារសម្រង់តម្លៃ
- តម្រូវអោយដាក់ក្នុងស៊ីមីបិទជិត
- តម្រូវអោយយកឯកសារដាក់នៅអង្គការWCSផ្ទាល់ដែលមានទីតាំងដូចខាងក្រោម
- អាស័យដ្ឋានភ្នំពេញ ឬ អាស័យដ្ឋានមណ្ឌលគិរី
- មិនទទួលឯកសារ ឬពាក្យដេញថ្លៃដាក់ក្រោយពេលកំណត់
- ឯកសារដេញថ្លៃត្រូវមានរក្សាតម្លៃទុកអោយយ៉ាងតិចបំផុត៣០ថ្ងៃបន្ទាប់ពីថ្ងៃផុតកំណត់
- មិនទទួលឯកសារដេញថ្លៃជា អ៊ីមេល ឬឯកសារជាអេឡិចត្រូនិច
សេចក្តីណែនាំដល់អ្នកដាក់ដេញថ្លៃ
អ្នកដាក់ដេញថ្លៃត្រូវអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖
លក្ខខណ្ឌដឹកជញ្ជូន – ត្រូវបញ្ជាក់ឱ្យច្បាស់៖
- កាលកំណត់នៃការដឹកជញ្ជូន (ឧ. ក្នុងរយៈពេល X ថ្ងៃ បន្ទាប់ពីចុះកិច្ចសន្យា)
- ទីតាំងដឹកជញ្ជូន៖ ភូមិមានលាភ ក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី
តម្លៃ
- តម្លៃទាំងអស់ត្រូវដាក់ជាប្រាក់ដុល្លារអាមេរិក
- តម្លៃត្រូវរួមបញ្ចូលពន្ធដែលអាចអនុវត្តបានទាំងអស់ ថ្លៃដឹកជញ្ជូន និងថ្លៃចំនាយផ្សេងៗ
លក្ខខណ្ឌទូទាត់ប្រាក់
ការទូទាត់ប្រាក់នឹងធ្វើឡើងដោយ WCS ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីការដឹកជញ្ជូនបានបញ្ចប់ពេញលេញ ការត្រួតពិនិត្យ និងការទទួលយកការងារ ឬទំនិញនីមួយៗ។
ទម្រង់សម្រង់តម្លៃ
សម្រង់តម្លៃត្រូវ៖
- មានហត្ថលេខា ត្រា និងកាលបរិច្ឆេទ
- បំពេញព័ត៌មានគ្រប់គ្រាន់
- ស្របតាមលក្ខណៈបច្ចេកទេសដែលបានភ្ជាប់មក
ឯកសារផ្លូវច្បាប់ដែលត្រូវភ្ជាប់ (ច្បាប់ចម្លងមានសុពលភាព)
- វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម
- វិញ្ញាបនបត្រពន្ធប៉ាតង់
- វិញ្ញាបនបត្រពន្ធអាករ (VAT)
- លិខិតអនុញ្ញាតពីក្រុមហ៊ុនផលិតដែលពាក់ព័ន្ធ (បើមាន)
លក្ខខណ្ឌធានាគុណភាព
អ្នកផ្គត់ផ្គង់ត្រូវផ្តល់៖
- ការធានាពីក្រុមហ៊ុនផលិត (យ៉ាងតិច ១ ឆ្នាំ លុះត្រាតែមានការកំណត់ផ្សេងនៅក្នុងលក្ខណៈបច្ចេកទេស)
- ព័ត៌មានអំពីសេវាកម្មបន្ទាប់ពីការលក់
លក្ខខណ្ឌបដិសេធសម្រង់តម្លៃ
សម្រង់តម្លៃនឹងត្រូវបដិសេធ ប្រសិនបើ៖
- ដាក់មកដោយមិនបានបិទស្រោម ឬស្រោមដែលបានបើករួច
- មិនពេញលេញ ឬខ្វះឯកសារដែលត្រូវការ
- មិនស្របតាមលក្ខណៈបច្ចេកទេស
- ដាក់ដោយគ្មានការអញ្ជើញ ដាក់យឺត ឬដាក់មិនត្រឹមត្រូវតាមនីតិវិធី
- មានតម្លៃ ឬលក្ខខណ្ឌមិនច្បាស់លាស់
ជម្លោះផលប្រយោជន៍
អ្នកផ្គត់ផ្គង់ត្រូវប្រកាសអំពីជម្លោះផលប្រយោជន៍ពិតប្រាកដ ឬអាចកើតមាន។
សូមចុចឯកសារភ្ចាប់ខាងក្រោមសម្រាប់ព័តមានបន្ថែម។