សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រុមហ៊ុន ឬ រូបវ័ន្តបុគ្គលសម្រាប់ផលិតវីដេអូខ្លី នៃការអនុវត្ត គម្រោង ពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយនិរន្ដរភាព
- Career Category: Expression of Interest
- Location: Siemreap Province
បរិយាយគម្រោង
គម្រោង៖« ពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយនិរន្ដរភាព»។ គម្រោង មានគោលបំណង បង្កើនធនធានជលផលទឹកសាប និងជីវចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំង តាមរយៈការពង្រឹងសម ត្ថភាពក្នុងការគ្រប់គ្រងរបស់គណៈកម្មការសមាគមសហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង និងកិច្ចសហការ ជាមួយនឹងអ្នកពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព។
សូមចុចឯកសារភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម
គោលបំណងនៃការថត វីដេអូខ្លី
រៀបចំចងក្រងនូវបទពិសោធន៍ល្អ និងមេរៀនដែលទទួលបានពីការអនុវត្តន៍គម្រោង ការចូលរួមរបស់អ្នកពាក់ ព័ន្ធ និងសហគមន៍នៅការងារអភិរក្ស និងអភិវឌ្ឍតំបន់អភិរក្សបឹងពារាំងនៅទីតាំងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ត សៀមរាប ដើម្បីជាឯកសារ និងផ្សព្វផ្សាយទៅដៃគូទាំងអស់ ព្រមទាំងសាធារណៈជន។
ទំហំ ការផលិតវីដេអូ
ក្រុមហ៊ុនផលិតវីដេអូ/នីតិបុគ្គល ត្រូវប្រមូលព័ត៌មានពីឯកសារដែលមានស្រាប់មួយចំនួនទាក់ទងនឹងគម្រោងដើម្បីថតវីដេអូនេះ សម្រាប់អង្គការអ្នកត្រួសត្រាយនៃកម្ពុជា។ ក្រុមហ៊ុន ផលិតវីដេអូ ឬនីតិបុគ្គល ត្រូវតែប្រឹក្សាជាមួយបុគ្គលិកគ្រប់គ្រងគម្រោង ក្នុងការរៀបចំកិច្ចការមួយចំនួនរួមមាន៖
- កំណត់ភាគីពាក់ព័ន្ធត្រូវត្រូវចូលរួម សម្ភារៈ ឬឯកសារជំនួយ
- ដំណើរការថតវីដេអូ រួមបញ្ចូល ( សំភាសន៍គណៈកម្មការគ្រប់គ្រងសមាគម សហគមន៍ ទេសចរណ៍ វប្បធ៌ មធម្មជាតិបឹងពារាំង តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/ខណ្ឌរដ្ឋបាល ជលផលខេត្តសៀមរាប ក្រុមប្រឹក្សាសង្កាត់ និងតំណាងអង្គការអ្នកត្រួសត្រាយនៃកម្ពុជា។
- ក្រុមហ៊ុន ឬរូបវ័ន្តបុគ្គល ដែលជាអ្នកផលិតវីដេអូត្រូវតែរៀបចំថត វីដេអូ និងសនឹ្លក ដល់ក្រុមគោលដៅ ជាមួយនឹងមាត្រដ្ឋានខី្ល មិនត្រូវឲ្យលើសពី១៥នាទី ។
- ក្រុមហ៊ុន/បុគ្គលិកអ្នកផលិតវីឌីអូ ត្រូវរៀបចំសេចកី្តព្រាងសាច់រឿង (Project video story Script) ជាភាសាខ្មែរ និងភាសាអង់គ្លេស និងបញ្ចាំងសេចកី្តព្រាងវីឌីអូ ដល់ថ្នាក់គ្រប់គ្រង អង្គការដើម្បីផ្តល់យោបល់ មុនពេល ផ្តល់ជូនវីឌីអូចុងក្រោយ។
- ការផលិតវីឌីអូ នឹងអនុវត្តបន្ទាប់ពីចុះកិច្ចសន្យា និងបញ្ចប់ការផលិត យ៉ាងយូរបំផុតរយៈពេល៦០ថ្ងៃ។
ថវិកា
- ថវិកា ១,០០០ (មួយពាន់ដុល្លារអាមេរិក) រួមបញ្ចូលទាំងពន្ធកាត់ទុក។
Eligibility
- ដើម្បីទទួលបានលទ្ធផលវាយតម្លៃត្រឹមត្រូវ និងអាចទទួលយកបាន ក្រុមហ៊ុន/នីតិបុគ្គលត្រូវតែមានលក្ខណៈសម្បត្តិដូចខាងក្រោមៈ
- ជាក្រុមហ៊ុន/ នីតិបុគ្គលដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា ឬ រូបវន្ត័បុគ្គល ដែលមានការបញ្ជាក់មុខរបរពី អាជ្ញាធរមូលដ្ឋានដែលកំពុងរស់នៅ។
- មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំក្នុងវិស័យចងក្រង និងផលិតវីដេអូ
- មានបទពិសោធន៍ក្នុងការផលិតវីដេអូ និងការចងក្រង ជាពិសេសជាមួយគម្រោងដែលទាក់ទងនឹង ការងារ អភិវឌ្ឍន៍នាពេលកន្លងមក។
- អាចរៀបចំឈុតខ្លីៗតាមតម្រូវការរបស់គម្រោង។