Job Announcement

អ្នកសម្អាត

with Animal Rescue Cambodia

BTDC-ID: 39519
Closing Date:

Announcement Positions

Announcement Description

យើង​បាន​បង្កើត​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា​ (ហៅ​កាត់​ ARC) ក្នុង​ឆ្នាំ​ ២០១៦ ហើយ​យើង​កំពុង​ដំណើរការ​ជា​ WVS កម្ពុជា​ តាំងពី​ឆ្នាំ​ ២០២៤ មក​។

អង្គការ​យើង​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​មួយ​គឺ​ សេវា​ពេទ្យសត្វ​ពិភពលោក​ (WVS) ដែល​យើង​មានបំណង​កែ​លម្អ​សុខភាព​ និង​សុខុមាលភាព​សត្វ​នៅ​ទូទាំង​ប្រទេសកម្ពុជា​ ដោយ​ដំណើរការ​គ្លី​និកពេទ្យសត្វ​សហគមន៍​ននិង​ជម្រក​ កម្មវិធី​លុបបំបាត់​ជំងឺ​ឆ្កែឆ្កួត​ និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​គ្រៀវអន្តរជាតិ​សម្រាប់​ពេទ្យសត្វ​។

មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​អន្តរជាតិ​ (ហៅ​កាត់​ ITC) គឺជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ការ​គ្រៀវសត្វ​ឆ្កែ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​នេះ​មាន​គោលបំណង​បណ្តុះ​បណ្តាល​និស្សិត​ពេទ្យសត្វ​ក្នុងស្រុក​ និង​អន្តរជាតិ​អំពី​ការ​គ្រៀវសត្វ​ឆ្កែ​ដែល​មានគុណ​ភាព​ខ្ពស់​ និង​បរិមាណ​ច្រើន​។

Announcement Positions

អ្នកសម្អាត

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកការងារតាមផ្ទះ/ការងារពលកម្ម
  • ពេលវេលា:ការងារក្រៅម៉ោង
  • ប្រាក់ខែ: $220
សង្ខេបមុខតំណែង

បេក្ខជន​ដែល​យើង​ត្រូវការ​៖

យើងខ្ញុំ​កំពុង​ស្វែងរក​អ្នក​សម្អាត​ដែល​មានការ​ប្តេជ្ញា​ចិត្ត​សម្រាប់​ទីតាំង​ ITC របស់យើង​ដែល​មាន​ទីតាំងនៅ​ក្នុង​សាកលវិទ្យាល័យ​កសិកម្ម​ ចំការ​ដូង​ ក្រុង​ភ្នំពេញ​។

ក្នុងនាម​ជា​អ្នក​សម្អាត​ អ្នក​នឹង​ចូលរួម​ជាមួយ​ក្រុម​បុគ្គលិក​ផ្សេង​ទោះ​ ដែល​មាន​ចំណង់ចំណូលចិត្ត​ជួយសង្គ្រោះ​សត្វ​ និង​បង្រៀន​សិស្ស​។ អ្នក​នឹង​ធ្វើការ​ ៥ ម៉ោង​ក្នុងមួយថ្ងៃ​ ស្មើនឹង​ ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ (ថ្ងៃ​ច័ន្ទ ដល់​ ថ្ងៃសុក្រ​)។ ម៉ោង​ធ្វើការ​គឺ​ចាប់ពី​ម៉ោង​ ២ រសៀល​ ដល់​ ៧ យប់​។ ក្នុងអំឡុង​ពេល​បណ្តុះ​បណ្តាល​របស់​អ្នក​ក្នុងរយៈពេល​ ១ ខែ​ដំបូង​ ម៉ោង​ធ្វើការ​របស់​អ្នក​អាច​លឿន​ជាង​នេះ​ ដើម្បី​ធានា​បាន​នូវ​ពេលវេលា​បណ្តុះ​បណ្តាល​គ្រប់គ្រាន់​។ ចំណុច​នេះ​នឹង​ត្រូវ​ពិភាក្សា​បន្ថែម​ទៀត​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • សម្អាត បាញ់សម្លាប់មេរោគ និងរៀបចំតំបន់ដែលបានកំណត់ រួមទាំងទ្រុងឆ្កែ បន្ទប់វះកាត់ ការិយាល័យ។ល។
  • អនុវត្តតាមការណែនាំអំពីការសម្អាត ឬការសម្លាប់មេរោគដោយប្រុងប្រយ័ត្ន និងហ្មត់ចត់
  • គ្រប់គ្រងស្តុកសម្ភារៈសម្អាត
  • ធានាការប្រើប្រាស់សម្ភារៈប្រកបដោយការទទួលខុសត្រូវ សន្សំសំចៃ និងការថែទាំឧបករណ៍បានល្អ
  • ជូនដំណឹងដល់អ្នកគ្រប់គ្រងអំពីបញ្ហាដែលកើតមាននៅកន្លែងថែទាំសត្វ ឬឧបករណ៍ណាមួយ
  • ជួយកិច្ចការថែទាំសត្វ (ប្រសិនបើមានតម្រូវ)
  • រៀបចំរក្សាស្តុកឲ្យមានរបៀបរៀបរយ និងរក្សាបរិយាកាសការងារដែលស្អាត និងរៀបចំបានល្អ
  • គាំទ្រ និងធ្វើការជាមួយក្រុមនៃទីតាំងទាំងពីរ (គ្លីនិក និង ITC) អាស្រ័យលើតម្រូវការរបស់អង្គការ (នេះមានន័យថា អ្នកអាចធ្វើការនៅគ្លីនិករបស់យើងនៅបឹងទំពុនម្តងម្កាល)
  • អ្នកអាចនឹងត្រូវបានជ្រើសរើសឲ្យធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់សម្រាកបុណ្យជាតិនានា
  • ការងារផ្សេងទៀតតាមតម្រូវការជាក់ស្ដែង
អត្ថប្រយោជន៍:
  • ប្រាក់ខែ ២២០ ដុល្លារអាមេរិក សម្រាប់ការធ្វើការ ២៥ ម៉ោងក្នុងមួយសប្តាហ៍ (ថ្ងៃចន្ទ ដល់សុក្រ)
  • ការឈប់សម្រាកប្រចាំឆ្នាំ ១៨ ថ្ងៃ និងការឈប់សម្រាកឈឺដែលមានប្រាក់ឈ្នួលចំនួន ៧ ថ្ងៃក្នុងមួយឆ្នាំ (បន្ទាប់ពីជាប់ការសាកល្បងការងារ)
  • ការឈប់សម្រាកឈឺដោយសារសុខភាពផ្លូវចិត្ត ២ ថ្ងៃ (បន្ទាប់ពីធ្វើការបាន ១ ឆ្នាំ)
  • ផ្តល់ជូន បសស
  • ការទូទាត់ប្រាក់រង្វាន់ពីរដងក្នុងមួយឆ្នាំ អាស្រ័យលើការអនុវត្ត (បន្ទាប់ពីធ្វើការបាន ១ ឆ្នាំ)
  • ការទូទាត់អតីតភាពការងារពីរដងក្នុងមួយឆ្នាំ
  • ប្រាក់បន្ថែមម៉ោងសម្រាប់ការធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យជាតិ
  • បរិយាកាសការងារបែបទូលំទូលាយ និងទំនើប
  • ឱកាសការងាររយៈពេលវែង
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតមធ្យម
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • អាចសរសេរ និងអានភាសាខ្មែរបាន។
  • អ្នកស្រឡាញ់សត្វ ហើយអ្នកចូលចិត្តធ្វើការនៅជិតពួកគេ។
  • អ្នកចូលចិត្តការរៀបចំ និងរក្សារបស់របរឲ្យមានសណ្តាប់ធ្នាប់ល្អ។
  • អ្នកមានផាសុកភាពក្នុងការធ្វើការនៅក្នុងមន្ទីរពេទ្យសត្វ។
  • អ្នកមានចំណាប់អារម្មណ៍លើការរៀនសម្លាប់មេរោគ និងសម្អាតជំងឺឆ្លង ដើម្បីធានាបាននូវហានិភ័យនៃការចម្លងជំងឺតិចតួចបំផុតដល់សត្វ និងមនុស្ស។
  • អ្នកយកចិត្តទុកដាក់ខ្លាំងលើព័ត៌មានលម្អិត។
  • អ្នកអាចប៉ានស្មានពីអ្វីដែលក្រុមរបស់អ្នកត្រូវការ ហើយបំពេញវាមុនពេលដែលអ្នកផ្សេងកត់សម្គាល់។
ជំនាញទន់
  • អ្នកមានឆន្ទៈក្នុងការរៀនអំពីបច្ចេកទេសមើលថែទាំសត្វ ដើម្បីកាត់បន្ថយភាពតានតឹងដល់សត្វដែលស្ថិតនៅក្រោមការថែទាំរបស់យើង។
  • អ្នកទទួលបានការលើកទឹកចិត្តដោយការធ្វើការឱ្យអង្គការដែលមានគោលបំណងកែលម្អសុខុមាលភាពសត្វនៅក្នុងប្រទេសកម្ពុជា។
  • អ្នកប្តេជ្ញាចិត្តចំពោះការងាររយៈពេលវែង។
 

How to Apply

សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ (មិន​លើស​ពី​ ២ ទំព័រ​) របស់​អ្នក​មកកាន់​យើង​តាមរយៈ​តេលេក្រោម​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ខាងយើង​ខ្ញុំ​នឹង​ពិចារណា​ជ្រើសរើស​តែ​បេក្ខជន​ណា​ដែល​អនុវត្ត​តាម​ការណែនាំ​នេះ​តែប៉ុណ្ណោះ​

 

Contact Details

Office Address
  • #269, St. 41BT, Sansam Kosal Pir, Sangkat Boeng Tumpun 1, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • Animal Rescue Cambodia
 
Phone
 
Socials