Job Announcement

អ្នករចនាក្រាហ្វិក

with University of Health Sciences

BTDC-ID: 39507
Closing Date:

Announcement Positions

Announcement Description

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ ចំនួន​ ០១រូប​៖ តួនាទី​ជា​អ្នក​រចនា​ក្រាហ្វិក​ (Graphic designer ) ឱ្យ​ចូល​បម្រើ​ការងារ​ នៅ​អង្គភាព​កិច្ចការ​ទូទៅ​ ផ្នែក​ព័ត៌មាន​ និង​ទំនាក់ទំនង​សាធារណៈ​ នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ដែល​មាន​ភារកិច្ច​ និង​ គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

Announcement Positions

អ្នករចនាក្រាហ្វិក

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកវិចិត្រសិល្បះ/ការគូរក្រាហ្វិក, ផ្នែកកុំព្យូទ័រ - ទូទៅ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $270 - $517
សង្ខេបមុខតំណែង
ករណីកិច្ច និងការទទួលខុសត្រូវ:
  • បង្កើតមាតិកាទស្សនីយភាព (Visual Content) ប្រកបដោយភាពទាក់ទាញ សម្រាប់យុទ្ធនាការបណ្ដាញសង្គម រួមមាន៖ ការរចនា ការបង្ហោះ (Posts), ទម្រង់ Story, Thumbnails និងឯកសារឌីជីថលផ្សេងៗ
  • រៀបចំការរចនា (Design) សម្រាប់ការបោះពុម្ព ជាខិតបណ្ណ, សៀវភៅ របស់សាកលវិទ្យាល័យ
  • ចុះថតរូប ថតវីដេអូ នៅសាកលវិទ្យាល័យ និង/ឬតាមបណ្តាខេត្ត តាមការចាត់តាំង របស់ ស.វ.ស
  • រៀបចំផែនការប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ
  • គោរពតាមការចាត់តាំងរបស់ប្រធានផ្នែក ប្រធានអង្គភាព និង ស.វ.ស ។
អត្ថប្រយោជន៍:
  • ប្រាក់ឧបត្ថម្ភបន្ថែម ១០ % (ករណីមិនបង្រៀន)
  • ផ្តល់ជូនរបបសន្ដិសុខសង្គម (ប.ស.ស)
  • ច្បាប់រយៈពេលខ្លី ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ
  • ច្បាប់ប្រចាំឆ្នាំ ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
  • ច្បាប់ឈប់សម្រាកលំហែមាតុភាព
  • ថវិកាលើកទឹកចិត្តបន្ថែម សម្រាប់ករណីចំនួនច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តិចជាងគោលការណ៍អនុញ្ញាត (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
  • ថវិកាលើកទឹកចិត្ត ទិវាសិទ្ធិនារីអន្តរជាតិ (សម្រាប់នារី)
  • ថវិកាលើកទឹកចិត្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
  • ថវិកាលើកទឹកចិត្ត ពិធីបុណ្យភ្ជុំបិណ្ឌ
  • ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
  • ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក រចនាក្រាហ្វិក (Graphic Design) ឬជំនាញដែលពាក់ព័ន្ធ
ប្រវត្តិការងារ:
  • មានបទពិសោធន៍ការងារយ៉ាងតិច ក្នុងវិស័យរចនាក្រាហ្វិករយៈពេល ១ ឆ្នាំត្រូវបានផ្តល់អាទិភាព
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានកម្រងស្នាដៃ ដែលបង្ហាញពីភាពប៉ិនប្រសប់ទាំងផ្នែកបោះពុម្ព (Print) និងឌីជីថល (Digital)
  • មានភាពស្ទាត់ជំនាញលើកម្មវិធី Adobe Creative Suite (Photoshop, Illustrator, InDesign)
  • មានជំនាញខ្ពស់លើការប្រើប្រាស់អក្សរ(Typography) ការរៀបចំប្លង់ (Layout) និងទ្រឹស្តីពណ៌
ជំនាញទន់
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ ទាំងការនិយាយ និងការសរសេរ ដើម្បីពន្យល់ពីការងាររចនាទៅកាន់អ្នកមិនមែនជាអ្នករចនា
  • មានស្មារតីការងារជាក្រុម និងតស៊ូ អត់ធ្មត់ ក្នុងការងារ
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
 

How to Apply

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ (បើ​សិន​មាន​) (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ Emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។
  • ព័ត៌មាន​ផ្សេង​ៗ (រៀងរាល់​ម៉ោង​ធ្វើការ​) តាមរយៈ​សារ​អេឡិច​ត្រូនិច​ (Telegram)

បញ្ជាក់​៖

  • សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ជ្រើសរើស​បេក្ខជន​ (Short List) និង​ កំណត់​ថ្ងៃខែ​សម្ភាសន៍​ លើកពេល​កែប្រែ​ និង​ លុបចោល​ការ​ជ្រើសរើស​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​។
Attachment:
  • 30-19-05-2026_Graphic Designner
  • ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
 

Contact Details

Office Address
  • #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • Ms. KEM Chakriya
 
Phone
 
Email
 
Socials
 
Website