Procurement Ads

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកធ្វើតេស្តដី គូរប្លង់អគារសិក្សា និងជួសជុលបណ្ណាល័យ

with KAFDOC

BTDC-ID: 39500
Closing Date:

Expected Outputs

Announcement Description

សមាគម​ខ្មែរដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ​ (ស.ខ.អ.ជ) បាន​បង្កើត​ឡើង​ដោយក្រុម​អតីត​ជនភៀសខ្លួន​ដែល​ធ្វើការ​ផ្នែក​អភិវឌ្ឍន៍​សហគមន៍​ និង​ក្រុម​សាស្ត្រាចារ្យ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​បាន​ស្រាវជ្រាវ​ឃើញ​នូវ​តម្រូវ​ការចាំបាច់​របស់​ប្រជាកសិករ​ខ្មែរ​តាម​តំបន់ជនបទ​ក្នុង​ការ​លើកស្ទួយ​ជីវភាព​ និង​និរន្ត​ភាព​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ ។ ដូច្នេះ​ហើយ​ទើប​ក្រុម​អ្នក​អភិវឌ្ឍន៍​សហគមន៍​ បាន​ផ្តួច​ផ្តើ​មគំនិត​បង្កើត​ឱ្យ​មាន​សមាគម​នេះ​ឡើង​ដែល​មានឈ្មោះ​ថាៈសមាគម​ខ្មែរដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ​ ដែល​មាន​អក្សរ​កាត់​«ស.ខ.អ.ជ»និង​ជា​ភាសា​អង់គ្លេស​ថា​ Khmer Association For Development Of Country-side មាន​អក្សរ​កាត់​ KAFDOC ។ សមាគម​នេះ​ ជាស​មា​គម​ខ្មែរ​មិនមែន​រដ្ឋាភិបាល​ និង​មិន​រក​ប្រាក់​កម្រៃ​ បម្រើ​សកម្មភាព​មនុស្សធម៌​ ហើយ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​១៩៩៤។

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកធ្វើតេស្តដី គូរប្លង់អគារសិក្សា និងជួសជុលបណ្ណាល័យ

  • Career Category: Invitation for Bids
  • Location: Kratie Province
Summary

អង្គការ​កា​ហ្វដុក​ត្រូវការ​ជ្រើសរើស​អ្នកធ្វើ​តេស្តដី​ គូរ​ប្លង់​អគារសិក្សា​ និង​ជួសជុល​បណ្ណាល័យ​ នៅ​តាម​ទីកន្លែង​ដូច​ខាងក្រោម​៖

  1. ធ្វើ​តេស្តដីស​ម្រាប់​សាងសង់​អគារសិក្សា​ (១ខ្នង​ មាន​៤បន្ទប់​ ទំហំ​៩ម៉ែត្រ​x៣២ម៉ែត្រ​កម្ពស់​៦.៦១ម៉ែត្រ​ ពី​ធ្នឹម​បាត​ដល់​ដំបូល​ខាងលើ​) ដែល​មាន​ទីតាំងនៅ​សាលាបឋមសិក្សា​ប្រ​ម៉ា​ ភូមិ​ប្រ​ម៉ា​ ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​។
  2. គូរ​ប្លង់​អគារសិក្សា​ (១ខ្នង​ មាន​៤បន្ទប់​ ទំហំ​៩ម៉ែត្រ​x៣២ម៉ែត្រ​កម្ពស់​៦.៦១ម៉ែត្រ​ ពី​ធ្នឹម​បាត​ដល់​ដំបូល​ខាងលើ​) ដែល​មាន​ទីតាំងនៅ​សាលាបឋមសិក្សា​ប្រ​ម៉ា​ ភូមិ​ប្រ​ម៉ា​ ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​។
  3. គូរ​ប្លង់​សម្រាប់​ជួសជុល​បណ្ណាល័យ​ (១ខ្នង​ មាន​១បន្ទប់​ ទំហំ​ ៩ម៉ែត្រ​x៧ម៉ែត្រ​) ដែល​មាន​ទីតាំងនៅ​សាលាបឋមសិក្សា​ព្រែក​ចំឡាក់​ ភូមិ​ព្រែក​ចំឡាក់​ ឃុំ​កញ្ជរ​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​។

លក្ខខណ្ឌ​នៃ​ការ​ធ្វើ​តេស្តដី​

  • ធ្វើការ​ខួង​ដី​ដើម្បី​ពិនិត្យមើល​កំហាប់​ដី​ សម្រាប់​សាងសង់​អគារសិក្សា​ ១ខ្នង​ មាន​៤បន្ទប់​ទំហំ​៩ម៉ែត្រ​x៣២ម៉ែត្រ​កម្ពស់​៦.៦១ម៉ែត្រ​ ពី​ធ្នឹម​បាត​ដល់​ដំបូល​ខាងលើ​។
  • ធ្វើ​របាយការណ៍​ពី​លទ្ធផល​ដែល​បាន​ពី​ការ​ធ្វើ​តេស្តដី​ ហើយ​បញ្ជូន​មក​អង្គការ​កា​ហ្វដុក​

លក្ខខណ្ឌ​នៃ​គំនូរ​ប្លង់​

  • គោរព​តាម​គោលការណ៍​នៃ​ការ​ការពារ​បរិស្ថាន​ និង​ការប្រែប្រួល​អាកាសធាតុ​ (ឧ. គ្រប់​សម្ភារៈសំណង់​ទាំងអស់​មិន​ត្រូវ​ប្រើប្រាស់​ឈើ​)
  • គោរព​តាម​គោលការណ៍​កុមារ​មេត្រី​សម្រាប់​បឋមសិក្សា​ (ឧ. មាន​ទ្វារ​និង​បង្អួច​ធំ​សម​ល្មម​អាចមានខ្យល់​អាកាស​គ្រប់គ្រាន់​)
  • គោរព​តាម​គោល​នយោបាយ​កិច្ចការពារ​ និង​សុខ​មាល​ភាព​កុមារ​ (ឧ. មិន​ប្រើប្រាស់​សម្ភារៈ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដូចជា​ប្រភេទ​អាបេ​ស្តូស (Asbestos)
  • គោរព​តាម​គោលការណ៍​សមភាព​យែនឌ័រ ពិការភាព​ និង​បរិ​យា​ប័នសង្គម​ (ឧ. ត្រូវ​មាន​ជម្រាល​ជន​ពិការ​ សម្រាប់​សាលារៀន​)។
  • ត្រូវប៉ាន់​ប្រមាណ​តម្លៃ​សម្ភារៈ​ នៃ​ការ​សាងសង់​ឱ្យ​ស្របតាម​តម្លៃ​ទី​ផ្សារ​ និង​ស្ថានភាព​នៅ​តំបន់​គោលដៅ​
  • គ្រប់​គំនូរ​ប្លង់​ទាំងអស់​ត្រូវ​ភ្ជាប់​មក​ជាមួយ​តារាង​ប៉ាន់ប្រមាណ​តម្លៃ​សម្ភារៈ​ the bill of quantity (BoQ)
  • ពង្រាង​គំនូរ​ប្លង់​និង​ត្រូវ​យកមក​ឆ្លង​យោបល់​ជាមួយ​គណៈ​គ្រប់គ្រង​របស់​អង្គការ​កា​ហ្វដុក​និង​អង្គការ​ឆា​លហ្វា​ន កម្ពុជា​ ដើម្បី​ធ្វើការ​កែស​ម្រួល​តាម​តម្រូវ​ការ​។

Submission Requirements

បេក្ខជន​ដែល​មានបំណង​ចូលរួម​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​និង​ពាក្យសុំ​ចូល​ប្រកួត​មកកាន់​អង្គការ​កា​ហ្វដុក​ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ភូមិ​អូរ​ឬស្សី​២ សង្កាត់​អូរ​ឫស្សី​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ​ ឬតាម​អ៊ី​មេ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ត្រឹម​ម៉ោង​៥ល្ងាច​ ថ្ងៃ​ទី​០១ ខែ​ឧសភា​ ឆ្នាំ​២០២៦។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ធ្វើ​តេស្តដី​ គំនូរ​ប្លង់​អគារសិក្សា​ និង​បណ្ណាល័យ​ សូម​ទាក់ទង​លោកស្រី​ ប៊ុន ស៊ូ​ហម តាមរយៈ​លេខទូរស័ព្ទ​ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

បញ្ជាក់​

អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ ត្រូវ​ពិភាក្សា​ជាមួយ​បុគ្គលិក​អង្គការ​កា​ហ្វដុក​និង​អង្គការ​ឆា​លហ្វា​ន កម្ពុជា​ និង​ទៅ​ពិនិត្យ​ទីតាំង​សាលា​ ដើម្បី​គូរ​ប្លង់​ឱ្យ​ត្រូវ​តាម​ស្ថានភាព​ជាក់ស្ដែង​។

Attachment:
  • ដំណឹងជ្រើសរើសអ្នក_តេស្តដី_និងគូសប្លង់
 

Contact Details

Office Address
  • Ou Ruessei Ti Pir, Ou Ruessei Sangkat, Kracheh Municipality, Kratie Province, Cambodia
 
Contact Name
  • លោកស្រី ប៊ុន ស៊ូហម
 
Phone
 
Email