នាយកគ្រប់គ្រងទូទៅ
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
តួនាទី
ក្នុងគោលបំណងពង្រីកសក្ដានុពល និងជំរុញនវានុវត្តន៍ក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនផលិតកម្ម និងធានាឱ្យបាននូវតម្លាភាពសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ សកកសជ កំពុងស្វែងរកបេក្ខជនដែលមានទេពកោសល្យ សមត្ថភាពខ្ពស់ និងចរិតលក្ខណៈជាយុទ្ធសាស្រ្តករ មកកាន់តំណែងជា «នាយកគ្រប់គ្រងទូទៅ» ដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការដឹកនាំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងប្រចាំថ្ងៃរបស់សហគមន៍ឱ្យមានភាពរឹងមាំ។ បេក្ខជនដែលឆ្នើមមិនត្រឹមតែជាអ្នកត្រួតពិនិត្យការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកច្នៃប្រឌិត ដែលមានភាពប៉ិនប្រសពក្នុងការផ្សារភ្ជាប់សក្តានុពលកសិកម្ម ទៅនឹងកាលានុវត្តភាពទីផ្សារ ដើម្បីបង្កើតជាប្រភពចំណូលប្រកបដោយចីរភាព។ បេក្ខជនត្រូវមានសមត្ថភាពវិភាគខ្ពស់លើការគ្រប់គ្រងហានិភ័យ និងការវិនិយោគ ដោយធានាថារាល់ការវិនិយោគ គឺនឹងនាំមកនូវផលចំណេញ និងពង្រឹងមូលដ្ឋានគ្រឹះរបស់សហគមន៍។ លើសពីនេះ បេក្ខជននឹងក្លាយជាអ្នកកសាងវប្បធម៌ការងារបែបទំនើប ដែលផ្ដោតលើលទ្ធផលជាក់ស្តែង តាមរយៈការជំរុញទឹកចិត្តក្រុមការងារ ការពង្រឹងវិន័យការងារ និងការកសាងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយដៃគូពាក់ព័ន្ធប្រកបដោយចីរភាព។
ភារកិច្ច និងការទទួលខុសត្រូវ
បេក្ខជនត្រូវដើរតួជា អ្នកយុទ្ធសាស្ត្រដឹកនាំ ក្នុងការអនុវត្តគំរូសមាហរណកម្មហិរញ្ញវត្ថុ ផលិតកម្ម និងទីផ្សារ ដើម្បីបង្កើតឱ្យមានសមកាលកម្មរវាងផ្នែកនីមួយៗ និងត្រូវមានសមត្ថភាពខ្ពស់ក្នុងការបំប្លែងចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រឱ្យទៅជាសកម្មភាពជាក់ស្តែងប្រចាំថ្ងៃ ព្រមទាំងពង្រឹងកិច្ចសហការរវាងផ្នែកទាំងអស់ឱ្យមានភាពបន្ស៊ីគ្នា ដើម្បីជំរុញផលិតភាព និងធានានូវឧត្តមភាពប្រកួតប្រជែងសម្រាប់សហគមន៍ ដូចជា៖
- ការគ្រប់គ្រងប្រតិបត្តិការ
- ត្រួតពិនិត្យរាល់ប្រតិបត្តិការបង្គោលរបស់សហគមន៍ រួមមាន ផ្នែកកសិកម្ម ហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីធានាបាននូវសហថាមពល និងភាពស៊ីចង្វាក់គ្នា
- ធានាប្រសិទ្ធភាពផលិតកម្ម តាមរយៈការគ្រប់គ្រងធនធានឱ្យចំគោលដៅ ព្រមទាំងដាក់ចេញនូវវិធានការត្រួតពិនិត្យគុណភាពឱ្យស្របតាមស្តង់ដារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
- ពង្រឹងវិន័យការងារ និងធានាថាក្រុមការងារទាំងអស់អនុវត្តតាម «នីតិវិធីប្រតិបត្តិការស្តង់ដារ» យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងផលិតភាពការងារប្រចាំថ្ងៃ។
- ការគ្រប់គ្រងហិរញ្ញវត្ថុ
- ដឹកនាំការគ្រប់គ្រងលំហូរសាច់ប្រាក់ និងទុនបង្វិលឱ្យមានតុល្យភាពខ្ពស់ ដើម្បីធានាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងនិរន្តរភាពនៃប្រតិបត្តិការទាំងមូល។
- ត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករប្រាក់ចំណេញឱ្យបានលម្អិតល្អន់តាមផ្នែកនីមួយៗ រួមមាន តាមស្រះចិញ្ចឹម និងតាមប្រភេទផលិតផល ដើម្បីបង្កើនប្រសិទ្ធភាពឱ្យដល់កម្រិតអតិបរមា
- វិភាគ និងវាយតម្លៃលើលទ្ធភាពជោគជ័យនៃគម្រោងវិនិយោគនានា ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះដ៏មានសុវត្ថិភាពដល់ថ្នាក់ដឹកនាំសហគមន៍ ក្នុងការសម្រេចចិត្តពង្រីកវិសាល។
- ការគ្រប់គ្រងប្រព័ន្ធបញ្ជាប្រតិបត្តិការ
- ដឹកនាំ និងត្រួតពិនិត្យប្រព័ន្ធបញ្ជាប្រតិបត្តិការរួមរបស់សហគមន៍ ដោយធ្វើសមកាលកម្មទិន្នន័យរវាងផ្នែកហិរញ្ញវត្ថុ ផលិតកម្ម និងទីផ្សារ ដើម្បីធានាបាននូវតម្លាភាព និងភាពស៊ីចង្វាក់គ្នា
- បង្កើនប្រសិទ្ធភាពនៃការដឹកនាំ តាមរយៈការវិភាគ និងប្រើប្រាស់ទិន្នន័យជាក់ស្តែង ដើម្បីធ្វើការសម្រេចចិត្តបានយ៉ាងសុក្រឹត ជៀសវាងការសម្រេចចិត្តផ្អែកលើការសន្និដ្ឋាន
- ម្ចាស់ការក្នុងការកំណត់អត្តសញ្ញាណហានិភ័យ ដែលអាចកើតមានក្នុងប្រព័ន្ធប្រតិបត្តិការ ព្រមទាំងមានសមត្ថភាពដាក់ចេញនូវដំណោះស្រាយ និងវិធានការឆ្លើយតបបានភ្លាមៗ ដើម្បីរក្សានិរន្តរភាពការងារ។
- ការគ្រប់គ្រងទីផ្សារ
- បង្កើនសក្ដានុពលនៃការលក់ តាមរយៈការបង្កើត និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ជាមួយដៃគូបញ្ជាទិញ
- ដឹកនាំការចរចាតម្លៃ និងលក្ខខណ្ឌពាណិជ្ជកម្មឱ្យមានតុល្យភាពរវាងការប្រកួតប្រជែង និងផលចំណេញ ព្រមទាំងគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន ដើម្បីធានានូវភាពស្មោះត្រង់ និងការបញ្ជាទិញឡើងវិញ
- រៀបចំយន្តការគ្រប់គ្រងការលក់ និងការប្រមូលប្រាក់ឱ្យមានសង្គតិភាព ដើម្បីធានាបាននូវលំហូរសាច់ប្រាក់បង្វិលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ទ្រទ្រង់ប្រតិបត្តិការសហគមន៍
- ការគ្រប់គ្រងហានិភ័យ
- កំណត់អត្តសញ្ញាណវិភាគ និងវាយតម្លៃលើហានិភ័យដែលអាចកើតមានក្នុងសង្វាក់ផលិតកម្ម ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងដាក់ចេញនូវវិធានការបង្ការទុកជាមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រតិបត្តិការ
- បង្កើនផលិតភាពការងារតាមរយៈការត្រួតពិនិត្យ និងកែសម្រួលចំណុចខ្វះខាតក្នុងប្រព័ន្ធប្រតិបត្តិការ ដើម្បីធានាថាធនធានទាំងអស់ត្រូវបានប្រើប្រាស់ចំគោលដៅ និងផ្តល់លទ្ធផលជាអតិបរមា
- ពង្រឹងវិន័យការងារ ដោយកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់នៅគ្រប់លំដាប់ថ្នាក់ និងធានាថាប្រព័ន្ធការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយស្មារតីម្ចាស់ការ និងតម្លាភាពបំផុត។
- ឱកាសមាសក្នុងការដឹកនាំ និងគ្រប់គ្រងគម្រោងយុទ្ធសាស្ត្រ ដែលរួមចំណែកដោយផ្ទាល់ដល់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
- ឱកាសចូលរួមយ៉ាងសកម្មក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីប្រឹក្សាយោបល់ និងធ្វើការសម្រេចចិត្តលើបញ្ហាសំខាន់ៗ
- ឱកាសទទួលបានប្រាក់បៀវត្សរ៍ដ៏សមរម្យប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារការងារ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលឆ្លុះបញ្ចាំងពីតម្លៃនៃសមិទ្ធផលការងារ។
- បរិញ្ញាបត្រជាន់ខ្ពស់
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង ធុរកិច្ច ហិរញ្ញវត្ថុឬវិស័យពាក់ព័ន្ធ
- ត្រូវមានបទពិសោធន៍យ៉ាងហោចណាស់ចន្លោះពី ៧ ទៅ ១០ឆ្នាំ ក្នុងតួនាទីដឹកនាំ
- ត្រូវមានជំនាញខ្ពស់ និងបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រតិបត្តិការ និងការគ្រប់គ្រងហិរញ្ញវត្ថុយុទ្ធសាស្ត្រ ដើម្បីធានានូវតុល្យភាពរវាងការចំណាយ និងផលចំណេញ
- ត្រូវមានសមត្ថភាពដឹកនាំប្រកប ដោយអាចកំណត់ចក្ខុវិស័យ និងរៀបចំផែនការយុទ្ធសាស្ត្របានយ៉ាងមុតស្រួច ព្រមទាំងមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយភាពច្នៃប្រឌិត
ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកគណនេយ្យ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ក្នុងគោលបំណងពង្រីកសក្ដានុពល និងជំរុញនវានុវត្តន៍ក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនប្រសិទ្ធភាពផលិតកម្ម និងធានាគណនយ្យភាពក្នុងការចំណាយនានាសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ សកកសជ កំពុងស្វែងរកបេក្ខជនដែលមានទេពកោសល្យនិងសមត្ថភាពខ្ពស់មកកាន់តំណែងជា «ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ» ដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការដឹកនាំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ និងតម្លាភាព។ បេក្ខជនត្រូវមានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យលំហូរសាច់ប្រាក់ឱ្យមានតុល្យភាព និងបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធចំណាយ ព្រមទាំងមានសមត្ថភាពក្នុងការវិភាគទិន្នន័យចំណេញ-ខាត ដើម្បីបំប្លែងតួលេខទៅជាយុទ្ធសាស្ត្រគន្លឹះ ព្រមទាំងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់សហគមន៍ឱ្យមានតម្លាភាព និងប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់សហគមន៍ទាំងមូល។ លើសពីនេះ បេក្ខជននឹងដើរតួជាទីប្រឹក្សាក្នុងការផ្តល់មតិយោបល់ និងទិន្នន័យវិភាគផ្នែកហិរញ្ញវត្ថុជូនដល់ថ្នាក់ដឹកនាំសហគមន៍ ដើម្បីគាំទ្រដល់ការសម្រេចចិត្តប្រកបដោយចក្ខុវិស័យ និងធានាបាននូវឧត្តមភាពនៃកំណើនសេដ្ឋកិច្ចរបស់សហគមន៍ប្រកបដោយចីរភាព។
- គ្រប់គ្រង និងត្រួតពិនិត្យលំហូរសាច់ប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ (ចំណូល-ចំណាយ) ដើម្បីធានានូវសន្ទនីយភាព និងទុនបង្វិលឱ្យបានគ្រប់គ្រាន់សម្រាប់ដំណើរការសហគមន៍
- ត្រួតពិនិត្យ និងវិភាគប្រាក់ចំណេញឱ្យបានលម្អិតទៅតាមផ្នែកនីមួយៗ រួមមាន ស្រះចិញ្ចឹមត្រី រោងបន្លែ តាមវគ្គ និងតាមទម្ងន់ជាក់ស្តែង (គីឡូក្រាម)
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងរៀបចំផែនការការព្យាករណ៍លំហូរសាច់ប្រាក់ (Cash Flow Forecasting) សម្រាប់រយៈពេលពី ៣០ថ្ងៃ និង ៩០ថ្ងៃ
- បញ្ចូល និងផ្សារភ្ជាប់ទិន្នន័យហិរញ្ញវត្ថុចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគមន៍
- សម្របសម្រួលកិច្ចការងារជាមួយធនាគារ និងគ្រប់គ្រងថ្លៃសេវាប្រតិបត្តិការផ្សេងៗឱ្យមានប្រសិទ្ធភាព
- វាយតម្លៃ និងកំណត់ហានិភ័យហិរញ្ញវត្ថុដែលអាចកើតមាន ព្រមទាំងផ្តល់សញ្ញាព្រមាន និងដំណោះស្រាយជាមុនជូនដល់ថ្នាក់ដឹកនាំសហគមន៍
- រៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងកាត់បន្ថយចំណាយ ជាពិសេសផ្តោតលើការគ្រប់គ្រងថ្លៃចំណាយលើចំណី និងការចំណាយលើប្រតិបត្តិការ
- ផ្តល់ទិន្នន័យវិភាគដើម្បីគាំទ្រដល់ការសម្រេចចិត្តផ្នែកយុទ្ធសាស្រ្តលើការវិនិយោគ ការកំណត់ថ្លៃលក់នៅលើទីផ្សារ និងផែនការពង្រីកវិសាលភាពអាជីវកម្ម
- ពង្រឹងវិន័យហិរញ្ញវត្ថុ និងធានានូវភាពសុក្រឹតក្នុងការសវនកម្មផ្ទៃក្នុង ដើម្បីការពារការបាត់បង់ និងបង្កើនតម្លាភាព។
- ឱកាសក្នុងការចូលរួមចំណែកដោយផ្ទាល់ក្នុងលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិកម្មជាតិកម្ពុជា
- ឱកាសក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ ដើម្បីរួមចំណែកផ្តល់មតិយោបល់ និងធ្វើការសម្រេចចិត្តលើគម្រោងសំខាន់ៗរបស់សហគមន៍
- ឱកាសក្នុងការទទួលបានប្រាក់បៀវត្សរ៍ដ៏សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារការងារ
- ឱកាសក្នុងការបង្កើនសក្តានុពល និងអភិវឌ្ឍអាជីពក្នុងបរិយាកាសការងារដែលមានប្រព័ន្ធគ្រប់គ្រងស្តង់ដារច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់។
- បរិញ្ញាបត្រជាន់ខ្ពស់
- បរិញ្ញាបត្រ ផ្នែក ហិរញ្ញវត្ថុ គណនេយ្យ ឬវិស័យពាក់ព័ន្ធ
- ត្រូវមានបទពិសោធន៍យ៉ាងហោចណាស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរយៈពេល ៣ ទៅ ៥ ឆ្នាំ
- ត្រូវមានចំណេះដឹងល្អអំពីការគ្រប់គ្រងលំហូរសាច់ប្រាក់ ការធ្វើថវិកា និងការវិភាគហិរញ្ញវត្ថុ
- ត្រូវមានជំនាញប្រើប្រាស់ Microsoft Excel និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ
- ត្រូវមានការយល់ដឹងស៊ីជម្រៅអំពីខ្សែសង្វាក់ប្រតិបត្តិការអាជីវកម្មទាំងមូល ចាប់តាំងពីដំណើរការផលិតកម្ម រហូតដល់យុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សារភ្ជាប់ទិន្នន័យហិរញ្ញវត្ថុទៅនឹងតថភាពការងារជាក់ស្តែង
- មានសមត្ថភាពខ្ពស់ក្នុងការគិតជាយុទ្ធសាស្ត្រ និងមានជំនាញដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ដើម្បីគ្រប់គ្រងរាល់បញ្ហាប្រឈមក្នុងប្រតិបត្តិការឱ្យមានប្រសិទ្ធភាព
- មានបទពិសោធន៍ការងារច្បាស់លាស់ក្នុងវិស័យកសិកម្ម ឬអាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain)
- មានជំនាញវិភាគ និងបម្លែងទិន្នន័យហិរញ្ញវត្ថុឱ្យទៅជាផែនការសកម្មភាពជាក់ស្តែង ព្រមទាំងផ្តល់យោបល់ជូនដល់ថ្នាក់ដឹកនាំសហគមន៍ ដើម្បីគាំទ្រដល់ការសម្រេចចិត្តប្រកបដោយទំនុកចិត្ត។
- ត្រូវប្រកាន់ខ្ជាប់នូវសុចរិតភាពខ្ពស់ មានវិន័យហ្មត់ចត់ក្នុងការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះរាល់ទិន្នន័យ និងសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។