សេចក្តីប្រកាសជូនដំណឹងស្តីពី ការជ្រើសរើសក្រុមហ៊ុនសំណង់ ដើម្បីចូលរួមដេញថ្លៃគម្រោងសាង់សង់ និងកែលម្អ អគារសិក្សា មត្តេយ្យ ចំនួន ៣ ទីតាំង
- Career Category: Invitation for Bids
- Location: Ratanak Kiri Province, Banteay Meanchey Province
នៅឆ្នាំ ២០២៦នេះ គម្រោង មានផែនការពង្រីក សាលាគោលដៅថ្មី ចំនួន ០៣ បន្ថែមទៀត ក្នុងខេត្តគោលដៅ ចំនួន ២ខេត្ត ដែលចែកចេញជា ០២(ពីរ) ហ្សូន គឺ៖ ហ្សូន០១(Zone01) ក្នុងខេត្ត រតនគិរី និងហ្សូន២ (Zone02) ក្នុងខេត្ត បន្ទាយមានជ័យ គម្រោងសាងសង់ និងកែលម្អអគារសិក្សាក្នុងហ្សូន០១ ស្ថិតក្នុងខេត្តរតនគិរី មានសំណង់អគារសិក្សាថ្មី ចំនួន ១ ខ្នង មាន ៤ បន្ទប់ និងអគាពហុបំណង ១ ខ្នង។
ហ្សូន០២ ស្ថិតក្នុងខេត្ត បន្ទាយមានជ័យ មានគោលដៅទាំងចំនួនពីរគឺ៖
សំណង់អគារសិក្សាថ្មី ចំនួន ២ ខ្នង មាន ៤ បន្ទប់ និង សំណង់កែលម្អ ១ខ្នង មាន ០៤បន្ទប់ ព្រមទាំងអគារពហុបំណង ចំនួន ២ ខ្នង) ។
សេចក្តីជូនដំណឹង ប្រកាសជ្រើសរើសក្រុមហ៊ុនសំណង់
សេចក្តីប្រកាសជូនដំណឹងនេះ គឺជាការផ្តល់ជូនដំណឹងអំពីគម្រោងសាងសង់និងកែលម្អអគារសិក្សាមត្តេយ្យ តាមទីតាំងខាងលើ ជាសាធារណៈ ដល់បណ្តាក្រុមហ៊ុន សំណង់ផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ ពាក្យស្នើរសុំចូលរួមដេញថ្លៃ គម្រោង ជាមួយសមាគមគ្រួសារយើង។
មានភ្ជាប់ជូន នូវគំនូរូបភាព អគារតាមប្រភេទផ្សេងៗ ដែលត្រូវសាងសង់។