សេចក្ដីជូនដំណឹងស្ដីពីការប្រកាសចូលរួមដេញថ្លៃជាសាធារណៈ ជ្រើសរើសក្រុមហ៊ុន និងសហគ្រាសសិប្បកម្ម សម្រាប់ការងារធ្វើតុសិស្សថ្មី ធ្វើតុគ្រូថ្មី ជួសជុលតុសិស្ស ជួសជុលតុគ្រូ ធ្វើក្តារខៀនថ្មី ធ្វើធ្នើស្បែកជើង និងបំពាក់គ្រឿងសង្ហារិមបណ្ណាល័យ
- Career Category: Invitation for Bids
- Location: Mondul Kiri Province, Ratanak Kiri Province, Prey Veng Province, Kampong Cham Province, Banteay Meanchey Province, Kratie Province
Summary
គម្រោង “កុមារកម្ពុជារីករាយ” (HCC) នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈសម្រាប់ការងារធ្វើតុសិស្សថ្មី,ធ្វើតុគ្រូថ្មី,ជួសជុលតុសិស្ស,ជួសជុលតុគ្រូ, ធ្វើក្តារខៀនថ្មី, ធ្វើធ្នើស្បែកជើង និងបំពាក់គ្រឿងសង្ហារិមបណ្ណាល័យ ក្នុងសាលារៀនគោលដៅចំនួន៖ ០៩ ស្ថិតក្នុងខេត្តចំនួន ០៦ រួមមាន៖
- ខេត្ត មណ្ឌលគិរី មានចំនួន៖ ០២ សាលា
- ខេត្ត រតនគិរី មានចំនួន៖ ០១ សាលា
- ខេត្ត ព្រៃវែង មានចំនួន៖ ០២ សាលា
- ខេត្ត កំពង់ចាម មានចំន្ទន៖ ០១ សាលា
- ខេត្ត បន្ទាយមានជ័យ មានចំនួន៖ ០២ សាលា
- ខេត្ត ក្រចេះ មានចំនួន៖ ១សាលា
Eligibility
- លក្ខខណ្ឌសម្រាប់អ្នកចូលរួមដេញថ្លៃ
- ជាក្រុមហ៊ុន ឬសហគ្រាស/សិប្បកម្ម ដែលបានចុះបញ្ជីស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
- ក្រុមហ៊ុន ឬសហគ្រាស/សិប្បកម្ម ដែលមានប្រភពតែមួយ ឬមានសម្ព័ន្ធភាពជាមួយគ្នា អាចដាក់សំណើបានតែមួយគត់។ ក្នុងករណីរកឃើញថាមានសម្ព័ន្ធភាពជាមួយគ្នា សំណើនោះនឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
- ក្រុមហ៊ុន ឬសហគ្រាស/សិប្បកម្ម ត្រូវមានសមត្ថភាពបញ្ចប់ការងារជួសជុលក្នុងរយៈពេលមិនឱ្យលើសពី ០៣ ខែ និងការងារធ្វើថ្មីមិនឱ្យលើសពី ០៥ ខែ (ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យា)។
- ក្រុមហ៊ុន ឬសហគ្រាស/សិប្បកម្ម អាចដាក់សំណើដេញថ្លៃសម្រាប់សាលារៀនជាច្រើន។
- ក្រុមហ៊ុន ឬសហគ្រាស/សិប្បកម្ម ដែលចូលរួមដេញថ្លៃការផ្គត់ផ្គង់/បំពាក់គ្រឿងសង្ហារិមថ្មី និងកែលម្អគ្រឿងសង្ហារិមដែលឈ្នះការដេញថ្លៃនឹងផ្តល់ជូនកិច្ចសន្យាតែ២ សាលាប៉ុណ្ណោះ ហើយនឹងមិនអនុញ្ញាតឱ្យចូលរួមដេញថ្លៃសម្រាប់ការងារសំណង់ទៀតបានឡើយ។