សេចក្ដីជូនដំណឹងស្ដីពីការប្រកាសចូលរួមដេញថ្លៃជាសាធារណៈ ជ្រើសរើសក្រុមហ៊ុននិងអ្នកម៉ៅការសំណង់ សម្រាប់ការងារសាងសង់អគារសិក្សាថ្មី ជួសជុលអគារសិក្សា បន្ទប់ទឹកអនាម័យ កន្លែងលាងដៃ និងបន្ទប់បណ្ណាល័យ
- Career Category: Invitation for Bids
- Location: Mondul Kiri Province, Ratanak Kiri Province, Prey Veng Province, Kampong Cham Province, Banteay Meanchey Province, Kratie Province
Summary
គម្រោង “កុមារកម្ពុជារីករាយ” (HCC) នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈសម្រាប់ការងារ សាងសង់អគារសិក្សាថ្មី, ជួសជុលអគារសិក្សា, បន្ទប់ទឹកអនាម័យ, កន្លែងលាងដៃ និងបន្ទប់បណ្ណាល័យ ក្នុងសាលារៀនគោលដៅចំនួន៖ ០៩ ស្ថិតក្នុងខេត្តចំនួន ០៦ រួមមាន៖
- ខេត្ត មណ្ឌលគិរី មានចំនួន៖ ០២ សាលា
- ខេត្ត រតនគិរី មានចំនួន៖ ០១ សាលា
- ខេត្ត ព្រៃវែង មានចំនួន៖ ០២ សាលា
- ខេត្ត កំពង់ចាម មានចំន្ទន៖ ០១ សាលា
- ខេត្ត បន្ទាយមានជ័យ មានចំនួន៖ ០២ សាលា
- ខេត្ត ក្រចេះ មានចំនួន៖ ១សាលា
Eligibility
- លក្ខខណ្ឌសម្រាប់អ្នកចូលរួមដេញថ្លៃ
- ជាក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ដែលបានចុះបញ្ជីស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
- ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ដែលមានប្រភពតែមួយ ឬមានសម្ព័ន្ធភាពជាមួយគ្នា អាចដាក់សំណើបានតែមួយគត់។ ក្នុងករណីរកឃើញថាមានសម្ព័ន្ធភាពជាមួយគ្នា សំណើនោះនឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
- ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ត្រូវមានសមត្ថភាពបញ្ចប់ការងារជួសជុលក្នុងរយៈពេលមិនឱ្យលើសពី ០៣ ខែ និងការសាងសង់ថ្មីមិនឱ្យលើសពី ០៥ ខែ (ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យា)។
- ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ អាចដាក់សំណើដេញថ្លៃសម្រាប់សាលារៀនជាច្រើន។
- ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ដែលចូលរួមដេញថ្លៃសាងសង់អគារសិក្សាថ្មី និងកែលម្អអគារសិក្សាដែលឈ្នះការដេញថ្លៃនឹងផ្តល់ជូនកិច្ចសន្យាតែ ២សាលាប៉ុណ្ណោះ ហើយនឹងមិនអនុញ្ញាតឱ្យចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់/ជួលជុល និងបំពាក់គ្រឿងសង្ហារិមទៀតឡើយ។