Procurement Ads

សេចក្តីជូនដំណឹងអញ្ជើញចូលរួមការដេញថ្លៃលើការផ្គត់ផ្គង់សម្ភារៈជាង និងសំណង់ដើម្បីសាងសង់តូបតាំង និងលក់កសិផលរបស់កសិករគម្រោងដែលស្ថិតនៅក្នុងបរិវេណសួនរុក្ខជាតិអង្គរ

with Live and Learn Cambodia Organization

BTDC-ID: 39344
Closing Date:

Expected Outputs

Announcement Description

អង្គការ​រស់នៅ​ និង​សិក្សា​នៅ​កម្ពុជា​ (Live & Learn Cambodia) ជា​អង្គការ​ក្នុងស្រុក​ មិន​រក​ប្រាក់ចំណេញ​ ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០០៥ និង​បាន​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​២០០៥។ អង្គការ​រស់នៅ​ និង​សិក្សា​នៅ​កម្ពុជា​ (Live & Learn Cambodia) មាន​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ លើក​កម្ពស់​ការ​អភិវឌ្ឍ​ និង​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព​ តាមរយៈ​ការអប់រំ​ និង​រៀនសូត្រ​។ ការងារ​អាទិភាព​របស់យើង​ គឺ​គាំទ្រ​ និង​ពង្រឹង​ចលនា​សហគមន៍​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​និរន្តរភាព​នៃ​បរិស្ថាន​និង​ជីវភាព​។

គម្រោង​គ្រប់គ្រង​ទឹក​អង្គរ​ដោយ​ប្រសិទ្ធ​ភាព​ និង​ចីរភាព​ ដើម្បី​ភាព​ធន់​ និង​ការប្រែប្រួល​អាកាសធាតុ​ និង​សង្គម​-សេដ្ឋកិច្ច​ “Angkor Water Resilience” បង្កើត​ឡើងក្នុ​ងគោលបំណង​ក្នុង​ការ​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​ពីសម័យ​អង្គរ​ឲ្យ​មានដំណើរ​ការ​ឡើងវិញ​តាមរយៈ​ការ​ជួសជុល​ និង​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្រ្តនានា​ ដើម្បី​ជា​ជំនួយ​ដល់ការគ្រប់គ្រង​ទឹក​ក្នុង​ឧទ្យាន​អង្គរ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ជួយ​សម្រួល​ដល់ការស្រោច​ស្រព​ដំណាំ​កសិកម្ម​ និង​ការ​ជួយ​កាត់បន្ថយ​គ្រោះ​រាំង​ស្ងួត​ក៏ដូចជា​គ្រោះ​ទឹកជំនន់​នៅ​ក្នុង​តំបន់​ផង​ដែរ​។

ក្រៅពី​ការងារ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្រ្តក្នុង​ឧទ្យាន​អង្គរ​ គម្រោង​ក៏មាន​សកម្មភាព​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​គោលដៅ​មួយ​ចំនួន​ តាមរយៈ​ការ​គាំទ្រ​កសិករ​ចំនួន​៦០០គ្រួសារ​ ក្នុង​ការ​អនុវត្ត​ការងារ​កសិកម្ម​ដំណាំ​លក្ខណៈ​គ្រួសារ​ និង​ចំនួន​៥០០គ្រួសារ​ដើម្បី​ដាំ​ដុះ​ដំណាំ​កេរដំណែល​។

ដើម្បី​ជា​ការ​រួមចំណែក​ក្នុង​ការ​គាំទ្រ​សកម្មភាព​កសិកម្ម​ខាងលើ​ ក៏ដូចជា​ការចូលរួម​ផ្សព្វផ្សាយ​អំពី​ដំណាំ​កេរដំណែល​ផង​ដែរ​នោះ​ គម្រោង​បាន​រៀបចំ​ទីតាំង​ដើម្បី​ធ្វើការ​សាងសង់​តូប​ដាក់​តាំង​ និង​លក់​កសិផល​របស់​កសិករ​គម្រោង​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សួន​រុក្ខជាតិ​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

Expected Outputs

សេចក្តីជូនដំណឹងអញ្ជើញចូលរួមការដេញថ្លៃលើការផ្គត់ផ្គង់សម្ភារៈជាង និងសំណង់ដើម្បីសាងសង់តូបតាំង និងលក់កសិផលរបស់កសិករគម្រោងដែលស្ថិតនៅក្នុងបរិវេណសួនរុក្ខជាតិអង្គរ

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

សមាសធាតុ​សម្រាប់​ការងារ​ដេញថ្លៃ​៖

ការ​អញ្ជើញ​ចូលរួម​ស្នើសុំ​ការ​ដេញថ្លៃ​លើការផ្គត់ផ្គង់​សម្ភារៈ​ជាង​ និង​សំណង់​ដើម្បី​សាងសង់​តូប​តាំង​ និង​លក់​កសិផល​របស់​កសិករ​គម្រោង​ ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​សួន​រុក្ខជាតិ​អង្គរ​។

ប្រភេទ​លទ្ធកម្ម​៖ ការ​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​

ទីតាំង​៖ សម្ភារៈ​ទាំងអស់​នឹង​ត្រូវ​ដឹកជញ្ជូន​មកកាន់​រោង​ជាង​ក្នុង​បរិវេណ​សួន​រុក្ខជាតិ​អង្គរ​ ស្ថិត​ក្នុង​ភូមិ​មណ្ឌល​បី​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

ប្រភេទ​៖ សម្ភារៈ​និង​ទំនិញ​ ដូច​បាន​ភ្ជាប់​មក​ជាមួយ​ឧប​សម្ព័ន្ធ​ខាងក្រោម​៖

ឧប​សម្ព័ន្ធ​: សម្ភារៈ​ជាង​ និង​សំណង់​

បញ្ជាក់​៖ អ្នកចូលរួម​ដេញថ្លៃ​អាច​ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​រាល់​សម្ភារៈ​/ទំនិញ​ទាំងអស់​ខាងក្រោម​ និង​មាន​បញ្ជាក់​ប្រភេទ​ និង​ខ្នាត​ឱ្យ​បាន​ត្រឹមត្រូវ​ដែល​មាននៅ​ក្នុង​ឧប​សម្ព័ន្ធ​។

Submission Requirements

សម្រាប់​អ្នក​/ក្រុមហ៊ុន​ដែល​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ គឺ​តម្រូវ​ឲ្យ​បំពេញ​ឯកសារ​ឲ្យបាន​ពេញលេញ​ក្នុង​ផ្នែក​នីមួយ​ៗដែល​តម្រូវ​ ដូច​មាន​បញ្ជាក់​លម្អិត​នៅ​ក្នុង​ ឯកសារ​ណែនាំ​ស្តីពី​ការចូលរួម​ដេញថ្លៃ​និង​សូម​បញ្ជាក់​ឲ្យបាន​ច្បាស់​នូវ​គម្រូ​ លក្ខណៈ​បច្ចេកទេស​(Specification) ខ្នាត​ប្រភេទ​ និង​តម្លៃ​ឯកតា​ និង​តម្លៃ​រួម​របស់​សម្ភារៈ​នីមួយ​ៗ ដោយ​បិទ​ឲ្យ​ជិត​រួច​ផ្ញើ​មក​ការិយាល័យ​អង្គការ​ Live & Learn ដែល​មាន​ទីតាំងនៅ​ក្នុង​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​។

ទម្រង់​បែបបទ​ និង​ឯកសារ​ឧប​សម្ព័ន្ធ​ គឺ​មាន​ភ្ជាប់​មក​ជាមួយ​ ឬមាននៅ​ការិយាល័យ​គម្រោង​ដែល​បាន​

បញ្ជាក់​ខាងលើ​ ឬស្នើសុំ​តាមរយៈ​អ៊ី​ម៉ែ​ល ឬលេខ​តេលេក្រាម​។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​ចូលរួម​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​ត្រូវតែ​ភ្ជាប់​ឯកសារ​យោង​ពាក់ព័ន្ធ​នានា​ ដូចដែល​មាន​ចែង​លម្អិត​នៅ​ក្នុង​ឯកសារ​ណែនាំ​ស្តីពី​ការ​ចូល​លរួម​ដេញថ្លៃ​។ គណៈកម្មការ​លទ្ធកម្ម​ និង​ប្រតិបត្តិការ​ នឹង​បើក​ការប្រជុំ​នៅ​ក្រោយ​ថ្ងៃ​បិទ​បញ្ចប់​ទទួល​ឯកសារ​ដេញថ្លៃ​ និង​ធ្វើការ​សម្រេច​យក​អ្នក​ផ្គត់ផ្គង់​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​សមស្រប​ទៅតាម​លក្ខណៈ​វិនិច្ឆ័យ​របស់​គណៈកម្មការ​(មិន​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ពី​ភាគី​ខាង​អ្នក​/ក្រុមហ៊ុន​ផ្គត់ផ្គង់​នោះ​ទេ​)។

រាល់​ឯកសារ​ដែល​បាន​ដាក់​មក​ដើម្បី​ធ្វើការ​ដេញថ្លៃ​ទាំងឡាយ​នឹង​ត្រូវ​បាន​រក្សាទុក​ជា​ការសម្ងាត់​។

សម្រាប់​ពត៌មាន​បន្ថែម​ ទាក់ទង​នឹង​ការ​បំពេញ​ឯកសារ​ដេញថ្លៃ​ និង​ការ​ដាក់​ឯកសារ​ សូម​ធ្វើការ​ទាក់ទង​មកកាន់​ ពត៌មាន​ផ្នែក​រដ្ឋបាល​ទូទៅ​ ឬទាក់ទង​នឹង​ផ្នែក​សម្ភារៈ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

Attachment:
  • 1-1_ Tender Announcement_Materials_for_Stall
  • 1-2__TenderDocument_Materials_for_Stall_39344
  • Annex for Stall
 

Contact Details

Office Address
  • APSARA Authority Center (មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា), Bangkaong, Ampil Sangkat, Prasat Bakong District, Siemreap Province, Cambodia
 
Contact Name
  • វន មានសុខពិសី (ផ្នែករដ្ឋបាលទូទៅ)
  • រ៉ម វិចិត្រ (ផ្នែកសម្ភារៈ)
 
Phone
 
Email
 
Socials
 
Website