Procurement Ads

សេចក្ដីជូនដំណឹងស្តីពី ការជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹម ដើម្បីចូលរួមដេញថ្លៃគម្រោងជួសជុស និងផ្គត់ផ្គង់គ្រឿងសង្ហារឹមតាមសាលាគោលដៅ ចំនួន ១១ទីតាំង

with Bandos Komar

BTDC-ID: 39341
Closing Date:

Expected Outputs

Announcement Description

សមាគម​បណ្តុះ​កុមារ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ មិន​ប្រកាន់​សាសនា​ និង​និន្នាការនយោបាយ​។សមាគម​បណ្តុះ​កុមារ​មាន​ទស្សនៈ​វិស័យ​ជួយ​កុមារ​ និង​យុវជន​គ្រប់រូប​ទទួល​បានការ​អភិវឌ្ឍ​ប្រកបដោយ​សក្តានុពល​សេចក្តី​ថ្លៃថ្នូរ​ ចីរភាព​ និង​មាន​បេសកកម្ម​គាំទ្រ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ជីវភាពរស់នៅ​ដោយមាន​កាលានុវត្ត​ភាព​ចូលរួម​ពី​សហគមន៍​ ស្ថាប័ន​សាធារណៈ​ សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ និង​អ្នក​ពាក់ព័ន្ធ​។ ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​រូ​មធូរីដ (RtR) និង​អង្គការ​កុមារ​រីករាយ​ (HCC) ក្រោម​មូលនិធិ​ គី​នចាន់​ (Kinchan Foundation) ដើម្បី​ អនុវត្ត​កម្មវិធី​គម្រោង​កុមារ​កម្ពុជា​រីករាយ​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ និង​សេវា​អប់រំ​កម្រិត​មត្តេយ្យសិក្សា​ និង​បឋមសិក្សា​ក្នុង​ខេត្ត​គោលដៅ​មួយ​ចំនួន​ក្នុង​ប្រទេសកម្ពុជា​ ។

Expected Outputs

សេចក្ដីជូនដំណឹងស្តីពី ការជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹម ដើម្បីចូលរួមដេញថ្លៃគម្រោងជួសជុស និងផ្គត់ផ្គង់គ្រឿងសង្ហារឹមតាមសាលាគោលដៅ ចំនួន ១១ទីតាំង

  • Career Category: Invitation for Bids
  • Location: Pursat Province, Battambang Province, Kampong Cham Province, Prey Veng Province, Mondul Kiri Province
Summary

សមាគម​បណ្តុះ​កុមារ​ សូម​ធ្វើការ​ដាក់ឲ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ ក្រុមហ៊ុន​ទទួលការ​ជួសជុល​ និង​ផ្គត់ផ្គង់​គ្រឿង​សង្ហារឹមនៅក្នុង​សាលា​គោលដៅ​ចំនួន​១១ទីតាំង​ដែល​សិ្ថត​នៅ​ក្នុង​សាលាបឋមសិក្សា​ផ្សេង​ៗគ្នា​ ដោយ​ក្នុង​ខេត្ត​ពោធិ៍សាត់​ចំនួន​០២ទីតាំង​ បាត់​ដំបង​ចំនួន​០៤ទីតាំង​ កំពង់ចាម​ចំនួន​០១ទីតាំង​ ព្រៃវែង​ចំនួន​០២ទីតាំង​ និង​មណ្ឌល​គី​រី​ចំនួន​០២ទីតាំង​។

Submission Requirements

សមាគម​បណ្តុះ​កុមារ​ សូម​អញ្ជើញ​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​ដេញថ្លៃ​ គម្រោង​ អាច​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ និង​ភ្ជាប់​មក​នូវ​ ឯកសារ​ដែល​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ បទពិសោធន៍​ និង​គុណសម្បត្តិ​របស់ក្រុមហ៊ុន​ដើម្បី​ធ្វើការ​វាយ​តម្លៃ​ទទួល​បាន​សិទ្ធិ​ជួសជុល​ និង​ផ្គត់ផ្គង់​គ្រឿង​សង្ហារឹម។

ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ធ្វើការ​ទំនាក់ទំនង​ មក​សមាគម​បណ្តុះ​កុមារ​ដើម្បី​សាកសួរ​ ព័ត៌មាន​អំពី​ការចូលរួម​ដេញថ្លៃ​ និង​ការរៀបចំ​ឯកសារ​ភ្ជាប់​ ចាប់ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​ ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​ ២១ ខែ​មេសា​ ឆ្នាំ​២០២៦ម៉ោង​៥:០០នាទី​ល្ងាច​។

សមាគម​បណ្តុះ​កុមារ​ និង​ធ្វើការ​ប្រជុំ​តម្រង់​ទិស​ ដល់ក្រុមហ៊ុន​ដែលជា​ប់ក្នុង​បញ្ជី​ជ្រើសរើស​បឋម​ដោយ​គណៈ​ កម្មការ​វាយ​តម្លៃ​ អំពី​និតិវិធី​នៃ​ការ​បំពេញ​សម្រង់​តម្លៃ​សម្រាប់​ចូលរួម​ដេញថ្លៃ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា​ ឆ្នាំ​២០២៦ ដែល​មាន​អាសយដ្ឋាន​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ ក្រុមហ៊ុន​ដែល​មានឈ្មោះ​ក្នុង​វគ្គ​តម្រង់​ទិស​ត្រូវ​មាន​សមាសភាព​ចូលរួម​វគ្គ​នេះ​ឱ្យ​បាន​២នាក់​ យ៉ាងតិច​។

បែបបទ​នៃ​ការ​ស្នើសុំ​ចូលរួម​ដេញថ្លៃ​

ក្រោយ​ថ្ងៃ​ប្រកាស​ជូនដំណឹង​នេះ​ ក្រុមហ៊ុន​ទាំងឡាយ​ ដែល​មាន​ចំណាប់អារម្មណ៍​ ចង់​ចូលរួម​ដេញថ្លៃ​គម្រោង​អាច​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ដូច​ខាងក្រោម​ ៖

  • លិខិត​ចំណាប់អារម្មណ៍​របស់ក្រុមហ៊ុន​ ០១ ច្បាប់​
  • សៀវភៅ​ប្រវត្តិ​ការងារ​ ឬ ប្រូ​ហ្វា​ល់របស់ក្រុមហ៊ុន​ ០១ ច្បាប់​
  • ឯកសារ​ហិរញ្ញវត្ថុ​ចំណូល​ និង​ចំណាយ​ក្រុមហ៊ុន​ ៦ខែ​ចុងក្រោយ​ ០១ ច្បាប់​
  • វិញ្ញាបនបត្រ​ចុះបញ្ជី​ការ​អាជីវកម្ម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ០១ ច្បាប់​
  • វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ​ (អត​ប)របស់ក្រុមហ៊ុន​ ០១ ច្បាប់​
  • បណ្ណ័ពន្ធ​ប៉ាត​ង់ (បាន​ធ្វើ​បច្ចុប្បន្ន​) ០១ ច្បាប់​
  • ឯកសារ​បង់ពន្ធ​ និង​វិក័យប័ត្រ​បង់ពន្ធ​៣ខែ​ចុងក្រោយ​ ០១ ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ឬលិខិតឆ្លងដែន​ ០១ ច្បាប់​

បញ្ជាក់​៖

  1. លិខិត​ចំណាប់អារម្មណ៍​របស់ក្រុមហ៊ុន​ ត្រូវ​ផ្ញើ​រម​កកាន់ E-mail ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។
  2. ពាក្យ​ស្នើសុំ​ចូលរួម​ដេញថ្លៃ​ត្រូវ​យក​ឯកសារ​មក​ដាក់​ផ្ទាល់​នៅ​ការិយាល័យ​ សមាគម​បណ្ដុះ​កុមារ​ ០១ច្បាប់​ និង​ផ្ញើ​ជា​ Soft តាមរយៈ​តេឡេក្រាម​០១ ច្បាប់​។ ក្រុមហ៊ុន​ដែល​មាន​បទពិសោធន៍​ ក្នុង​ការ​សាងសង់​ សូម​អញ្ជើញ​ចូលរួម​ក្នុង​ការ​ស្នើសុំ​ចូលរួម​ដេញថ្លៃ​ ដោយសេរី​ និង​យុត្តិធម៌​។
  3. ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ​ ផ្គត់ផ្គង់​គ្រឿង​សង្ហារឹមដែល​ឈ្នះ​ការ​ដេញថ្លៃ​ នឹង​ផ្តល់ជូន​កិច្ចសន្យា​តែ​ ៣សាលា​ប៉ុណ្ណោះ​ ហើយ​ នឹង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ដេញថ្លៃ​ ការ​សាងសង់​ និង​កែ​លម្អ​អគារសិក្សា​ឡើយ​។
Attachment:
  • 2.Bidding annoucement Furniture Supply​
 

Contact Details

Office Address
  • #J23, J24, J25, St.4,P.O. Box 839, Sangkat Dangkao, Khan Dangkao, Phnom Penh, Cambodia
 
Contact Name
  • លោកស្រី ញ៉ែម សុម៉ាលី ជាប្រធានគម្រោង
  • កញ្ញា សុខ បញ្ញារី ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ
  • លោកស្រី ស៊ាន រ័ត្នធីតា ជាមន្ត្រីរដ្ឋបាល ធនធានមនុស្ស
 
Phone
 
Email
 
Socials