ការប្រកាសជ្រើសរើសក្រុមហ៊ុន ឬអង្គភាពឯកជនផលិតខ្សែវីដេអូខ្លី
- Career Category: Expression of Interest
- Location: Siemreap Province
ការពិពណ៌នាអំពីលទ្ធផលនៃកិច្ចសន្យា៖ ខ្សែវីដេអូឯកសារ រយៈពេល ពី៥ទៅ ៧នាទី ចំនួន១ខ្សែស្តីអំពី “បទពិសោធន៍ការងារ និង មេរៀនល្អៗរបស់គម្រោងរយៈពេល ១២ខែ” ត្រូវបានផលិត ក្រោមគម្រោងឈ្មោះ “លើកកំពស់ការអភិរក្សព្រៃឈើ និង អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅតំបន់ភ្នំគូលែន” និងការចូលរួមសកម្មភាពផ្សេងៗរបស់គណៈគម្មការ និងសមាជិកសហគមន៍ ស្ត្រី និងយុវជន ដែលឆ្លុះបញ្ចាំងពីសមិទ្ធផល គម្រោងដើម្បីជាមេរៀនចែកចាយទៅដល់សហគមន៍ និងភាគីពាក់ព័ន្ធនានា។
ការផលិតខ្សែវីដេអូនេះនៅក្នុងសហគមន៍ព្រៃឈើ និងទេសចរណ៍ធម្មជាតិ ក្នុងសហគមន៍ទាំងពីរ ដែលសកម្មភាពសំខាន់ៗ ត្រូវចុះថតដោយក្រុមហ៊ុន ឬអង្គភាពទទួលការងារ ដែលបានជ្រើសរើស។ ការផលិតជាខ្សែវីដេអូខ្លី ដែលបានកំណត់ខាងលើ គឺស្តីអំពីសកម្មភាពរបស់គម្រោង ដែលអង្គការ យូរីដូ បាន និងកំពុងអនុវត្តនៅក្នុងសហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ទាំងពីរ នៅក្នុងភូមិសំបាត/ភូមិសំរោង ឃុំខា្នរពោធិ ស្រុកសូទ្រនិគម និងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លេខកូដគម្រោង៖ KHM/COMDEK-4/2025/01
សហគមន៍គោលដៅ
- សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ (ភូមិសំបាត)
- សហគមន៍ព្រៃឈើព្រៃក្បាលទឹក (ភូមិត្បែងលិច)
ឃុំខ្នារពោធិ និងឃុំត្បែង ស្រុកសូទ្រនិគម និងស្រុកបន្ទាយស្រី ខេត្តសៀមរាប
តម្លៃប៉ាន់ស្មានទាំងការចុះថត និងផលិតជាខ្សែវីដេអូខ្លី៖ ទឹកប្រាក់សរុប ១,០០០.០០ (មួយពាន់ដុល្លារអាមេរិក)