មន្ត្រីគម្រោង
- ប្រភេទការងារ: ផ្នែកការងារសង្គម, កសិកម្ម, ផ្នែកអភិវឌ្ឍន៍សង្គម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: ផ្អែកលើបទពិសោធន៍
បរិយាយការងារ៖
ក្រុមហ៊ុនផ្ទះបៃតងកំពុងស្វែងរកបុគ្គលដែលមានការតាំងចិត្តខ្ពស់និងមានបទពិសោធន៍ដើម្បីចូលរួមជា មួយក្រុមការងាររបស់យើងនៅក្នុងខេត្តកំពង់ធំ។
ពេលវេលាបំពេញការងារ៖ ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ (ពីម៉ោង ៨:០០ ដល់ ១៧:00)
ការឈប់សម្រាក៖ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និង ការឈប់សម្រាកដែលកំណត់ដោយព្រះរាជាណាចក្រកម្ពុជា
ប្រាក់បៀវត្សន៍៖ តាមការចរចារ ដោយផ្អែកលើជំនាញ និងបទពិសោធន៍ការងារ
- សហការជាមួយសហគមន៍កសិករអ្នកប្រើប្រាស់ទឹក (FWUCs) ក្រុមកសិករអ្នកប្រើប្រាស់ទឹក (FWUGs) សហគមន៍កសិកម្មទំនើប (MACs) និងសហគមន៍កសិកម្ម (ACs) ដើម្បី៖
- កសាងទំនាក់ទំនងល្អជាមួយក្រុម FWUCs, FWUGs, MACs, ACs និងកសិករ ដើម្បីធានាថា ពួកគេយល់ច្បាស់អំពីអាជីវកម្មនិងតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុនផ្ទះបៃតង។
- ផ្សព្វផ្សាយពីប្រវត្តិនិងគំរូអាជីវកម្មរបស់ក្រុមហ៊ុនទៅដល់ក្រុម FWUCs, FWUGs, MACs, ACs និងកសិករ។
- ធ្វើការជាមួយគណៈកម្មាធិការរបស់ក្រុម FWUCs, FWUGs, MACs និង ACs ដើម្បីរៀបចំផែនការប្រមូលថ្លៃប្រើប្រាស់ទឹក និងធ្វើការប្រមូលថ្លៃប្រើប្រាស់ទឹកពីកសិករ។
- បំពាក់បំប៉នភាពជាម្ចាស់នៃសេវាផ្គត់ផ្គង់ទឹកកសិកម្មដើរដោយថាមពលពន្លឺព្រះអាទិត្យ(IaaS) ដល់គណៈកម្មាធិការ FWUCs, FWUGs, MACs និង ACs។
- ធានាថាគណៈកម្មាធិការ FWUCs, FWUGs, MACs, និង ACs យល់ និងអនុវត្តឱ្យបានត្រឹមត្រូវពីតួនាទី និងការទទួលខុសត្រូវរបស់ពួកគេ។
- ផ្តល់ការកសាងសមត្ថភាពដល់គណៈកម្មាធិការ FWUCs, FWUGs, MACs និង ACs ស្តីពីអភិបាលកិច្ចទឹក ការគ្រប់គ្រងធារាសាស្ត្រ និងការថែទាំបន្ទះសូឡា។
- ផ្តល់ការគាំទ្រដល់ FWUCs, FWUGs, MACs និង ACs ក្នុងការអភិវឌ្ឍផែនការ ការងារប្រតិបត្តិការ និងថែទាំ និងផែនការថវិកា។
- ដឹកនាំការប្រជុំជាទៀងទាត់ជាមួយគណៈកម្មាធិការ FWUCs, FWUGs, MACs និង ACs ដើម្បីកំណត់បញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ។
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្រុមហ៊ុនឯកជនដើម្បីនាំយកចំណេះដឹង បច្ចេកទេស ឬការគាំទ្រជាសម្ភារៈកសិកម្មដល់កសិករ។
- ការគ្រប់គ្រងគម្រោង៖ ទិន្ន័យ និងការធ្វើរបាយការណ៍
- រៀបចំនិងអនុវត្តផែនការប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំឱ្យស្របតាមការងាររបស់ក្រុមហ៊ុន ផ្ទះបៃតង
- រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ដោយរួមបញ្ជូលករណីសិក្សា
- ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ផែនការគម្រោងនិងកិច្ចប្រជុំជាមួយក្រុមការងារក្រុមហ៊ុនផ្ទះបៃតងដើម្បីធ្វើបច្ចុប្បន្នភាព វឌ្ឍនភាព បញ្ហាប្រឈម និងផែនការកែលម្អការអភិវឌ្ឍន៍។
- ចងក្រងករណីសិក្សាល្អៗ មេរៀនជោគជ័យសម្រាប់ការប្រើប្រាស់ខាងក្នុងនិងការចែករំលែក ទៅខាងក្រៅ។
- កត់ត្រា និងគ្រប់គ្រងទិន្នន័យរបស់ក្រុម FWUCs, FWUGs, MACs, ACs អ្នកផលិត អ្នកបញ្ជារ ទិញ និងដៃគូអភិវឌ្ឍន៍។
- ការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញកសិកម្ម៖
- កំណត់និងផ្តល់ការគាំទ្របច្ចេកទេសលើផលិតកម្មស្រូវ ផលិតកម្មគ្រាប់ពូជស្រូវ ការចិញ្ចឹមសត្វ(ជាពិសេសបសុបក្សី) និងសាកវប្បកម្មដល់កសិករដើម្បីធ្វើពិពិធកម្មប្រាក់ចំណូល។
- ផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងពីផលិតកម្មដំណាំស្រូវ ផលិតកម្មគ្រាប់ពូជស្រូវ ផលិតកម្មសត្វ និងសាកវប្បកម្មដល់កសិករថ្មី។
- សម្របសម្រួលបច្ចេកទសដើម្បីធានាថាកសិករទទួលបានជំនាញបច្ចេកទេសកសិកម្មដើម្បី បង្កើនផលិតកម្ម និងផលិតភាព។
- ធ្វើការតាមដាន និងផ្តល់ដំណោះស្រាយបច្ចេកទេសសមស្របដល់កសិករ
- រៀបចំឯកសារបណ្តុះបណ្តាលស្តីពីផលិតកម្មស្រូវ ផលិតកម្មគ្រាប់ពូជស្រូវ ការចិញ្ចឹមសត្វ និងកសិកម្មសាកវប្បកម្ម តាមតម្រូវការរបស់កសិករ។
- ប្រជុំជាទៀងទាត់ជាមួយកសិករដើម្បីផ្តល់ជំនួយការបច្ចេកទេស និងការបង្វឹកក្នុងការកែលម្អ និងធ្វើពិពិធកម្មផលិតកម្មកសិកម្ម។
- ការធានារ៉ាប់រងបសស ប្រាក់ខែទី១៣ អតីតភាពការងារ ប្រាក់បេសកកម្ម
- បរិញ្ញាបត្ររង
- បរិញ្ញាបត្រ ផ្នែក កសិកម្ម និងការអភិវឌ្ឍន៍សហគមន៍ជនបទ ឬជំនាញពាក់ព័ន្ធផ្សេងទៀត។
- មានបទពិសោធន៍យ៉ាងតិច ធ្វើការជាមួយ FWUCs, FWUGs, MACs និង ACs សហគមន៍ជនបទក្នុងវិស័យកសិកម្ម ជាមួយវិស័យឯកជន គម្រោងកសិកម្មផ្សេងៗទៀត ឬដៃគូអភិវឌ្ឍន៍រយៈពេល ១ ទៅ ២ ឆ្នាំ
- មានប័ណ្ណបើកបរ (បើមាន)។
- មានសមត្ថភាពធ្វើការដោយឯករាជ្យ និងជាក្រុម។
- មានសមត្ថភាពក្នុងការកសាងទំនាក់ទំនង និង បង្កើនទំនុកចិត្តជាមួយ FWUCs, FWUGs, MACs និង ACs សហគមន៍ជនបទ។
- មានសមត្ថភាពក្នុងការធ្វើការនិងទំនាក់ទំនងជាមួយគ្រប់កម្រិតជាមួយក្រុមFWUCs, FWUGs, MACs និង ACs ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់គោលដៅ។