Procurement Ads

សេចក្តីជូនដំណឹងក្នុងការដេញថ្លៃការផ្គត់ផ្គង់សម្ភារសំណង់

with Human Resource and Rural Economic Development Organization

BTDC-ID: 39159
Closing Date:

Expected Outputs

Announcement Description

ការ​បរិយាយ​អំពី​គម្រោង​៖ លើកកំពស់​ការ​អភិរក្ស​ព្រៃឈើ​ និង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នៅ​តំបន់​ភ្នំ​គូលែន​ មានបំណង​ពង្រឹង​សមត្ថភាព​គណៈកម្មការ​សហគមន៍​ព្រៃឈើ​ និង​អភិវឌ្ឍ​ទេសចរណ៍​ជាស​ហគម​ន៍ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ និង​ព្រៃឈើ​ ឱ្យ​មាន​អភិវឌ្ឍ​ភាព​។ ក្នុង​នោះ​ គម្រោង​នឹង​ផ្តល់សម្ភារ​ ឬគ្រឿងសំណង់​ មាន​ស៊ីម៉ង់​ ខ្សាច់​ ថ្ម​ ដែក​ ដល់​គណៈកម្មការ​សហគមន៍​ ដើម្បី​ជួសជុល​កែលំអ​រស្ពាន​ក្នុង​ព្រៃ​សហគមន៍​ ដើម្បី​បម្រើ​សេវា​ទេសចរណ៍​ធម្មជាតិ​ ដល់​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្តរជាតិ​ ពោល​គឺ​លើកកំពស់​អេកូទេសចរណ៍​នៅ​សហគមន៍​ព្រៃឈើ​។

Expected Outputs

សេចក្តីជូនដំណឹងក្នុងការដេញថ្លៃការផ្គត់ផ្គង់សម្ភារសំណង់

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

ការ​ពណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​៖ ការ​ផ្គត់ផ្គង់​សម្ភារ​សំណង់​សម្រាប់​ការ​ជួសជុល​ស្ពាន​របស់​សហគមន៍​

ឈ្មោះ​គម្រោង​៖ លើកកំពស់​ការ​អភិរក្ស​ព្រៃឈើ​ និង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នៅ​តំបន់​ភ្នំ​គូលែន​

លេខ​កូដគម្រោង​៖ KHM/COMDEK-4/2025/01

តម្លៃ​ប៉ាន់ស្មាន​៖ ១១,៥០០ដុល្លារ​អាមេរិក​

រយៈពេល​នៃ​កិច្ចព្រមព្រៀង​៖ ៣០ថ្ងៃ​ (បន្ទាប់ពី​ចុះ​កិច្ចសន្យា​)

ទីតាំង​គម្រោង​៖ សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ​ ឃុំ​ខ្នារ​ពោធិ​ ស្រុក​សូទ្រនិគម​ ខេត្ត​សៀមរាប​

ទីតាំង​ការងារ​ (ភូមិ​)៖ សំបា​ត និង​ភូមិ​សំរោង​ ឃុំ​ខ្នារ​ពោធិ​ ស្រុក​សូទ្រ​នី​គម​ ខេត្ត​សៀមរាប​

តម្លៃ​ប៉ាន់ស្មាន​នៃ​គម្រោង​

កិច្ចការ​លទ្ធកម្ម​៖ ផ្គត់ផ្គង់​គ្រឿងសំណង់​ ដល់​ទីតាំង​គម្រោង​

  • ស៊ីម៉ង់​ ៨៨០ការ៉ុង (ប្រភេទ​ស៊ីម៉ង់​ ម៉ាក​ អូដ្ឋ​)
  • ខ្សាច់​ (ប្រភេទ​ខ្សាច់​រៀប​/គ្រើម​) ២៥ ម៉ែត្រ​គូប​
  • ទិញ​ថ្ម​ ២x៣ ចំនួន​ ២០ម៉ែត្រ​គូប​
  • ដែក​ ១០លី​ ប្រភេទ​ថ្នាំង​អំពៅ​ ៦,៥០០គក្រ (6.5T)
  • ដែក​ ៦លី​ (ពេញ​ខ្នាត​ សម្រាប់​ធ្វើ​កង​) ៨៥០គក​ (0.85T)
  • ថ្ម​ធំ​ (៣០x៣៥) ២១តោន​

សរុប​ទឹកប្រាក់​ ១១,៥០០ដុល្លារ​អាមេរិក​ (ដេញថ្លៃ​ចុះ​)

Eligibility

  • ជាក្រុមហ៊ុន ឬអង្គភាពស្របច្បាប់ បានចុះបញ្ជីពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម
  • មានសម្ភារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ ឬដេញថ្លៃ​
  • មានចំណេះដឹងទាក់ទងការងារអភិវឌ្ឍន៍សហគមន៍ ការអភិរក្សជីវៈចម្រុះ។
  • មានចំណេះដឹងទាក់ទងនឹងការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។

Submission Requirements

ក្រុមហ៊ុន​ ដែល​មាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​

ក្រុមហ៊ុន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ លិខិត​អាជីវកម្ម​ ឬអត្តសញ្ញាណ​អាជីវកម្ម​ស្រប​ច្បាប់​ (Tax certificate) ប៉ាត​ង់មាន​សុពលភាព​ មាន​សម្ភារ​គ្រប់គ្រង់ និង​អាច​ផ្គត់ផ្គង់​ឱ្យ​គម្រោង​បាន​ក្នុងរយៈពេល​នៃ​កិច្ចព្រមព្រៀង​។

ទីកន្លែង​ផ្តល់ និង​ទទួល​ទទួល​ឯកសារ​ និង​លេខ​ទំនាក់ទំនង​៖ សាលាឃុំ​ខ្នារ​ពោធិ​ ស្រុក​សូទ្រនិគម​

កាលបរិច្ឆេទ​ចាប់ផ្ដើម​ទទួលពាក្យ​៖ ថ្ងៃ​ទី​ ២៤ ខែ​មិនា​ ឆ្នាំ​២០២៦

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​៖ ថ្ងៃ​ទី​ ០៦ ខែ​មេសា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៤.៤៥ល្ងាច​

ពេលវេលា​បើក​សំណើ​រ និង​ទីកន្លែង​ដេញថ្លៃ​៖ ម៉ោង​ ៩.៣០ ថ្ងៃ​ទី​០៩ ខែ​មេសា​ ឆ្នាំ​២០២៦ សាលាឃុំ​ខា្នរ​ពោធិ​ ស្រុក​សូទ្រនិគម​

តម្រូវ​ការ​ឯកសារ​

  • លិខិត​ចំ​លញ់​អារម្មណ៍​ចំនួន​ ១ច្បាប់​
  • ប្រវត្តិរូប​សង្ខេប​ចំនួន​ ១ច្បាប់​ និង​ឯកសារ​ចុះបញ្ជី​ចំនួន​ ១ច្បាប់​
  • សម្រង់​តម្លៃ​សម្រាប់​សម្ភារ​សំណង់​ទៅតាម​ប្រភេទ​សម្ភារ​ ដែល​បាន​កំណត់​ក្នុង​តារាង​ដេញថ្លៃ​
  • លក្ខខណ្ឌ​នៃ​ការ​ដេញថ្លៃ​គឺ​ ដេញថ្លៃ​ចុះ​។
  • ក្រុមហ៊ុន​ ដែល​ដាក់​ដេញថ្លៃ​ គឺ​តម្រូវ​ឱ្យ​បង្កក​ប្រាក់​ស្មើនឹង​២% នៃ​តម្លៃ​គម្រោង​ (ដោយ​ភ្ជាប់​ឯកសារ​បញ្ជាក់​ពី​ធនាគារ​ មក​ជាមួយ​ឯកសារ​ដេញថ្លៃ​)។ ករណី​ជោគជ័យ​ ឬទទួល​បាន​គម្រោង​ សូម​មើល​ចំណុច​ខាងក្រោម​។ ករណី​មិន​ជោគជ័យ​ ឬមិន​ទទួល​បាន​គម្រោង​ អង្គការ​យូរីដូ នឹង​ច្រានចោល​ប្រាក់​បង្កក​នោះ​ជូន​អង្គភាព​លោក​ លោកស្រី​វិញ​ភ្លាម​។
  • ក្រុមហ៊ុន​ ដែលជា​ប់ការ​ដេញថ្លៃ​ (ជាប់​ជា​ដៃគូ​រស​ហការ) ត្រូវ​បង្កក​ប្រាក់​ចំនួន​ ១០% នៃ​តម្លៃ​គម្រោង​ ឬត្រូវ​បង្កក​បន្ថែម​ ចំនួន​ ៨%ទៀត​ ហើយ​ប្រាក់​បង្កក​នេះ​ មាន​សុពលភាព​ ១ខែ​ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​។
  • អ្នក​ដេញថ្លៃ​ត្រូវ​មានឈ្មោះ​ និង​ចុះបញ្ជី​ទទួលស្គាល់​នៅ​ក្នុង​បញ្ជី​សាលាស្រុក​ ឬ សាលាឃុំ​គោលដៅ​។
  • សេចក្តីប្រកាស​ពី​ក្រម​សីលធម៌​ ប័ណ្ណ​ប៉ាត​ង់ និង​លិខិត​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ឬមន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ភ្ជាប់​មក​ជាមួយ​។

កំណត់​សំគាល់​

  • អ្នក​ម៉ៅការ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រភេទ​សម្ភារ​ ដែល​ដាក់​ដេញថ្លៃ​ជាមួយ​គម្រោង​ ពោល​គឺ​ទាំង​ខ្នាត​ ទំហំ​ ឬប្រភេទ​ ត្រូវ​មាន​លក្ខណៈ​ដូច​សេចក្តីប្រកាស​។
  • អ្នក​ម៉ៅការ​ត្រូវ​ចូលរួម​ការ​ដេញថ្លៃ​ប្រកបដោយ​ការប្រកួតប្រជែង​ គ្មាន​ការ​ឃុបឃិត​គ្នា​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ក្លែង​បន្លំ​ ឬឃុបឃិត​ពុករលួយ​ឡើយ​។
  • ប្រសិនបើ​អ្នក​ម៉ៅការ​ណាមួយ​បាន​ឃុបឃិត​ស៊ុម​គ្រ​លំ​គ្នា​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កេង​បន្លំ​ជាមួយ​អ្នក​ម៉ៅការ​ដ៏​ទៃ​ទៀត​ អ្នក​ម៉ៅការ​ទាំងនោះ​ត្រូវ​លុបឈ្មោះ​ចេញពី​ការ​ទទួល​ម៉ៅការ​ជា​រៀង​រហូត​ និង​មិន​អនុញ្ញាត​ឱ្យ​ដាក់​សំណើ​រដេញថ្លៃ​គម្រោង​ជា​ មួយ​គម្រោង​ ហើយ​ប្រាក់​បង្កក​ក្នុង​ការធានា​ដេញថ្លៃ​ទាំងអស់​ និង​ត្រូវ​បាន​រឹបអូស​ និង​ផ្ទេរ​ទៅកាន់​ថវិកា​គម្រោង​ ដោយស្វ័យប្រវត្តិ​។
Attachment:
  • IFB1.Announcement _Toek Chub Khna Por CF_ផ្គត់ផ្គង់សម្ភារសំណង់
  • IFB2. Bidding Proposal_Toek Chub Khna Por CF
  • IFB2. Bidding Proposal_Toek Chub Khna Por CF
  • IFB3 Ethical Fraud_Toek Chub Khna Por CF
 

Contact Details

Office Address
  • #167, Sala Kamreuk Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • Human Resource and Rural Economic Development Or
 
Phone