គ្រូគណិតវិទ្យា
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
មុខតំណែងនេះសម្រាប់កម្រិតបឋមសិក្សា
លោកគ្រូ/អ្នកគ្រូ នឺងមានតួនាទីជាអ្នកបង្រៀនផង និងអប់រំផង។ លោកគ្រូ/អ្នកគ្រូត្រូវមានសមត្ថភាពលើការដឹកនាំ សិស្សដើម្បីឈានទៅរកលទ្ធផលដែលរំពឹងទុកនៃមុខវិជ្ជាភាសាគណិតវិទ្យាកំណត់ដោយគណៈគ្រប់គ្រងផ្នែកអប់រំ។ចំពោះការ
បង្រៀនត្រូវអនុវត្តវិធីសាស្រ្តបង្រៀនក្នុងសតវត្សទី២១។ចំពោះការរៀបចំការវាយតម្លៃត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរយៈការវាយតម្លៃជាប្រចាំ និងការវាយតម្លៃតាមកាលកំណត់។ រីឯការអប់រំវិញត្រូវអប់រំសិស្សឱ្យយល់ដឹងច្បាស់លាស់ពីបទបញ្ជាផ្ទៃក្នុងរបស់ សាលារៀនវប្បធម៌សាលារៀន ថ្នាក់រៀន និងវិធានការរដ្ឋបាលនានារបស់សាលា។
ធ្វើរបាយការណ៍ជូន ៖ មន្រ្តីសម្របសម្រួលការសិក្សា
គ្រប់គ្រង ៖ គ្មាន
ទំនាក់ទំនង ៖បុគ្គលិកអប់រំទាំងអស់ សិស្ស អាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធ
បៀវត្សនិងអត្ថប្រយោជន៍៖
អង្គការមូលនិធិកុមារកម្ពុជានឹងផ្តល់ជូននូវបរិយាកាសការងារដ៏ល្អប្រសើរ និងបៀរត្សដែលប្រកួតប្រជែង រួមជាមួយ អត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតផ្អែកលើបទពិសោធន៍និងសមត្ថភាពរបស់បេក្ខជន ព្រមទាំងទទួលបានការបណ្តុះបណ្តាល បន្ថែម អំពីបច្ចេកទេសបង្រៀននៅវិទ្យាស្ថានជាតិអប់រំ(NIE) ថ្នាក់បំប៉នភាសាអង់គ្លេស និងការអនុវត្តថ្នាក់វិទ្យាសាស្ត្រ លំដាប់ជាតិ និងអន្តរជាតិ។
- អង្គការមូលនិធិកុមារកម្ពុជា គឺជាអង្គការមួយផ្តោតលើគុណតម្លៃ ដែលត្រូវបានរំពឹងថានឹងផ្តល់នូវ ភាពជាអ្នកដឹកនាំ សេចក្ដីសុចរិត ការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាពនិងជាកន្លែងដែលបុគ្គលិកទទួលខុសត្រូវសម្រាប់ការ បង្ហាញនូវតម្លៃទាំងនេះតាមរយៈអាកប្បកិរិយាក្នុងការបំពេញការងារ។
- ត្រូវធានាថាថ្នាក់រៀន និងសិស្ស មានសណ្តាប់ធ្នាប់ល្អ បរិយាកាសល្អ និងអនាម័យស្អាត។
- សម្ភារៈនៃការបង្រៀនគ្រប់គ្រាន់ដើម្បីធានាឲ្យការបង្រៀន និងរៀន ដំណើរការដោយរលូន និងមានប្រសិទ្ធិភាព។
- អនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន វប្បធម៌សាលារៀន/ថ្នាក់រៀននិងវិធានការរដ្ឋបាលរបស់សាលាផ្សេងៗទៀត អោយខ្ជាប់ខ្ជួន។
- ការអនុវត្តវិធីសាស្ត្របង្រៀនបែបចំរុះ ដូចជាវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល ដើម្បីធ្វើឲ្យថ្នាក់រៀនមានការទាក់ទាញ និងមានការប្រកួតប្រជែងសម្រាប់សិស្សទាំងអស់។
- រៀបចំកម្មវិធីសិក្សា កិច្ចតែងការបង្រៀន និងមេរៀន ដែលបញ្ជាក់ពីគោលបំណងមេរៀនឲ្យបានច្បាស់លាស់និងការធ្វើតេស្តប្រចាំខែ ត្រីមាស ឆមាស ។ល។
- តាមដានដំណើរការសិក្សារបស់សិស្ស និងធ្វើផែនការដើម្បីជួយសិស្សដែលមានការសិក្សាយឺត ឬខ្សោយដោយមាន កំណត់ត្រាច្បាស់លាស់។
- ស្រង់វត្តមានសិស្ស ធ្វើកំណត់ត្រាការធ្វើតេស្តវាយតម្លៃប្រចាំខែ/ឆមាស និងលទ្ធផលវឌ្ឍនភាពរបស់សិស្ស។
- លើកកម្ពស់ស្មារតីសិក្សារបស់សិស្ស អាកប្បកិរិយា និងចរិតលក្ខណៈល្អរបស់សិស្ស។
- រាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ ប្រសិនបើមានសិស្សណាម្នាក់មានអាកប្បកិរិយាមិនល្អ ឬបង្ករបញ្ហានៅក្នុងថ្នាក់។
- អនុវត្តការងារផ្សេងៗទៀត ដែលផ្តល់ដោយ នាយកសាលា/គណៈគ្រប់គ្រងផ្នែកអប់រំ។
- បរិញ្ញាបត្រ ផ្នែក ឯកទេស គណិតវិទ្យា
- មានបទពិសោធន៍យ៉ាងតិចជាគ្រូបង្រៀនគណិតវិទ្យា(កម្រិតបឋមសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាកាន់តែ ប្រសើរ)រយៈពេល ១ ឆ្នាំ
- មានសញ្ញាបត្រគរុកោសល្យលើមុខជំនាញឯកទេស គណិតវិទ្យា កាន់តែប្រសើរ
- មានការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀននិងមានការយល់ដឹងពីច្បាប់ផ្នែកអប់រំ
- អាចទំនាក់ទំនងជាភាសាអង់គ្លេសបានខ្លះ កាន់តែប្រសើរ
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របាន(កម្មវិធីប្រើប្រាស់ក្នុងការិយាល័យ និងកម្មវិធីផ្សេងៗទៀត)
- ទទួលយកមតិស្ថាបនា និងបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិក និងមានការគោរពចំពោះគ្នាទៅវិញទៅមក
- មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន រហ័សរហួន និងមានការសហការបានល្អជាមួយក្រុមការងារ
- មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតម្លៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។