Procurement Ads

សេចក្ដីជូនដំណឹងជ្រើសរើស សេវាកម្ម ការផលិតវីដេអូអប់រំខ្លី សម្រាប់ផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម ស្តីពី ការមានរដូវ

with Ministry of Women's Affairs
This job has already passed the closing date

BTDC-ID: 39017
Closing Date:

Expected Outputs

Announcement Description

រាជរដ្ឋាភិបាល​តែងតែ​ចាត់​ទុក​ការ​លើក​កម្ពស់​ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ ជាអាទិ​ភាព​ក្នុង​ការ​វិនិយោគ​លើ​ធនធានមនុស្ស​ក្នុង​វិស័យ​សង្គមកិច្ច​។ ក្នុងនាម​ជាយ​ន្តការ​ជាតិ​សម្រាប់​ការ​លើក​កម្ពស់​សមភាព​យេ​នឌ័រ និង​ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ ក្រសួង​កិច្ចការ​នារី​ បាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ដៃគូ​ពាក់ព័ន្ធ​ ក្នុង​ការ​ជំរុញ​ការ​បញ្ជ្រាប​យេ​នឌ័រ ទៅ​ក្នុង​គោល​នយោបាយ​ ផែនការ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​ពាក់ព័ន្ធ​នឹង​សុខភាព​មាតា​ សុខភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវ​ភេទ​របស់​ស្ត្រី​ និង​ក្មេងស្រី​ ព្រមទាំង​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ការ​មករ​ដូវ។

សុខភាព​និង​អនាម័យ​នៃ​ការ​មករ​ដូវ ជា​ផ្នែក​សំខាន់​នៃ​សុខភាព​ផ្លូវ​ភេទ​ និង​បន្ត​ពូជ​ (SRHR) ដែល​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមភាព​យេ​នឌ័រ ការអប់រំ​ និង​សុខុមាលភាព​ទូទៅ​ នៅ​ក្នុង​បរិ​បទ​នៃ​ការ​លើក​កម្ពស់​ទំនាក់ទំនង​អន្តរ​ជំនាន់​។ ទោះបីជា​យ៉ាងណា​ ប្រធាន​បទ​អំពី​ការ​មករ​ដូវនៅតែមិនទាន់​ត្រូវ​បាន​និយាយ​ដោយ​ទូលំទូលាយ​នៅ​ក្នុង​សង្គម​នៅឡើយ​។ ក្មេងស្រី​ជាច្រើន​ ជាពិសេស​នៅ​តំបន់ជនបទ​ និង​ក្រុម​ជន​ងាយ​រងគ្រោះ​ តែង​ប្រឈម​នឹង​បញ្ហា​ ដូចជា​ កង្វះ​ចំណេះ​ដឹង​ត្រឹមត្រូវ​អំពី​ការ​រក្សា​អនាម័យ​ពេល​មាន​រដូវ​ និង​ការរៀបចំ​ផែនការ​ជីវិត​ប្រកបដោយ​ទំនុក​ចិត្ត​។

ដើម្បី​ជួយ​លើក​កម្ពស់​ការយល់​ដឹង​ និង​ផ្លាស់​ប្តូរឥរិយាបថ​វិជ្ជមាន​ ការ​ផលិត​វី​ដេអូ​អប់រំ​ខ្លី​ ស្តីពី​ អនាម័យ​នៃ​ការ​មករ​ដូវ និង​ការ​ពន្យារពេល​ការ​មានផ្ទៃពោះ​នៅ​វ័យក្មេង​ ត្រូវ​បាន​រៀបចំឡើង​។ វី​ដេអូនេះមាន​គោលបំណង​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ​ ងាយ​យល់​ និង​សមស្រប​សម្រាប់​ក្មេងស្រី​ ឪពុក​ម្តាយ​ នៅ​ក្នុងរង្វង់​គ្រួសារ​ជា​អន្តរ​ជំនាន់​ និង​សហគមន៍​ ក្នុង​ការ​ផ្តល់ការយល់​ដឹង​អំពី​ការ​រក្សា​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុងអំឡុង​ពេល​មាន​រដូវ​ ការ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ និង​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​អនាគត​។ ការ​ផ្សព្វផ្សាយ​តាមរយៈ​វី​ដេអូ​អប់រំ​នឹង​ចូលរួម​ទប់​ស្កាត់​ការ​រៀបអាពាហ៍ពិពាហ៍​នៅ​វ័យក្មេង​ ឬដោយបង្ខំ​ ការ​មានផ្ទៃពោះ​នៅ​វ័យក្មេង​ ជា​ផ្នែក​នៃ​ការ​លើក​កម្ពស់​សុខភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​គុណភាព​ជីវិត​របស់​ស្រ្តីនិង​ក្មេងស្រី​ សំដៅ​សម្រេច​បាន​សមភាព​យេ​នឌ័រ និង​ភាព​សុខដុម្យក្នុ​ងគ្រួសារ​ និង​សហគមន៍​។

Expected Outputs

សេចក្ដីជូនដំណឹងជ្រើសរើស សេវាកម្ម ការផលិតវីដេអូអប់រំខ្លី សម្រាប់ផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម ស្តីពី ការមានរដូវ

  • Career Category: Invitation for Bids
  • Location: Phnom Penh
Summary

គោលបំណង​នៃ​ការ​ផលិត​វី​ដេអូ​៖

  • ដើម្បី​ចងក្រង​ជាឯក​សារ​អប់រំ​ដែល​មានគុណ​ភាព​ខ្ពស់​ សម្រាប់​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ ស្របតាម​បរិ​បទ​ និង​និន្នាការ​យុគ​សម័យ​ឌីជី​ថល​។
  • ដើម្បី​ផ្តល់សារ​អប់រំ​ដល់​ប្រជាជន​នៅ​តាម​សហគមន៍​ជាពិសេស​ស្រ្តីនិង​ក្មេងស្រី​ ឱ្យ​យល់​ដឹង​អំពី​ការ​មាន​រដូវ​ និង​ការ​រក្សា​អនាម័យ​។

ទំហំ​ការងារ​៖

  • វី​ដេអូ​ខ្លី​ (រយៈពេល​ ១-៣នាទី​) លំនាំ​ Hybrid approach (AI និង​real human faces) និង​វិធី​សាស្រ្ត Dialogue ដើម្បី​បង្កើន​ភាព​រស់រវើក​ ទាក់ទាញ​ អារម្មណ៍​ដិតជាប់​ និង​ប្រសិទ្ធ​ភាព​។
  • ខ្លឹមសារ​ឆ្លើយតបនឹង​យេ​នឌ័រ បរិ​យា​បន្ន និង​ងាយ​យល់​
  • ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តា​ញសង្គម​ (Boosting)
  • ត្រួតពិនិត្យ​ engagement and reach ផ្តល់របាយការណ៍​ និង​អនុសាសន៍​

លក្ខណៈ​នៃ​វី​ដេអូ​៖

  • វី​ដេអូនឹងផលិត​ជា​ភាសាខ្មែរ​
  • ត្រូវ​មាន​ Sub-title ជា​ភាសា​អង់គ្លេស​
  • ត្រូវ​មាន​បញ្ចូល​ភាសា​កាយវិការ​សម្រាប់​អ្នកមាន​ពិការភាព​ (sign language)
  • ផ្តល់ Flash នៃ​វី​ដេអូច្បាប់ដើម​

ពេលវេលា​និង​ដំណើរការ​ផលិត​៖

  • ជ្រើសរើស​ និង​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផលិត​វី​ដេអូ​ នៅ​សប្តាហ៍​ទី​៣ ខែ​មីនា​ ឆ្នាំ​២០២៦
  • រៀបចំ​ Script, storyboard, Storyline នៅ​សប្តាហ៍​ទី​៤ ខែ​មីនា​ ឆ្នាំ​២០២៦។
  • ការងារ​ផលិត​វី​ដេអូ​ នៅ​សប្តាហ៍​ទី​៤ ខែ​មីនា​ និង​សប្តាហ៍​ទី​១ ខែ​មេសា​ ឆ្នាំ​២០២៦។
  • ពិនិត្យ​ ផ្តល់យោបល់​ និង​កែស​ម្រួល​វី​ដេអូ​ នៅ​សប្តាហ៍​ទី​២ ខែ​មេសា​ ឆ្នាំ​២០២៦។
  • ពិនិត្យ​និង​សម្រេច​លើ​វី​ដេអូ​ នៅ​សប្តាហ៍​ទី​៣ ខែ​មេសា​ ឆ្នាំ​២០២៦។
  • ផ្សព្វផ្សាយ​តាម​បណ្តា​ញសង្គម​ និង​សហគមន៍​ នៅ​សប្តាហ៍​ទី​១ ខែ​ឧសភា​ ឆ្នាំ​២០២៦។
  • តាមដាន​និង​ប្រមូល​មតិ​ត្រឡប់​ នៅ​សប្តាហ៍​ទី​២ ខែ​មិថុនា​ ឆ្នាំ​២០២៦។

តួនាទី​ និង​ភារកិច្ច​ (Roles and Responsibilities)

  • បង្កើត​គំនិត​ និង​ផលិត​វី​ដេអូ​ដោយ​ភាព​ច្នៃប្រឌិត​ ស្របតាម​ខ្លឹមសារ​បច្ចេកទេស​ផ្តល់ដោយ​នាយកដ្ឋាន​សុខភាព​ក្រសួង​កិច្ចការ​នារី​
  • វី​ដេអូ​អប់រំ​ផ្សព្វផ្សាយ​ ត្រូវ​អនុលោម​តាម​គោលការណ៍​សមភាព​យេ​នឌ័រ និង​បរិ​បទ​វប្បធម៌​
  • ផ្តល់លទ្ធផល​មានគុណ​ភាព​ស្របតាម​កាល​បរិ​ចេ្ឆទដែល​បាន​ព្រមព្រៀង​

កម្មសិទ្ធិ​បញ្ញា​៖

  • វី​ដេអូ​ដែល​បានផលិតហើយ​ នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់ក្រ​សួង​កិច្ចការ​នារី​ និង​អង្គការ​ភ្លែ​នអន្តរជាតិ​ ប្រចាំ​នៅ​កម្ពុជា​។
  • វី​ដេអូនឹងត្រូវ​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​សង្គម​ និង​មិនមែន​ក្នុង​គោលដៅ​ធ្វើជំនួញ​ទេ​។

Eligibility

  • មានជំនាញ និងភាពច្នៃប្រឌិតក្នុងការផលិតវីដេអូអប់រំផ្សព្វផ្សាយទាក់ទងនឹងប្រធានបទ
  • បទពិសោធន៍ក្នុងការងារលើកកម្ពស់សមភាពយេនឌ័រ ឬសុខភាពសាធារណៈ
  • មានទំនាក់ទំនងល្អ និងមានទំនួលខុសត្រូវខ្ពស់

Submission Requirements

ក្រុមហ៊ុន​ឬទីប្រឹក្សា​ដែល​មាន​ចំណាប់អារម្មណ៍​នឹង​ការងារ​នេះ​ សូម​បំពេញ​នូវ​លក្ខខណ្ឌ​ ដូច​ខាងក្រោម​៖

  • ផ្ញើ​សំណើ​ និង​ផែនការ​សកម្មភាព​
  • ផ្ញើ​សំណើ​ថវិកា​នៃ​តម្លៃ​ការងារ​ឱ្យ​បាន​ច្បាស់លាស់​
  • លទ្ធផល​បញ្ជាក់​ការងារ​កន្លងមក​ជា​ភស្តុតាង​ ឬជា​ Links
  • ភ្ជាប់​ប្រវត្តិរូប​របស់​បុគ្គល​សំខាន់​ដែល​អនុវត្ត​គម្រោង​នេះ​

កាល​បរិ​ចេ្ឆទថ្ងៃឈប់​ទទួលពាក្យ​៖ ថ្ងៃ​ទី​២១ ខែ​មីនា​ ឆ្នាំ​២០២៦ (វេលា​ម៉ោង​ ៥ល្ងាច​)

សូម​ផ្ញើ​មកកាន់​អាសយដ្ឋាន​ ឬ email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

Attachment:
  • Terms of Reference_Video_Production
 

Contact Details

Office Address
  • St.Trung Morn , Sangkat Stueng Mean chey, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • កញ្ញា លី​ ភីនី
 
Phone
 
Email