Procurement Ads

ការអញ្ជើញចូលរួមការដេញថ្លៃលក់ រថយន្ដ

with World Vision International-Recruitment
This job has already passed the closing date

BTDC-ID: 38978
Closing Date:

Expected Outputs

Announcement Description

សូមជំរាប​ថា​ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ កំពុង​ដាក់​ដំណើរការ​ដេញថ្លៃ​លក់​រថយន្ត​ ០១គ្រឿង​។

Expected Outputs

ការអញ្ជើញចូលរួមការដេញថ្លៃលក់ រថយន្ដ

  • Career Category: Invitation for Bids
  • Location: Phnom Penh

Submission Requirements

លោក​ លោកស្រី​ ដែល​មានបំណង​ចង់​ដេញថ្លៃ​ និង​ទិញ​ អាច​អញ្ជើញ​មក​ត្រួតពិនិត្យ​រថយន្ត​នៅ​ការិយាល័យ​អង្គការ​យើងខ្ញុំ​ចាប់ពី​ថ្ងៃ​ទី​ ១១ រហូតដល់​ថ្ងៃ​ទី​១៧ មិនា​ ២០២៦ ត្រឹម​ម៉ោង​១២ថ្ងៃត្រង់​ ដែល​មាន​អាស័យ​ដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

លក្ខខណ្ឌ​ក្នុង​ការ​ដេញថ្លៃ​

  • ចាប់​ទទួលពាក្យ​ដេញថ្លៃ​ទិញ​ចាប់ពី​រសៀល​ថ្ងៃ​ទី​១០ រហូតដល់​ថ្ងៃ​ទី​១៧ ខែ​មិនា​ ឆ្នាំ​២០២៦ត្រឹម​ម៉ោង​១២ថ្ងៃត្រង់​។
  • តម្លៃ​ដេញថ្លៃ​ត្រូវ​ចាប់​ផ្តើ​ម ពី​តម្លៃ​គោល​ ដូច​មាន​ភ្ជាប់​ជូន​។
  • គណៈ​កម្មាធិកាសូមរ​ក្សាសិទិ្ធរបស់​ខ្លួន​ក្នុង​ការ​បដិសេធ​ប្រសិនបើ​សំណុំ​ឯកសារ​ដេញថ្លៃ​ណាមួយ​មាន​ភាព​មិន​ប្រក្រតី​ ឬ មាន​ជម្លោះ​ផលប្រយោជន៍​។
  • អ្នក​ដេញថ្លៃ​ដែល​ទទួល​បាន​ជោគជ័យ​តែប៉ុណ្ណោះ​នឹង​ត្រួវបាន​ជូនដំណឹង​ចាប់ពី​ថ្ងៃ​ទី​ ១៨ ខែ​មិនា​ ឆ្នាំ​២០២៦។
  • អង្គការ​នឹង​មិន​ទទូល​ខុសត្រូវ​ចំពោះ​ការ​ចំណាយ​លើការជួសជុល​ ការ​បង់ពន្ធ​ និង​ឆៀកឡើយ​។
  • ស្លាក​លេខ​រថយន្ត​អង្គការ​ នឹង​មិន​ត្រូវ​បាន​ផ្តល់ជូន​ឡើយ​។
  • ស្លាក​សញ្ញា​របស់​អង្គការ​ដែល​មាន​ជាប់​លើ​យាន្តយ​ន្ត នឹង​ត្រូវ​បាន​បក​ ឬលុប​ចេញមុន​នឹង​អនុញ្ញាត​អោយ​យក​រថយន្ត​ចេញពី​ការិយាល័យ​របស់​អង្គការ​។
  • អ្នកឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ត្រូវ​បង់លុយ​មុន​ពេល​យក​រថយន្ត​។

អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ចំណាយ​លើការចុះឈ្មោះ​សម្រាប់​ស្លាក​លេខ​ថ្មី​ ប៉ុន្តែ​នឹង​ចេញ​លិខិត​ពាក់ព័ន្ធ​ទៅនឹង​ការអនុញ្ញាត​អោយ​ដំណើរការ​ចុះបញ្ជី​ថ្មី​។

ប្រសិនបើ​អ្នក​ចង់​ឃើញ​រថយន្ត​នេះ​សូម​ទាក់ទង​លោក​ឡេង ស៊ី​វុទ្ធី​។

សំណុំ​បែបបទ​ការ​ដេញថ្លៃ​មាន​ភ្ជាប់​នៅ​ក្នុង​អ៊ី​ម៉ែ​ល ឬអាចយ​កពី​អ្នកទទួលភ្ញៀវ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​។

កាលបរិច្ឆេទ​នៃ​ការ​ដេញថ្លៃ​នឹង​បញ្ចប់​ទទួលពាក្យ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា​ ឆ្នាំ​២០២៦ត្រឹម​ម៉ោង​១២ថ្ងៃត្រង់​។

ការពិនិត្យ​ និង​វាយ​តម្លៃ​ពាក្យ​ដេញថ្លៃ​នឹង​ត្រូវ​បាន​ធ្វើឡើង​ដោយ​ គណៈ​កម្មាការ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា​ ឆ្នាំ​២០២៦ ពេលរសៀល​។

ទម្រង់​ស្នើ​ដេញថ្លៃ​ ឬសំណុំ​ឯកសារ​ដេញថ្លៃ​ សូម​បញ្ជូន​ទៅ​អ្នកទទួលភ្ញៀវ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ដោយ​បិទ​ជិត​ ឬលេខ​ទំនាក់ទំនង​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

Attachment:
  • Vehicle and bidding condition - ONG1-2-0269
  • VEHICLE BID FORM
  • Vehicle Pictures
 

Contact Details

Office Address
  • World Vision International, Procurement Unit #27th Floor, GIA Tower, St. Sopheak Mongkol,, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • អង្គការទស្សនៈពិភពលោកអន្តរជាតិ
  • លោក​ ឡេង ស៊ីវុទ្ធី
 
Phone