Job Announcement

អ្នកជំនួយការអប់រំ

with Lycée Français René Descartes
This job has already passed the closing date

BTDC-ID: 38973
Closing Date:

Announcement Positions

Announcement Description

វិទ្យាល័យ​បារាំង​ René Descartes ភ្នំពេញ​នៃ​ប្រទេសកម្ពុជា​ ស្វែងរក​បុគ្គលិក​ មួយ​រូប​ក្នុង​មុខតំណែង​ជា​អ្នក​ជំនួយ​ការអប់រំ​។

Announcement Positions

អ្នកជំនួយការអប់រំ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $662 - $1064
សង្ខេបមុខតំណែង

ក្រោម​កិច្ចសន្យា​ការងារ​ក្នុងស្រុក​ ចាប់​ផ្តើ​មនៅ ខែកញ្ញា​ ឆ្នាំ​២០២៦

អ្នក​ជំនួយ​ការអប់រំ​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ Vie Scolaire ។

អ្នក​ជំនួយ​ការអប់រំ​ ដែល​ស្ថិត​ក្រោមអំណាច​ការ​គ្រប់គ្រង​របស់​ប្រធាន​ទីប្រឹក្សា​អប់រំ​ ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ចាត់ចែង​រៀបចំ​ដឹកនាំ​របស់​ការិយាល័យ​Vie Scolaire ដូចជា​ការ​គ្រប់គ្រង​ ការ​ឃ្លាំមើល​ និង​ការ​ជួយជ្រោមជ្រែង​ការសិក្សា​របស់​សិស្សានុសិស្ស​នៅ​ក្នុង​សាលា​ និង​នៅ​ក្នុង​ អន្តេវាសិកដ្ឋាន​ ។

លក្ខខ័ណ្ឌ​ការងារ​

  • កិច្ចសន្យា​ការងារ​ក្នុង​តំបន់​ ការងារ​ពេញ​ម៉ោង​ (៤២ ម៉ោង​ក្នុង​មួយ​សប្តាហ៍​) មាន​រយៈពេល​កំណត់​រហូតដល់​ថ្ងៃ​ទី​ ៣១ខែ​សីហា​ ឆ្នាំ​ ២០២៧ ដែល​បន្ទាប់មក​អាច​បន្ត​ជាថ្មី​ ឬផ្លាស់​ប្តូរទៅជា​កិច្ចសន្យា​មាន​រយៈពេល​មិន​កំណត់​។
  • ប្រាក់បៀវត្សរ៍​គិតទៅ​តាម​បទពិសោធន៍​ និង​លក្ខណៈ​សម្បត្តិ​នានា​ដែល​ផ្អែកលើ​មាត្រដ្ឋាន​ប្រាក់បៀវត្សរ៍​របស់​សាលា​។
  • កាលបរិច្ឆេទ​ចាប់​ផ្តើ​មធ្វើការ​៖ ខែកញ្ញា​ ឆ្នាំ​២០២៦។
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ទទួលស្វាគមន៍សាធារណជន និងអ្នកគ្រប់គ្នាដែលមករកការិយាល័យ Vie Scolaire ។
  • ត្រួតពិនិត្យការចូល ការចេញពីសាលាឬអន្តេវាសិកដ្ឋាន និងសកម្មភាពនានារបស់សិស្សានុសិស្សនៅក្នុងសាលារៀន។
  • ចូលរួមក្នុងការដឹកនាំ និងការរៀបចំសកម្មភាពវប្បធម៌ សិល្បៈ សង្គមនិងកីឡានានា។
  • ចូលរួមក្នុងការចេញក្រៅ និងការធ្វើដំណើរកម្សាន្តរបស់សាលារៀន។
  • ត្រួតពិនិត្យមើលសិស្សានុសិស្សក្នុងអំឡុងពេលសិក្សា (បន្ទប់សិក្សា បន្ទប់ធ្វើលំហាត់ បន្ទប់ដាក់ពិន័យសិស្ស បន្ទប់ប្រឡង បន្ទប់អាហារដ្ឋាន) និងរួមចំណែកក្នុងការជួយផ្នែកគរុកោសល្យ ដោយជ្រោមជ្រែងបន្ថែមលើកិច្ចការផ្ទាល់ខ្លួនរបស់សិស្ស។
  • ចូលរួមចំណែកក្នុងគោលនយោបាយអប់រំរបស់សាលា ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាលប្រធានថ្នាក់ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់ជីវិតសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។
  • គាត់ពង្រឹងសិស្សានុសិស្សឱ្យគោរពតាមបទបញ្ជាផ្ទៃក្នុងសាលានិង អន្តេវាសិកដ្ឋាន ព្រមទាំងកំណត់ ឱ្យដំណឹងជាមុន និងរាយការណ៍អំពីការលំបាក ឬភាពតានតឹងរវាងសិស្សានុសិស្សទាំងអស់ខាងមធ្យមសិក្សា។
  • គាត់បំពេញការងាររដ្ឋបាលរបស់ការិយាល័យ Vie Scolaire ជាពិសេសការគ្រប់គ្រងអវត្តមាន ការមកយឺតនិងការទំនាក់ទំនងជាមួយមាតាបិតាសិស្ស។
  • គាត់ រួមចំណែកដល់ការរៀបចំការប្រឡង។
  • គាត់ជូនដំណឹង និងណែនាំដល់សិស្សានុសិស្ស ។
  • គាត់ជួយបកប្រែជាមួយគ្រួសារដែលមិននិយាយភាសាបារាំង។
អត្ថប្រយោជន៍:
  • មានការធានារ៉ាប់រងសុខភាពសម្រាប់និយោជិក និងគ្រួសាររបស់គាត់។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ
  • អង់គ្លេស
  • បារាំង
កម្រិតវប្បធម៌:
  • មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានកម្រិតត្រឹមមធ្យមសិក្សាទុតិយភូមិ ល្អបំផុតធ្លាប់មានបទពិសោធន៍ការងារប្រហាក់ប្រហែលទៅនឹងមុខតំណែងខាងលើ ឬទាក់ទងទៅនឹងការជួយជ្រោមជ្រែងសិស្សជំទង់ៗ ។
  • មានសមត្ថភាពក្នុងការធ្វើការ ជាភាសាបារាំង និងជាភាសាអង់គ្លេស ឬជាភាសាខ្មែរ។
 

How to Apply

សំណុំ​ឯកសារ​បេក្ខភាព​តម្រូវ​ឱ្យ​ មាន​ឯកសារ​ដូច​ខាងក្រោមៈ

  1. ប្រវត្តិរូប​សង្ខេប​។
  2. លិខិត​ជំរុញ​ទឹក​ចិត្គ។
  3. ថត​ចម្លង​សញ្ញាបត្រ​។
  4. ថត​ចម្លង​ឯកសារ​ណាមួយ​ដែល​អាច​គាំទ្រ​បេក្ខភាព​របស់​អ្នក​។

ឯកសារ​បន្ថែម​ អាច​នឹង​ត្រូវ​បាន​ស្នើសុំ​ពី​អ្នក​នៅ​ក្នុង​ករណី​នៃ​ការ​ជ្រើសរើស​ សម្រាប់​ការ​សម្ភាសន៍​ និង​នៅ​ក្នុង​ករណី​នៃ​ការ​ជ្រើសរើស​ជា​បុគ្គលិក​។

សូម​ផ្ញើ​សំណុំ​ឯកសារ​បេក្ខភាព​ផ្ញើ​ទៅកាន់​អ្នកគ្រប់គ្រង​ធនធានមនុស្ស​ តាម​អ៊ី​រយៈ​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • St. 96, Sangkat Wat Phnum, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • Lycée Français René Descartes
 
Email