Job Announcement

ប្រធានក្រុមទំនាក់ទំនងសហគមន៍

with Mines Advisory Group
This job has already passed the closing date

BTDC-ID: 38880
Closing Date:

Announcement Positions

Announcement Description

អង្គការ​ម៉ែ​កជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ចក្រភពអង់គ្លេស​ បាន​ជំរុញ​ដល់ការបោសសម្អាត​មីន​និង​ការ​លុបបំបាត់​នូវ​យុទ្ធ​ភ័ណ្ឌផ្សេង​ៗ។ បេសកកម្ម​របស់​អង្គការ​ម៉ែ​ក គឺ​កសាង​អនាគត​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​កាកសំណល់​នៃ​សង្រ្គាមតាមរយៈ​សកម្មភាព​ឆ្លើយតប​ប្រកបដោយ​គុណភាព​ និង​ភាព​ជឿនលឿន​។ យើង​លុបបំបាត់​ចោល​រាល់​ការ​គំរាមកំហែង​លើ​រាងកាយ​ ចំពោះ​របួស​ស្នាម​និង​ការ​ស្លាប់​ និង​ជួយ​កាត់បន្ថយ​នូវ​ការ​បំផ្លិចបំផ្លាញ​នៃ​សេដ្ឋកិច្ច​។យើង​ផ្តល់ការ​បោស​សម្អាត​មីន​ និង​ការអប់រំ​អំពី​មីន​ដើម្បី​គេ​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​និង​ទុក្ខវេទនា​ដែល​បង្កឡើង​ដោយ​សង្គ្រាម​។ អង្គការ​ម៉ែ​កបាននឹង​កំពុង​ធ្វើការ​នៅ​ក្នុង​វិស័យ​សកម្មភាព​បោស​សម្អាត​មីន​មនុស្សធម៌​ចាប់តាំងពី​ឆ្នាំ​1992។

យើង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​សម្រាប់​តួនាទី​ ដូច​ខាងក្រោម​៖

Announcement Positions

ប្រធានក្រុមទំនាក់ទំនងសហគមន៍

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកការងារសង្គម, ផ្នែកទំនាក់ទំនង, ផ្នែកអភិវឌ្ឍន៍សង្គម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $445 អត្ថប្រយោជន៍ផ្សេងៗ
សង្ខេបមុខតំណែង

ផ្នែក​ ៖ ប្រតិបត្តិការ​នៅ​រតនគិរី​

រាយការ​ណ៏ជូន​ ៖ ប្រធាន​ទំនាក់ទំនង​សហគមន៍​

ប្រធាន​ក្រុម​ទំនាក់ទំនង​សហគមន៍​ (CLTL) ទទួលខុសត្រូវ​ក្នុង​ការធានា​ឱ្យ​មានការ​អនុវត្ត​សកម្មភាព​ទំនាក់ទំនង​សហគមន៍​ (CL) នៅ​តាម​ មូលដ្ឋាន​ប្រកបដោយ​សុវត្ថិភាព​និង​ប្រសិទ្ធ​ភាព​ ស្របតាម​នីតិវិធី​ប្រតិបត្តិការ​ស្តង់​ដារ​ (SOPs) ។ នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​ CLM, CLTL នឹង​ចាត់ចែង​ និង​ត្រួតពិនិត្យ​ក្រុម​ CL នៅ​ក្នុង​តំបន់​ទទួលខុសត្រូវ​ប្រតិបត្តិការ​របស់​ខ្លួន​ដើម្បី​បំពេញ​គោលដៅ​គម្រោង​។ CLTL នឹង​ធ្វើការ​តាមរបៀប​ដែល​មានការ​ចូលរួម​ជាមួយ​តំណាង​សហគមន៍​ អាជ្ញាធរ​មូលដ្ឋាន​ និង​ អ្នក​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ប្រមូល​ ចងក្រង​ឯកសារ​ និង​ចែករំលែក​ព័ត៌មាន​អំពី​វត្តមាន​និង​ផល​ប៉ះពាល់​នៃ​គ្រោះថ្នាក់​ជាតិ​ផ្ទុះ​។

សំគាល់ៈ តួនាទី​នេះ​ត្រូវ​គោរព​តាម​វដ្តការងារ​នៃ​ប្រតិបត្តិការ​របស់​អង្គការ​ម៉ែ​ក មានន័យថា​បុគ្គលិក​ ដែល​ត្រូវ​បាន​ជ្រើសរើស​និង​ត្រូវធ្វើ​ការ​ ជា​រៀងរាល់ថ្ងៃ​ រាប់បញ្ចូល​ទាំង​ថ្ងៃ​ចុង​សប្តាហ៌ គឺ​ប្រមាណ​ ២០ថ្ងៃ​ក្នុង​មួយ​ខែ​ ហើយនិង​ត្រូវ​បាន​ឈប់​សម្រាក​ប្រមាណ​ចំនួន​១០ថ្ងៃ​វិញ​។ ការសំរាក​ចុង​សប្តាហ៌និង​បុណ្យជាតិ​គឺ​ត្រូវ​បាន​គេ​រាប់បញ្ចូល​ក្នុង​ពេលសំរាក​ (១០ថ្ងៃ​)នេះ​។ ក្នុង​កំឡុង​ពេល​នៃ​វដ្តការងារ​នេះ​ បុគ្គលិក​ត្រូវ​បាន​គេ​រំពឹង​ថានឹងស្នាក់​នៅ​ឯវាល​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការទទួលខុសត្រូវចំបង
  • ដឹកនាំ និងត្រួតពិនិត្យការអនុវត្តសកម្មភាព CL ទាំងអស់ រួមទាំងការគ្រប់គ្រងបុគ្គលិកស្ថិតក្រោមការគ្រប់គ្រងនៅក្នុងតំបន់ប្រតិបត្តិការ របស់ខ្លួន។
  • ដឹកនាំធ្វើជាគំរូ និងលើកទឹកចិត្តបុគ្គលិកដើម្បីធានាថាសកម្មភាពទាំងអស់ត្រូវបានអនុវត្តតាមស្តង់ដារវិជ្ជាជីវៈខ្ពស់បំផុត។
  • ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ CLM ត្រូវរៀបចំផែនការ កំណត់អាទិភាព និងសម្របសម្រួលសកម្មភាព CL ដោយធានាឱ្យមានការយល់ដឹង និងការចូលរួមជាអតិបរមារបស់សហគមន៍នៅគ្រប់ដំណាក់កាលទាំងអស់។
  • ធានាថាសកម្មភាព CL ទាំងអស់ត្រូវបានធ្វើឡើងទៅតាមការបណ្តុះបណ្តាល និងស្របតាម MAG SOPs។
  • ពិនិត្យតាមដានភាពសកម្ម ជំនាញ អាកប្បកិរិយា និងវិធីសាស្រ្តរបស់ក្រុម CL ។
  • ធ្វើ QC លើសកម្មភាព CLទាំងអស់ ព្រមទាំង ការធ្វើឯកសារ និងបង្កើត និងធ្វើ QC របាយការណ៍ ហើយធានាថារាល់ការស្រាវជ្រាវ របាយការណ៍ និងឯកសាររបស់ក្រុម CL ត្រូវបានបំពេញយ៉ាងពេញលេញ ត្រឹមត្រូវ និងដាក់ជូនប្រចាំខែទាន់ពេលវេលា។
  • ធ្វើការចុះពិនិត្យ និងវាយតម្លៃបុគ្គលិក CLជាប្រចាំ នៅទីវាល។
  • គាំទ្រក្រុម CL ក្នុងការប្រមូលទិន្នន័យ ធ្វើសកម្មភាព NTS និង RE តាមតម្រូវការដើម្បីបំពេញជំនួសសមាជិកក្រុមដែលអវត្តមាន។
  • ដោយកិច្ចសហប្រតិបត្តិការជាមួយ CLM កំណត់បញ្ហាប្រឈម ដំណោះស្រាយ និងឱកាសថ្មីៗដើម្បីអភិវឌ្ឍបន្ថែមលើការងារ CL ដល់សហគមន៍ដែលមានហានិភ័យ។
  • គាំទ្រ PO ក្នុងការប្រមូលឯកសារពាក់ព័ន្ធសម្រាប់ករណីសិក្សា រួមទាំងរូបថត និងការសម្ភាសន៍អ្នកទទួលផល។
  • ការអភិវឌ្ឍសមត្ថភាពបុគ្គលិក
  • គាំទ្រដល់ CLM/CLS ដើម្បីធ្វើការណែនាំការងារ និង បណ្ដុះបណ្ដាលសមាជិកថ្មីៗ
  • ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយCLM/CLS កំណត់គោលដៅអភិវឌ្ឍវិជ្ជាជីវៈនិងបុគ្គលិកលក្ខណៈសម្រាប់សមាជិកក្រុម។
  • ធានាថាសមាជិកក្រុមត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍ និងនីតិវិធីរបស់ MAG និងរាយការណ៍ភ្លាមៗអំពីការបំពានណា មួយទៅកាន់ CLM/CLS។
  • ទំនាក់ទំនងខាងក្រៅ
  • កសាងនិងរក្សាទំនាក់ទំនងជាមួយតំណាងសហគមន៍ អាជ្ញាធរមូលដ្ឋានអង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីប្រមូល ព័ត៌មាន ផ្តល់នូវមតិយោបល់ និងបង្កើតទំនុកចិត្តក្នុងការគាំទ្រគោលបំណងប្រតិបត្តិការរបស់ MAG ។
  • តំណាងឱ្យ MAG នៅក្នុងការប្រជុំដែលពាក់ព័ន្ធតាមតំរូវការ។
  • ផ្តល់ការពន្យល់ព័ត៌មានជូនភ្ញៀវតាមតម្រូវការ។
  • ផ្សេងៗ
  • ធានាថារាល់ឧបករណ៍និងសំភារៈទាំងអស់ត្រូវបានថែរក្សានិងយកចិត្តទុកដាក់។
  • រាយការណ៍អំពីកំហុសនិង/ឬការបាត់បង់ណាមួយទៅ CLM / CLS ភ្លាមៗ។ អនុវត្តភារកិច្ចផ្សេងទៀតដែលសមស្របទៅតាមការស្នើ សុំរបស់CLM/CLS។
  • ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
  • ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖
  • ប្រកាន់ខ្ជាប់ និងអនុវត្តគោលនយោបាយបទដ្ឋាន MAG រួមមាន គោលការណ៍ស្តីពីក្រមសីលធម៌ផ្ទាល់ខ្លួន, គោលការណ៍ស្ដីពីការការពារកុមារនិងមនុស្សពេញវ័យដែលងាយរងគ្រោះ, គោលការណ៍ស្ដីពីសេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើកា រគោលនយោបាយស្ដីពីឧក្រិដ្ឋកម្មហិរញ្ញវត្ថុ អំណោយ និងគោលនយោបាយបដិសណ្ឋារកិច្ច និងគោលនយោបាយស្ដីពីឱកាសស្មើភាពគ្នា។
  • ត្រូវយល់និងប្រកាន់ខ្ជាប់នូវបទដ្ឋានដែលបានចែងនៅក្នុងក្របខ័ណ្ឌនៃវិធានការពារសុវត្ថិភាពរបស់អង្គការ MAG ដោយធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ដើម្បីការពារសុខុមាលភាពរបស់បុគ្គលគ្រប់រូបដែលទាក់ទងនឹងការងាររបស់ MAG ហើយនិងរាយការណ៍អំពីក្ដីកង្វល់ប្រសិនបើមានកើតឡើង។។
  • ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍បេសកកម្មរបស់ម៉ែក។
  • ធ្វើការឆ្ពោះទៅរកការសម្រេចនូវគោលដៅផែនការរបស់កម្មវិធីនិង / ឬរបស់ការងារតាមផ្នែក។
  • ធានាឱ្យបាននូវការយល់ដឹងនិងប្រកាន់ខ្ជាប់នូវរាល់គោលការណ៍និងនីតិវិធីរបស់ MAG និងរក្សាការផ្តល់ព័ត៌មានអំពីសកម្មភាពរបស់MAG។
  • ខិតខំនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាលនិងការអភិវឌ្ឍន៍សមស្រប។
  • ខិតខំបំពេញតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌និងក្នុងក្របខ័ណ្ឌច្បាប់ក្នុងប្រទេស។
  • ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងការងារធម្មតាទៅតាមកាលៈទេសៈ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រត្រូវបានផ្តល់អាទិភាព
ប្រវត្តិការងារ:
  • បទពិសោធន៍យ៉ាងតិចក្នុងការអនុវត្តទំនាក់ទំនងសហគមន៍ ការអប់រំតាមសហគមន៍ ឬសកម្មភាពសម្របសម្រួលសហគមន៍រយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចំណេះដឹងជាក់ស្តែងអំពីសកម្មភាពទំនាក់ទំនងសហគមន៍ រួមទាំងការងារ NTS និងការអប់រំហានិភ័យ។
  • មានសមត្ថភាពក្នុងការគ្រប់គ្រងក្រុមតូចដើម្បីទទួលបានលទ្ធផលការងារប្រកបដោយគុណភាពខ្ពស់។
  • មានសមត្ថភាពក្នុងការកត់ត្រាព័ត៌មានឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
  • មានជំនាញធ្វើបទបង្ហាញយ៉ាងស្ទាត់ជំនាញ ជាមួយនឹងសមត្ថភាពធ្វើឱ្យមានការចូលរួមពីអ្នកចូលរួម។
  • មានជំនាញភាសាអង់គ្លេសកម្រិតមូលដ្ឋានទៅមធ្យមកាន់តែប្រសើរ។
ជំនាញទន់
  • មានសមត្ថភាពក្នុងការធ្វើការក្រោមសម្ពាធ និងបំពេញតាមកាលកំណត់។
  • មានជំនាញអន្តរបុគ្គលល្អជាមួយនឹងសមត្ថភាពក្នុងការបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងធ្វើការជាមួយបុគ្គលិករួមការងារប្រកបដោយភាពសហប្រតិបត្តិការ។
  • មានទឹកចិត្តខ្ពស់ជាមួយនឹងវិធីសាស្រ្តដែលអាចបត់បែនបាន និងអាចសម្របខ្លួនបានក្នុងការងារ។
  • មានសមត្ថភាព និងឆន្ទៈក្នុងការធ្វើដំណើរទៅទីវាល និងមានមូលដ្ឋាននៅខេត្តរតនគិរី/បាត់ដំបង (តាមការព្រមព្រៀង) ក្នុងអំឡុងពេលប្រតិបត្តិការ។
 

How to Apply

បេក្ខជន​/បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​លិខិត​អម​ និង​ប្រវត្តិរូប​សង្ខេប​មក​អាស័យ​ដ្ឋាន​អង្គការ​ម៉ែ​ក ឬតាមរយៈ​សារ​អេឡិច​ត្រូនិច​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ស្ត្រី​ បងប្អូន​ជនជាតិភាគតិច​ និង​ជន​មាន​ពិការភាព​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​។

ឯកសារ​ដាក់ពាក្យ​ទាំងអស់​នឹង​ត្រូវ​រក្សាទុក​នៅ​អង្គការ​ម៉ែ​ក ហើយ​ចំពោះតែ​អ្នក​ដែលជា​ប់ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង​ ទើប​ត្រូវ​បាន​អញ្ជើញ​មក​សម្ភាសន៍​

 

Contact Details

Office Address
  • #99, Group10, Rumchek 4, Rottanak Sangkat, Battambang Municipality, Battambang Province, Cambodia
  • #136, St. 78, 7 Makara, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, Cambodia
  • House 06, St 502, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Mines Advisory Group
 
Phone
 
Email
 
Website