Job Announcement

ប្រធានការិយាល័យកិច្ចការសាធារណៈ, និង វិស្វករទឹក-ភ្លើង

with Ly Hour Development Vimean Phnom Penh Co., Ltd.
This job has already passed the closing date

BTDC-ID: 38814
Closing Date:

Announcement Positions

Announcement Description

ក្រុមហ៊ុន​ លី​ ហួរ​ ឌីវេឡុបម៉ិន វិមាន​ភ្នំពេញ​ ឯ.ក គឺជា​ក្រុមហ៊ុន​សំណង់​ឈាន​មុខ​គេ​ក្នុង​ប្រទេសកម្ពុជា​ និង​ជាទី​ផ្សារ​លំនៅ​ដ្ឋាន​ប្រកបដោយ​គុណភាព​ សោភ័ណ​ភាព​ សុវត្ថិភាព​ និង​បរិស្ថាន​ល្អ​។ យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ដើម្បី​បំពេញ​មុខ​ដំណែង​ជា​ដូច​ខាងក្រោម​៖

Announcement Positions

ប្រធានការិយាល័យកិច្ចការសាធារណៈ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ដោះស្រាយបញ្ហាពន្ធប្រចាំឆ្នាំតាមគម្រោងនីមួយៗ ជូនអតិថិជន។
  • រៀបចំឯកសារសម្រាប់ទៅមន្រ្តីអគ្គនាយកពន្ធដារលើពន្ធប្រចាំឆ្នាំ។
  • ស្នើសុំច្បាប់ លិខិតអនុញ្ញាត បើកការដ្ឋាន និងបិទការដ្ឋាន។
  • ស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋាន សម្រាប់គម្រោងថ្មី។
  • តាមដានការងារ ផ្ទេរកម្មសិទ្ធិប្លង់ និងដោះស្រាយបញ្ហាប្លង់បំបែកក្បាលដី តាមគម្រោងនីមួយៗ។
  • ធ្វើរបាយការណ៍ប្រចាំខែដាក់ទៅនិយ័តករ (ក្រសួងសេដ្ឋកិច្ច)។
  • ស្នើតបណ្ដាញទឹក-ភ្លើងនិង ដោះស្រាយបញ្ហាទាក់ទងទឹក-ភ្លើង។
  • ស្នើតបណ្ដាញបំពង់ទឹកមេ ចូលគម្រោងថ្មី។
  • ធ្វើសំណើដកប្លង់ និងពិនិត្យឯកសារផ្ទេរកម្មសិទ្ធិជូនអតិថិជន និង​ការងារផ្សេងៗទៀតជាមួយមន្ត្រីសុរិយោដី។
  • ទំនាក់ទំនងការងារ​​ជាមួយភូមិបាលសុរិយោដីខណ្ឌ និងមន្ទីរសុរិយោដីក្រុង ហើយនិងក្រសួងដែលពាក់ព័ន្ធ។
  • ស្នើសុំអាជ្ញាប័ណ្ណ​លិខិតអនុញ្ញាតសាងសង់​លិខិតបើក និងបិទការដ្ឋាន តាមគម្រោងនីមួយៗ។
  • ធ្វើសំណើសុំបន្តអាជ្ញាប័ណ្ណតាមគម្រោងដែលផុតកំណត់ និង ធ្វើដកប្រាក់តម្កល់ទៅនិយ័តករ (ក្រសួងសេដ្ឋកិច្ច)។
  • ចុះការដ្ឋានតាមគម្រោងនីមួយៗ។
  • ទៅសាលាឃុំ សាលាសង្កាត់ សាលាក្រុង សាលាខេត្ត សាលាខត្តតាមការចាត់ចែងរបស់ថ្នាក់ដឹកនាំ។
  • អនុវត្តការងារផ្សេងទៀតដែលចាត់ចែងដោយថ្នាក់គ្រប់គ្រង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញដែលពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • មានបទពិសោធន៍ការងាររយៈពេល 5 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទន់
  • មានភាពជាអ្នកដឹកនាំ និងបទពិសោធន៍គ្រប់គ្រងក្រុម។
  • មានជំនាញទំនាក់ទំនងល្អ ភាពរហ័សរហួន និងអាចធ្វើការក្រោមសម្ពាធ។
 
 

វិស្វករទឹក-ភ្លើង

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកវិស្វករ - អគ្គីសនី
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង
ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំផែនការការងារទឹក-ភ្លើងក្រៅអគារសម្រាប់បុគ្គលិកក្រោមបង្គាប់តាមប្លុក និងតាមគម្រោង។
  • បង្ហាត់បង្រៀនបុគ្គលិក ពីបច្ចេកទេសការងារ និងនីតិវិធីក្នុងការអនុវត្តការងារជាក់ស្ដែងនៅការដ្ឋាន ។
  • ត្រួតពិនិត្យការងារបច្ចេកទេស និងរៀបចំការងារដើម្បីបញ្ចប់ការងារអោយទាន់ផែនការ។
  • ត្រួតពិនិត្យការងារឡើងលុយរបស់ជាងម៉ៅការជាមួយនឹងការងារដែលបានដំឡើងរួចជាក់ស្ដែងនៅការដ្ឋាន។
  • ត្រួតពិនិត្យការប្រើប្រាស់សម្ភារៈអោយត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ និងធានាឲ្យបាននូវការសន្សំសំចៃ និងទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ។
  • ត្រួតពិនិត្យគុណភាពការងារទឹក-ភ្លើងនៅក្រៅអគារ និងធ្វើរបាយការណ៍ជូនថ្នាក់លើ។
  • អនុវត្តការងារផ្សេងទៀតដែលចាត់ចែងដោយថ្នាក់គ្រប់គ្រង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក វិស្វកម្មអគ្គីសនី ឬជំនាញដែលពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • មានបទពិសោធន៍ការងាររយៈពេល ១ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានចំណេះដឹងអំពីប្រព័ន្ធទឹក-ភ្លើង។
  • អាចប្រើប្រាស់កម្មវិធី Micro soft word, excel, Auto Cad។
ជំនាញទន់
  • មានជំនាញទំនាក់ទំនងល្អ ភាពរហ័សរហួន និងអាចធ្វើការក្រោមសម្ពាធ។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​មកកាន់​ផ្នែក​ធនធានមនុស្ស​ អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Building 148W, Borey Vimean Phnom Penh, St.30m, Sangkat Chrang Chamreh Ti Muoy, Khan Russey Keo, Phnom Penh, Cambodia
 
Contact Name
  • Ly Hour Development Vimean Phnom Penh Co., Ltd
 
Phone
 
Email