អញ្ជើញចូលរួមដេញថ្លៃ ឬម៉ៅការសារសង់ស្នាក់ការល្បាតរងនៃដែនជម្រកសត្វព្រៃកែវសីមា និងការកែលំអប្រព័ន្ធសូឡាពី៥ផ្ទាំង ទៅ៨ផ្ទាំង និងរៀបចំប្រព័ន្ធភ្លើង រួមទាំងសម្ភារមួយចំនួនទៀត
- Career Category: Invitation for Bids
- Location: Mondul Kiri Province
អង្គការ WCS សូមអញ្ជើញក្រុមហ៊ុន ឬអ្នកម៉ៅការសំណង់ ដែលមានសមត្ថភាព និងបទពិសោធន៍ ចូលដាក់សំណើដេញថ្លៃក្នុងន័យប្រកួតប្រជែង និងស្របតាមតម្លៃទីផ្សារ សម្រាប់ការសាងសង់ស្នាក់ការល្បាតរងមួយខ្នង ការសាងសង់របង ការដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) និងប្រព័ន្ធភ្លើង នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការងារសាងសង់នេះគ្រោងនឹងចាប់ផ្តើមចាប់ពីខែមីនា ដល់ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមលក្ខខណ្ឌបច្ចេកទេស គំនូសប្លង់ និងសម្រង់តម្លៃ ដែលបានបញ្ជាក់លម្អិតនៅក្នុងឧបសម្ព័ន្ធ ក។ ក្នុងករណីដែលក្រុមហ៊ុន ឬអ្នកម៉ៅការយល់ឃើញថា លក្ខខណ្ឌបច្ចេកទេសដែលបានកំណត់ មានចំណុចខ្វះខាត ឬអាចកែសម្រួលឱ្យប្រសើរឡើងបាន អាចដាក់សំណើបំពេញបន្ថែមទៅតាមសមត្ថភាពបច្ចេកទេសរបស់ខ្លួន។
ឧបសម្ព័ន្ធ B៖ ទម្រង់កិច្ចសន្យាសំណង់។ អ្នកទទួលបានការងារត្រូវអនុវត្តការងារទាំងអស់ឱ្យស្របតាមលក្ខខណ្ឌ និងលក្ខខណ្ឌដែលបានកំណត់នៅក្នុងឧបសម្ព័ន្ធ B។
Eligibility
- ឯកសារផ្លូវច្បាប់ដែលត្រូវភ្ជាប់ (ច្បាប់ចម្លងមានសុពលភាព)
- វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម
- វិញ្ញាបនបត្រពន្ធប៉ាតង់
- វិញ្ញាបនបត្រពន្ធអាករ (VAT)
- លិខិតអនុញ្ញាតពីក្រុមហ៊ុនផលិតដែលពាក់ព័ន្ធ (បើមាន)
- លក្ខខណ្ឌធានាគុណភាព
- អ្នកផ្គត់ផ្គង់ត្រូវផ្តល់៖
- ការធានាពីក្រុមហ៊ុនផលិត (យ៉ាងតិច ១ ឆ្នាំ លុះត្រាតែមានការកំណត់ផ្សេងនៅក្នុងលក្ខណៈបច្ចេកទេស)
- ព័ត៌មានអំពីសេវាកម្មបន្ទាប់ពីការលក់
- លក្ខខណ្ឌបដិសេធសម្រង់តម្លៃ
- សម្រង់តម្លៃនឹងត្រូវបដិសេធ ប្រសិនបើ៖
- ដាក់មកដោយមិនបានបិទស្រោម ឬស្រោមដែលបានបើករួច
- មិនពេញលេញ ឬខ្វះឯកសារដែលត្រូវការ
- មិនស្របតាមលក្ខណៈបច្ចេកទេស
- ដាក់ដោយគ្មានការអញ្ជើញ ដាក់យឺត ឬដាក់មិនត្រឹមត្រូវតាមនីតិវិធី
- មានតម្លៃ ឬលក្ខខណ្ឌមិនច្បាស់លាស់