Job Announcement

អ្នកដោះមីន

with Mines Advisory Group
This job has already passed the closing date

BTDC-ID: 38705
Closing Date:

Announcement Positions

Announcement Description

អង្គការ​ម៉ែ​កជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ចក្រភពអង់គ្លេស​ បាន​ជំរុញ​ដល់ការបោសសម្អាត​មីន​និង​ការ​លុបបំបាត់​នូវ​យុទ្ធ​ភ័ណ្ឌផ្សេង​ៗ។ បេសកកម្ម​របស់​អង្គការ​ម៉ែ​ក គឺ​កសាង​អនាគត​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​កាកសំណល់​នៃ​សង្រ្គាមតាមរយៈ​សកម្មភាព​ឆ្លើយតប​ប្រកបដោយ​គុណភាព​ និង​ភាព​ជឿនលឿន​។ យើង​លុបបំបាត់​ចោល​រាល់​ការ​គំរាមកំហែង​លើ​រាងកាយ​ ចំពោះ​របួស​ស្នាម​និង​ការ​ស្លាប់​ និង​ជួយ​កាត់បន្ថយ​នូវ​ការ​បំផ្លិចបំផ្លាញ​នៃ​សេដ្ឋកិច្ច​។យើង​ផ្តល់ការ​បោស​សម្អាត​មីន​ និង​ការអប់រំ​អំពី​មីន​ដើម្បី​គេ​អាច​ចាក​ផុត​ពី​ភាព​ក្រីក្រ​និង​ទុក្ខវេទនា​ដែល​បង្កឡើង​ដោយ​សង្គ្រាម​។ អង្គការ​ម៉ែ​កបាននឹង​កំពុង​ធ្វើការ​នៅ​ក្នុង​វិស័យ​សកម្មភាព​បោស​សម្អាត​មីន​មនុស្សធម៌​ចាប់តាំងពី​ឆ្នាំ​1992។

យើង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​សម្រាប់​តួនាទី​ ដូច​ខាងក្រោម​៖

Announcement Positions

អ្នកដោះមីន (32 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកការងារតាមផ្ទះ/ការងារពលកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $306 អត្ថប្រយោជន៍ផ្សេងៗ
សង្ខេបមុខតំណែង

ផ្នែក​៖ ប្រតិ​បត្ដិការ​

រាយការ​ណ៏ជូន​ ៖ ប្រធាន​ក្រុម​ ( ឬ អនុប្រធាន​ក្រុម​ ប្រសិនបើ​គាត់​អវត្តមាន​)

ប្រាក់​បៀវត្ស​ន៍ ៖ ៣០៦ ដុល្លារ​អាមេរិក​ និង​អត្ថប្រយោជន៍​បន្ថែម​ផ្សេងទៀត​

គោលបំណង​នៃ​មុខតំណែង​:

អ្នក​ដោះ​មីន​ធ្វើការ​បោស​សម្អាត​មីន​ គ្រាប់​ EOD ឬ កិច្ចការ​ដែល​ទាក់ទង​ផ្សេងទៀត​ ដោយ​យោង​តាម​និតិវិធី​ប្រតិបត្តិការ​គំរូ​ និង​គោរព​តាម​រាល់​ក្បួនខ្នាត​ សុវត្ថិភាព​នានា​។ អតិ​ភាព​ទៅដល់​អ្នក​ដែល​រស់នៅ​ខេត្ត​ រតនគិរី​ផ្ទាល់​។

សំគាល់ៈ តួនាទី​នេះ​ដើរតាម​វដ្តការងារ​នៃ​ក្រុម​ប្រតិបត្តិការ​របស់ក្រុមអង្គការ​ម៉ែ​កដោយមាន​ន័យ​ថា​បុគ្គលិក​ដែល​ត្រូវ​ បាន​ជ្រើសរើស​នឹង​ត្រូវធ្វើ​ការ​រាល់ថ្ងៃ​រួម​ទាំង​ថ្ងៃ​ចុង​សប្តាហ៍​ ដោយ​ប្រមាណ​២០ថ្ងៃ​នៃ​ខែនីមួយ​ៗអម​ ដោយ​ការ​ឈប់​ សម្រាក​ប្រមាណ​១០ថ្ងៃជា​ប់ៗគ្នា​។ រាល់​ការ​ធ្វើការ​ចុង​សប្តាហ៍​និង​ថ្ងៃឈប់​សម្រាក​សាធារណៈ​ ត្រូវ​បាន​រាប់បញ្ចូល​ ទៅ​ក្នុង​ពេល​ឈប់​សម្រាក​ Stand Down។ ក្នុងអំឡុង​ពេល​នៃ​វដ្តការងារ​បុគ្គលិក​នឹងបាន​ រំពឹង​ថា​គឺ​ត្រូវ​ស្នាក់​នៅ​ ឯវាល​ផង​ដែរ​ ។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការបោសសំអាត និង ការចាត់ចែង
  • ទទួលខុសត្រូវទៅលើ ការធ្វើការបោសសំអាតដែលប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវដូចដែលបានណែនាំដោយ ប្រធានក្រុម / អនុប្រធានក្រុម ដោយយោងទៅតាមការអនុលោមតាម (ដែលបានទទួលស្គាល់តាមផ្លូវការ) ការបណ្តុះបណ្តាលដែលបានផ្តល់ជូន ទៅតាមនិតិវិធីប្រតិបត្តិការគំរូរបស់អង្គការម៉ែក កម្ពុជា (SOPs), កំណត់ត្រាបច្ចេកទេស ឬសំណើដោយ ប្រធានក្រុមនិងបទដ្ឋាន និង គោលការណ៍ណែនាំអន្តរជាតិដទៃទៀត។
  • ការទទួលខុសត្រូវទៅលើការសង្កេតសុវត្ថិភាព ឬ ចំណុចនៃចម្ងាយសុវត្ថិភាពផ្សេងទៀតដោយមានការដឹកនាំដោយ ប្រធានក្រុម ឬ អនុប្រធានក្រុម។
  • ត្រូវទទួលស្គាល់ថា ការពាក់អាវគ្រោះសុវត្ថិភាព PPE បានត្រឹមត្រូវខណៈនៅពេលដែលចាំបាច់។
  • ទទួលខុសត្រូវចំពោះការបំពេញភារកិច្ចរបស់ ក្រុមប្រតិបតិ្តការនិង / ឬរដ្ឋបាល និងការអនុវត្តតាមសំណើដែលសមហេតុផលនានាពី ប្រធានក្រុម (ឬ អនុប្រធានក្រុម ក្នុងការអវត្តមានរបស់ពួកគេ) ។
  • ការថែទាំសម្ភារ ឬឧបករណ៍
  • ទទួលខុសត្រូវដោយធានានូវការថែទាំនិងការរក្សារទុក PPE អោយបានត្រឹមត្រូវ (ខណៈពេលចាំបាច់)។
  • ត្រូវទទួលស្គាល់ថា រាល់នូវការប្រើប្រាស់ឧបករណ៍គឺបានត្រឹមត្រូវ ការថែទាំនិងអនាម័យនានា និងការប្រើប្រាស់ដោយប្រុងប្រយ័ត្ន រួមទាំងការថែទាំរថយន្តរបស់ក្រុមផងដែរ។
  • ត្រូវទទួលខុសត្រូវថា ដោយត្រូវរាយការណ៍ភ្លាមៗ ទៅដល់ ប្រធានក្រុម ឬ អនុប្រធានក្រុមរាល់បញ្ហានានារបស់ឧបករណ៍។
  • ចំណោះដឹង និង សមត្ថភាព
  • ទទួលខុសត្រូវថានិងមានសមត្ថភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយត្រូវធ្វើនិងចូលរួមយ៉ាងពេញលេញជាមួយការបណ្តុះ បណ្តាលទាំងអស់ដែលផ្តល់ដោយអង្គការម៉ែក។
  • ទទួលខុសត្រូវថា និងត្រូវយល់ដឹងឬស្វែងយល់អំពីនីតិវិធី នៃការជំលឿសជនរងគ្រោះ CASEVAC របស់ក្រុម។
  • ផ្សេងៗ
  • ត្រូវគោរពតាមកាតព្វកិច្ចប្រតិបត្ដិការ / រដ្ឋបាលផ្សេងទៀត ឬសំណើណាដែលសមហេតុផលពី ប្រធានក្រុម / អនុប្រធានក្រុម។
  • ត្រូវបានតម្រូវឲ្យស្នាក់នៅ និងធ្វើការនៅទីវាលក្នុងអំឡុងពេលវដ្តប្រតិបត្តិការការងារ។
  • ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
  • ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖
  • ប្រកាន់ខ្ជាប់និងអនុវត្តគោលនយោបាយស្តង់ដាររបស់អង្គការម៉ែកដែលមាន រួមទាំងគោលនយោបាយស្តីពីការប្រព្រឹត្តផ្ទាល់ខ្លួន គោលនយោបាយការការពារកុមារ និងមនុស្សពេញវ័យងាយរងគ្រោះ សេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការ គោលនយោបាយឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុ អំណោយនិងគោលនយោបាយបដិសណ្ឋារកិច្ច និង គោលនយោបាយនៃឱកាសស្មើភាពគ្នា។
  • ត្រូវយល់និងប្រកាន់ខ្ជាប់តាមបទដ្ឋានដែលបានចែងឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់អង្គការម៉ែក ធ្វើការបំពេញ កាតព្វកិច្ចដោយការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលមានទំនាក់ទំនង ជាមួយ ការងាររបស់ អង្គការម៉ែក និងត្រូវរាយការណ៍រាល់ក្ដីកង្វល់ប្រសិនបើវាពិតជាមានកើតឡើង។
  • ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍របស់បេសកកម្ម។
  • ធ្វើការដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធីនិង / ឬគោលបំណងផែនការអាជីវកម្មរបស់នាយកដ្ឋាន។
  • ធានាឱ្យបាននូវការយល់ដឹង និងប្រកាន់ខ្ជាប់នូវរាល់គោលនយោបាយ និងនីតិវិធីរបស់អង្គការម៉ែក និងទទួលបានរាល់នូវព័ត៌មាន អំពីសកម្មភាពរបស់អង្គការម៉ែកផ្ទាល់។
  • ទទួលយកនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្មវិធី ដែលសមរម្យ។
  • ទទួលយកតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌ និងក្នុងក្របខ័ណ្ឌនៃច្បាប់មូលដ្ឋាន។
  • ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងធ្វើការធម្មតាទៅតាមកាលៈទេសៈ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស - កម្រិតមូលដ្ឋាន
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ជាបុគ្គលដែលមានសមត្ថភាពប្រើប្រាស់ Minelab F3 (បន្ទាប់ពីការបណ្ដុះបណ្ដាលរបស់អង្គការម៉ែក)។
  • ជាបុគ្គលដែលមានសមត្ថភាពប្រើប្រាស់ VMX 10 (បន្ទាប់ពីការបណ្ដុះបណ្ដាលរបស់អង្គការម៉ែក)។
  • ជាបុគ្គលដែលមានសមត្ថភាពប្រើប្រាស់ Ebinger LLMD (បន្ទាប់ពីការបណ្ដុះបណ្ដាលរបស់អង្គការម៉ែក)។
  • អាចនិយាយ ឬ សរសេរភាសាអង់គ្លេស គឺជាគុណសម្បតិ្តបន្ថែម។
  • បើអាចមាន ប័ណ្ណបើកបរ គឺជាគុណសម្បតិ្តបន្ថែម។
  • មានសមត្ថភាពប្រើប្រាស់កំព្យូទ័រ គឺជាគុណសម្បតិ្តបន្ថែម។
ជំនាញទន់
  • ប្តេជ្ញាចិត្តដើម្បីសំរេចគោលបំណងកម្មវិធី។
  • ភាពស្មោះត្រង់និងសុចរិតភាព។
  • មានឆន្ទៈរៀន និងអភិវឌ្ឍជំនាញថ្មីៗ។
 

How to Apply

បេក្ខជន​/បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​លិខិត​អម​ និង​ប្រវត្តិរូប​សង្ខេប​មក​អាស័យ​ដ្ឋាន​អង្គការ​ម៉ែ​ក ឬតាមរយៈ​សារ​អេឡិច​ត្រូនិច​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ស្ត្រី​ ជនជាតិភាគតិច​ និង​ជន​មាន​ពិការភាព​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​។

ការ​ជ្រើសរើស​បុគ្គលិក​នេះ​ផ្ទាល់​នឹង​ត្រូវធ្វើ​ឡើងជា​បណ្ដើរ​ៗ ដូច្នេះ​អ្នក​គួរតែ​អាច​ផ្ញើ​រ CVs អោយ​បញ្ជូន​ឱ្យ​បាន​មុន​ពេលកំណត់​កាន់តែ​ល្អ​។ យើង​នឹង​ចាត់តាំង​អ្នក​ដោះ​មីន​ខ្លះ​ផង​ដែរ​ មុន​ថ្ងៃ​នឹង​បិទ​ការផ្សាយ​រើស​បុគ្គលិក​នេះ​បញ្ចប់​។

សូម​ដាក់​នូវ​ឈ្មោះ​ ក៏ដូចជា​លេខ​សម្រាប់​ទំនាក់ទំនង​របស់​អ្នក​ធានា​ អោយ​បាន​២នាក់​នៅ​ក្នុង​ CV របស់​អ្នក​ ដែល​អ្នក​បាន​ស្គាល់​។ អ្នក​ធានា​ផ្ទាល់​គួរតែ​ជា​អ្នក​ ដែល​បាន​ស្គាល់​នៅ​ឬ ធ្លាប់ធ្វើ​ការ​ជាមួយគ្នា​នៅ​ទី​ធ្វើការ​ចាស់​ ឬ បច្ចុប្បន្ន​។

ឯកសារ​ដាក់ពាក្យ​ទាំងអស់​នឹង​ត្រូវ​រក្សាទុក​នៅ​អង្គការ​ម៉ែ​ក ហើយ​ចំពោះតែ​អ្នក​ដែលជា​ប់ឈ្មោះ​ក្នុង​បញ្ជី​សម្រាំង​ ទើប​ត្រូវ​បាន​អញ្ជើញ​មក​សម្ភាសន៍​។

 

Contact Details

Office Address
  • #99, Group10, Rumchek 4, Rottanak Sangkat, Battambang Municipality, Battambang Province, Cambodia
  • #136, St. 78, 7 Makara, Labansiek Sangkat, Ban Lung Municipality, Ratanak Kiri Province, Cambodia
  • House 06, St 502, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Mines Advisory Group
 
Phone
 
Email
 
Website