បុគ្គលិកជាប់កិច្ចសន្យា (4 Positions)
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែករដ្ឋបាល/ការគ្រប់គ្រង, ផែ្នកបំរើអតិថិជន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $270 - $517
បុគ្គលិកជាប់កិច្ចសន្យា នៅការិយាល័យចុះឈ្មោះ និងលិខិតបទដ្ឋាននិស្សិត
ករណីកិច្ច និងការទទួលខុសត្រូវ:
- ទទួលពាក្យស្នើសុំសេវានៅបញ្ជរ (បញ្ជាក់ការសិក្សា ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ សញ្ញាបត្រ បញ្ជាក់ភាពត្រឹមត្រូវ បាត់កាត)
- កត់ត្រាពាក្យស្នើសុំសេវា (បាត់កាត បញ្ជាក់ការសិក្សា បញ្ជាក់ភាពត្រឹមត្រូវ ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ សញ្ញាបត្រ តាមអេឡិចត្រូនិច និងកត់ត្រាចរន្តឯកសារបញ្ជូនទៅផ្នែកផលិតជាប្រចាំថ្ងៃ
- ស្កេន និងរក្សាទុកពាក្យស្នើសុំកែតម្រូវទិន្នន័យផ្ទាល់ខ្លួននិស្សិត
- រៀបចំ និងរក្សាទុកលទ្ធផលប្រឡងចូល និងចេញ កម្មវិធីសិក្សា និងតាមជំនាន់សម្រាប់ផ្ទៀងផ្ទាត់តាមសេវានីមួយៗ
- រៀបចំ និងពិនិត្យបញ្ជីឈ្មោះនិស្សិតដែលមកកែតម្រូវទិន្នន័យបញ្ជូនទៅថ្នាក់ជាតិ
- កត់ត្រាការដកសារណា/និក្ខេបបទប្រចាំថ្ងៃ រៀបចំបញ្ជីឈ្មោះ និងបញ្ចូលទិន្នន័យនិស្សិតចាស់/ថ្មី ថ្នាក់ជាតិចូលក្នុងប្រព័ន្ធ សម្រាប់ចុះឈ្មោះចូលរៀន
- ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះនិស្សិតឡើងថ្នាក់ ត្រួតថ្នាក់ ផុតភូមិសិក្សាពីមហាវិទ្យាល័យ/សាលា
- រៀបចំធ្វើកំណត់បង្ហាញសុំចុះឈ្មោះចូលរៀន និងសុំលុបឈ្មោះនិស្សិតផុតភូមិសិក្សាតាមកម្មវិធីកម្មវិធីសិក្សា
- Up-Date student data based ពេលកែតម្រូវទទួលបានការ ឯកភាពពី គណៈកម្មការថ្នាក់ជាតិ ក្រសួងសុខាភិបាល និង ស.វ.ស
- ទទួលឯកសារសម្រេចពីផ្នែកផលិត និងរៀបចំកត់ត្រាចុះក្នុងបញ្ជីសម្រាប់ដកជូននិស្សិត
- ប្រគល់ឯកសារសម្រេច (ព្យួរការសិក្សា បញ្ជាក់ការសិក្សា បញ្ជាក់ភាពត្រឹមត្រូវ ព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ) ដល់និស្សិត
- កត់ត្រាពាក្យដកឯកសារ វិញ្ញាបនបត្រ ព្រឹត្តិបត្រពិន្ទុ បញ្ជាក់ការសិក្សាទៅក្នុងចរន្តប្រចាំថ្ងៃ និងរក្សាទុកចុងសន្លឹកវិញ្ញាបនបត្រ និងឯកសារនិស្សិតដែលបានដករួចរៀបតាមផ្នែកនិងជំនាន់
- ទទួលធ្វើបច្ចុប្បន្នភាព និងផលិតប័ណ្ណសម្គាល់ខ្លួនជូននិស្សិត ថតរូប និងផ្តល់ខ្សែកាតដល់និស្សិត និងធ្វើរបាយការណ៍ប្រចាំថ្ងៃ
- ធ្វើបច្ចុប្បន្នភាពសេវា និង ឯកសារភ្ជាប់នៃសេវាផ្សេងៗ
- រៀបចំអនុវត្ត និងបូកសរុបសកម្មភាពគុណផល ប្រចាំថ្ងៃ ប្រចាំ សប្តាហ៍ (strategic task performance) របស់ការិយាល័យ
- គោរពតាមការចាត់តាំងរបស់ប្រធានការិយាល័យ និង ស.វ.ស។
អត្ថប្រយោជន៍:
- ប្រាក់ឧបត្ថម្ភបន្ថែម ១០ % (ករណីមិនបង្រៀន)
- ផ្តល់ជូនរបបសន្ដិសុខសង្គម (ប.ស.ស)
- ច្បាប់រយៈពេលខ្លី ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ
- ច្បាប់ប្រចាំឆ្នាំ ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ច្បាប់ឈប់សម្រាកលំហែមាតុភាព
- ថវិកាលើកទឹកចិត្តបន្ថែម សម្រាប់ករណីចំនួនច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តិចជាងគោលការណ៍អនុញ្ញាត (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ថវិកាលើកទឹកចិត្ត ទិវាសិទ្ធិនារីអន្តរជាតិ (សម្រាប់នារី)
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យភ្ជុំបិណ្ឌ
- ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
- ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ - កម្រិតល្អ
- អង់គ្លេស - កម្រិតមធ្យម
- បារាំង - កម្រិតមធ្យម
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង រដ្ឋបាល ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ ឬ សញ្ញាបត្រមានតម្លៃស្មើ/ប្រហាក់ប្រហែល។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានចំណេះដឹង ភាសាអង់គ្លេស ឬបារាំង ចាប់ពីកម្រិតមធ្យម និងភាសាខ្មែរ ល្អ។
- មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ នូវកម្មវិធី Microsoft Office (Word Excel and PowerPoint) ល្អ។
- មានបទពិសោធន៍ចំណេះដឹងក្នុងការប្រើប្រាស់ Database សម្រាប់ការបញ្ចូលទិន្នន័យ (ជាអាទិភាព)។
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
ជំនាញទន់
- មានការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ ស្លូតបូត សុភាពរាបសារ និងគោរពវិន័យ។
- មានសមត្ថភាពលឿន ក្នុងការងារសិក្សាទទួលយកបទពិសោធន៍ ការងារថ្មី។
- មានការទទួលខុសត្រូវលើការងារ និងមានស្មារតីធ្វើការងារជាក្រុម។