នាយកប្រតិបត្តិកម្មវិធីខេមរភាសា
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- ដឹកនាំស្របតាមចក្ខុវិស័យ បេសកកម្ម គុណតម្លៃនៃការអប់រំ
- ដឹកនាំ និងគ្រប់គ្រងសកម្មភាពបង្រៀន និងរៀន
- តាក់តែង និងទុកដាក់ឯកសាររដ្ឋបាលការងារ
- អធិការកិច្ចការងារបង្រៀន និងរៀន
- ប្រឹក្សាការងារបច្ចេកបង្រៀន និងរៀន ប្រកបដោយគំនិតច្នៃប្រឌិត
- រៀបចំផែនការយុទ្ធសាស្រ្តពង្រឹងនិងលើកកម្ពស់សមត្ថភាពបង្រៀន និងរៀន
- ដោះស្រាយរាល់បញ្ហាប្រឈម ដើម្បីសម្រួលដល់ដំណើរការបង្រៀន និងរៀន
- ធ្វើផែនការតម្រូវការគ្រូបង្រៀន និងជ្រើសរើសគ្រូបង្រៀនដែលមានគុណវុឌ្ឈិសមស្រប
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ប្រវត្តិការងារ:
- ត្រូវមានបទពិសោធន៍ការងារ ក្នុងមុខតំណែងជាអ្នកដឹកនាំយ៉ាងតិចលើវិស័យអប់រំរយៈពេល 5 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- ត្រូវមានសញ្ញាបត្រគរុកោសល្យ
- កម្រិតសញ្ញាបត្រចាប់ពីអនុបណ្ឌិត
- យល់ដឹងពីប្រព័ន្ធអប់រំថ្នាក់ជាតិ និងអន្តរជាតិ
ជំនាញទន់
- មានភាពឆ្លៀសវៃក្នុងការដឹកនាំ
- មានបំណិនក្នុងការទំនាក់ទំនង បើកចិត្ត និងយល់ចិត្ត
- ត្រូវបានផ្តល់អាទិភាព ចំពោះអ្នកមានក្របខណ្ឌរដ្ឋ /ឯកទេសគ្រប់គ្រងអប់រំ