Procurement Ads

ការចូលរួមដេញថ្លៃ ឬម៉ៅការសារសង់ខ្លោងទ្វារ ឬច្រកចូលនៃថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងដែនជម្រកសត្វព្រៃ

with Wildlife Conservation Society
This job has already passed the closing date

BTDC-ID: 38669
Closing Date:

Expected Outputs

Announcement Description

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (Wildlife Conservation Society – WCS) គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៨៩៥ ដោយ​ផ្តោត​លើការងា​រអភិរក្ស​ជីវៈ​ចម្រុះ​ ការពារ​ និង​សង្គ្រោះ​សត្វព្រៃ​ និង​ព្រៃឈើ​ តាមរយៈ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ សកម្មភាព​អភិរក្ស​ ការអប់រំ​ និង​ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ផ្តល់តម្លៃ​ដល់​ធម្មជាតិ​។ អង្គការ​ WCS ប្រចាំ​ប្រទេសកម្ពុជា​ មាន​វត្តមាន​ចាប់តាំងពី​ឆ្នាំ​ ១៩៩៩ ដោយ​បាន​អនុវត្ត​ការងារ​អភិរក្ស​ជីវៈ​ចម្រុះ​ និង​ការ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ជាច្រើន​នៅ​ក្នុង​ប្រទេសកម្ពុជា​។ អង្គការ​អង្គការ​ WCS ប្រចាំ​ប្រទេសកម្ពុជា​ បាន​អនុវត្ត​សកម្មភាព​របស់​ខ្លួន​តាមវិធី​សាស្ត្រ​ដ៏​ទូលំទូលាយ​ក្នុង​ការ​អភិរក្ស​ ដោយ​រួមបញ្ចូល​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ គំនិត​ផ្តួច​ផ្តើ​មសម្រាប់​សហគមន៍​ និង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​ និង​អង្គការ​ក្នុង​តំបន់​។ ការ​ការពារ​ព្រៃឈើ​តំបន់​ត្រូពិច ដែល​សម្បូរទៅដោយ​កាបូន មាន​សារៈសំខាន់​ក្នុង​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​ឆ្លង​ផ្សេង​ៗ និង​ការ​ជួញ​ដូរ​សត្វព្រៃ​ខុសច្បាប់​។ ជាមួយគ្នា​នេះ​ផង​ដែរ​ អង្គការ​ WCS បាន​ខិតខំ​ពង្រីក​វិសាលភាព​សកម្មភាព​របស់​ខ្លួន​ទៅលើ​ការ​អភិរក្ស​ប្រភេទ​ជីវៈ​ចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ីផ្សេង​ៗទៀត​។

ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​មានផ្ទៃ​ដីស​រុប ៣១៧.៤៥៦ ហិកតា​ ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេសកម្ពុជា​ ដែល​ភាគច្រើន​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​ និង​មួយ​ផ្នែក​តូច​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ​។ ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៦ និង​បាន​កែប្រែ​ផ្ទៃដី​តាមរយៈ​អនុក្រឹត្យ​លេខ​ ១៨២ អន​ក្រ​.បក​ ចុះ​ថ្ងៃ​ទី​ ១៧ ខែក​ក្កដា​ ឆ្នាំ​ ២០២៣។ រាជរដ្ឋាភិបាល​កម្ពុជា​ តំណាងដោយ​ក្រសួង​បរិស្ថាន​ តាមរយៈ​កិច្ច​សហការ​ជាមួយ​អង្គការ​ WCS បាន​ និង​កំពុង​អនុវត្ត​គម្រោង​រេ​ដបូក (REDD+) ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ ដើម្បី​ទទួល​បាន​ថវិកា​សម្រាប់​គាំទ្រ​ការ​គ្រប់គ្រង​ និង​អភិរក្ស​ធនធានធម្មជាតិ​ ព្រមទាំង​ជួយ​លើក​កម្ពស់​ជីវភាពរស់នៅ​របស់​សហគមន៍​មូលដ្ឋាន​ ដែល​រស់នៅ​ក្នុង​ និង​ជុំវិញ​តំបន់​គម្រោង​។

Expected Outputs

ការចូលរួមដេញថ្លៃ ឬម៉ៅការសារសង់ខ្លោងទ្វារ ឬច្រកចូលនៃថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងដែនជម្រកសត្វព្រៃ

  • Career Category: Invitation for Bids
  • Location: Mondul Kiri Province
Summary

ទីតាំង​៖ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌលគិរី​

អង្គការ​ WCS សូម​អញ្ជើញ​ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​ ដែល​មាន​សមត្ថភាព​ និង​បទពិសោធន៍​ ចូល​ដាក់​សំណើ​ដេញថ្លៃ​ក្នុង​ន័យ​ប្រកួតប្រជែង​ និង​ស្របតាម​តម្លៃ​ទី​ផ្សារ​ សម្រាប់​ការ​សាងសង់​ខ្លោងទ្វារ​ ឬច្រក​ចូល​សម្រាប់​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ កែវ​សី​ម៉ា​ ខេត្ត​មណ្ឌលគិរី​ ការងារ​សាងសង់​នេះ​គ្រោង​នឹង​ចាប់​ផ្តើ​មចាប់ពី​ខែ​មីនា​ ដល់​ខែ​សីហា​ ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​លក្ខខណ្ឌ​បច្ចេកទេស​ គំនូស​ប្លង់​ និង​សម្រង់​តម្លៃ​ ដែល​បាន​បញ្ជាក់​លម្អិត​នៅ​ក្នុង​ឧប​សម្ព័ន្ធ​ ក។ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​យល់ឃើញ​ថា​ លក្ខខណ្ឌ​បច្ចេកទេស​ដែល​បាន​កំណត់​ មាន​ចំណុច​ខ្វះខាត​ ឬអាច​កែស​ម្រួល​ឱ្យ​ប្រសើរ​ឡើង​បាន​ អាច​ដាក់​សំណើ​បំពេញ​បន្ថែម​ទៅតាម​សមត្ថភាព​បច្ចេកទេស​របស់​ខ្លួន​។

ឧប​សម្ព័ន្ធ​ B៖ ទម្រង់​កិច្ចសន្យា​សំណង់​។ អ្នកទទួល​បានការ​ងារ​ត្រូវ​អនុវត្ត​ការងារ​ទាំងអស់​ឱ្យ​ស្របតាម​លក្ខខណ្ឌ​ និង​លក្ខខណ្ឌ​ដែល​បាន​កំណត់​នៅ​ក្នុង​ឧប​សម្ព័ន្ធ​ B។

Eligibility

  • លក្ខខណ្ឌធានាគុណភាព
  • អ្នកផ្គត់ផ្គង់ត្រូវផ្តល់៖
  • ការធានាពីក្រុមហ៊ុនផលិត (យ៉ាងតិច ១ ឆ្នាំ លុះត្រាតែមានការកំណត់ផ្សេងនៅក្នុងលក្ខណៈបច្ចេកទេស)
  • ព័ត៌មានអំពីសេវាកម្មបន្ទាប់ពីការលក់
  • លក្ខខណ្ឌបដិសេធសម្រង់តម្លៃ
  • សម្រង់តម្លៃនឹងត្រូវបដិសេធ ប្រសិនបើ៖
  • ដាក់មកដោយមិនបានបិទស្រោម ឬស្រោមដែលបានបើករួច
  • មិនពេញលេញ ឬខ្វះឯកសារដែលត្រូវការ
  • មិនស្របតាមលក្ខណៈបច្ចេកទេស
  • ដាក់ដោយគ្មានការអញ្ជើញ ដាក់យឺត ឬដាក់មិនត្រឹមត្រូវតាមនីតិវិធី
  • មានតម្លៃ ឬលក្ខខណ្ឌមិនច្បាស់លាស់
  • ជម្លោះផលប្រយោជន៍
  • អ្នកផ្គត់ផ្គង់ត្រូវប្រកាសអំពីជម្លោះផលប្រយោជន៍ពិតប្រាកដ ឬអាចកើតមាន។
  • លក្ខខណ្ឌវាយតម្លៃ
  • WCS នឹងវាយតម្លៃសម្រង់តម្លៃដោយផ្អែកលើ៖
  • ការអនុលោមតាមលក្ខណៈបច្ចេកទេស
  • ភាពប្រកួតប្រជែងនៃតម្លៃ
  • ការធានា និងសេវាកម្មបន្ទាប់ពីការលក់
  • រយៈពេលដឹកជញ្ជូន
  • ការចុះបញ្ជីអ្នកផ្គត់ផ្គង់ និងភាពពេញលេញនៃឯកសារដែលត្រូវការ
  • WCS មិនមានកាតព្វកិច្ចត្រូវទទួលយកសម្រង់តម្លៃទាបបំផុត ឬសម្រង់តម្លៃណាមួយដែលបានដាក់មកទេ។

Submission Requirements

លោកអ្នក​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ដាក់​សំណើ​ ដេញថ្លៃ​ជាឯក​សារ​បិទ​ជិត​ និង​ជា​ប្រាក់ដុល្លារ​អាមេរិក​ ស្របតាម​សេចក្តី​ណែនាំ​ និង​លក្ខខណ្ឌ​ដូច​បាន​រៀបរាប់​ខាងក្រោម​៖

បែបបទ​ណែនាំ​សម្រាប់​ការ​ដាក់ពាក្យ​

  • ឯកសារ​សម្រង់​តម្លៃ​
  • តម្រូវ​ឱ្យ​ដាក់​ក្នុង​ស៊ី​មី​បិទ​ជិត​
  • តម្រូវ​ឱ្យ​យក​ឯកសារ​ដាក់​នៅ​អង្គការ​WCSផ្ទាល់​ដែល​មាន​ទីតាំង​អាសយដ្ឋាន​ភ្នំពេញ​
  • មិន​ទទួល​ឯកសារ​ ឬពាក្យ​ដេញថ្លៃ​ដាក់​ក្រោយពេល​កំណត់​
  • ឯកសារ​ដេញថ្លៃ​ត្រូវ​មាន​រក្សា​តម្លៃ​ទុក​ឱ្យ​យ៉ាងតិច​បំផុត​៣០ថ្ងៃ​បន្ទាប់ពី​ថ្ងៃ​ផុត​កំណត់​
  • មិន​ទទួល​ឯកសារ​ដេញថ្លៃ​ជា​ អ៊ី​មេ​ល ឬឯកសារ​ជា​អេឡិច​ត្រូនិច​

ទំនាក់ទំនង​សម្រាប់​ការ​ស្នើសុំ​បញ្ជាក់​បន្ថែម​

រាល់​សំណើ​សុំ​ការ​បញ្ជាក់​បន្ថែម​ ត្រូវធ្វើ​ជាលា​យលក្ខណ៍​អក្សរ​ ទៅកាន់​៖

  • លទ្ធកម្ម​សម្រាប់​ពត៌មាន​ការ​ដាក់​ឯកសារ​ដេញថ្លៃ​ Emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។
  • សម្រាប់​បច្ចេកទេស​ ឬការ​ត្រួតពិនិត្យ​ទីកន្លែង​។

ការ​ស្នើសុំ​ពត៌មាន​បន្ថែម​នឹង​បិទ​ត្រឹម​ថ្ងៃ​ទី​២៧ ខែកុម្ភះ ឆ្នាំ​២០២៦ ម៉ោង​៥ល្ងាច​។

កាលវិភាគ​ការងារ​ ត្រូវតែ​ពិពណ៌នា​ឱ្យ​បានជា​ក់លាក់​ និង​បញ្ចូល​ទៅ​ក្នុង​សំណើ​បច្ចេកទេស​នេះ​ដោយក្រុម​ហ៊ុន​ដេញថ្លៃ​។

ឯកសារ​ដេញថ្លៃ​ផ្នែក​តម្លៃ​

  1. ក្រុមហ៊ុន​ដេញថ្លៃ​ ត្រូវ​បំពេញ​តម្លៃ​ឯកតា​ ឬតម្លៃ​សម្ភារ​ និង​ការងារ​ទាំងអស់​ក្នុង​សម្រង់​តម្លៃ​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​បរិមាណ​ការងារ​នៃ​កិច្ចការ​សាងសង់​នេះ​។
  2. រាល់​មុខ​ទំនិញ​/សម្ភារៈ​ និង​កិច្ចការ​ផ្សេង​ៗ ដែល​មាន​បរិមាណ​នៅ​ក្នុង​សម្រង់​តម្លៃ​ តែ​គ្មាន​តម្លៃ​ឯកតា​ នោះ​មុខ​ទំនិញ​ និង​កិច្ចការ​នោះ​នឹង​មិន​ត្រូវ​បាន​ទូទាត់​ជូន​ក្រុមហ៊ុន​ដេញថ្លៃ​ឡើយ​ នៅ​ពេល​អនុវត្ត​ការ​សាងសង់​ ហើយ​ត្រូវ​ ចាត់ទុកថា​បាន​បញ្ជូលទៅ​ក្នុង​មុខ​ទំនិញ​ និង​កិច្ចការ​ផ្សេង​ៗទៀត​ដែល​មាននៅ​ក្នុង​សម្រង់​តម្លៃ​រួចរាល់​ហើយ​ ហើយ​វា​នឹង​មិនមែន​ជាហេតុ​ផល​ដើម្បី​ផ្លាស់​ប្តូរត​ម្លៃ​ដេញថ្លៃ​នោះ​ទេ​។
  3. អង្គការ​ WCS ចាំបាច់​តម្រូវ​ឱ្យ​ ក្រុមហ៊ុន​ដេញថ្លៃ​ ដាក់​ជូន​ការ​វិភាគ​លម្អិត​នៃ​តម្លៃ​ឯកតា​ ឬតម្លៃ​ជាក់លាក់​នៅ​ក្នុង​សម្រង់​តម្លៃ​ ឬសំណើ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដើម្បី​ងាយស្រួល​ និង​សម្រួល​នៃ​ដំណើរការ​វាយ​តម្លៃ​។

លក្ខខណ្ឌ​ទូទៅ​នៃ​ការ​ដាក់​ដេញថ្លៃ​

ក្រុមហ៊ុន​ដេញថ្លៃ​ ដែល​ការ​ដាក់​ស្នើ​ត្រូវ​បាន​ទទួលយក​ដោយ​ WCS នឹង​ត្រូវ​តម្រូវ​ឱ្យ​អនុវត្ត​កិច្ច​សន្សាការងា​រជាលា​យ លក្ខណ៍​អក្សរ​ជាមួយ​ WCS ដែល​មាន​លក្ខខណ្ឌ​ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗភ្ជាប់​ជូន​ក្នុង​ឧប​សម្ព័ន្ធ​ ខ។

ឧប​សម្ព័ន្ធ​ ក៖ បរិមាណ​ការងារ​ គំនូរ​ប្លង់​ និង​ផែនទី​កំណត់​ទីតាំង​សាងសង់​

ឧប​សម្ព័ន្ធ​ ខ៖ ទម្រង់​កិច្ចសន្យា​សាងសង់​ជា​ភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​

សូម​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​។

Attachment:
  • ITB No.FY26.WCS-011-KH
  • ITB No.FY26.WCS-011-EN
 

Contact Details

Office Address
  • No. 21, St. 21, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
  • Kaev Seima District, Mondul Kiri Province, Cambodia
 
Contact Name
  • Wildlife Conservation Society (WCS)
 
Phone
 
Email