Job Announcement

បុគ្គលិកអនាម័យ

with Ratanak International
This job has already passed the closing date

BTDC-ID: 38627
Closing Date:

Announcement Positions

Announcement Description

រតនៈ​អុីនធើ​ណេសិន​ណល ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​។ អស់​ រយៈពេល​ជាង​ 30 ឆ្នាំ​មក​ហើយ​ យើង​បាន​សហការ​ជា​ដៃគូ​ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​គាំទ្រ​អ្នក​ដែល​ធ្វើការ​ដើម្បី​សេរីភាព​ ក្តី​សង្ឃឹម​ និង​ការ​អភិវឌ្ឍន៍​។ យើង​ធ្វើការ​ជាមួយ​ និង​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ទទួលរង​អំពើ​កេងប្រវ័ញ្ច​ ក្នុង​គោលបំណង​ទប់​ស្កាត់​ការរំលោភ​បំពាន​ ការពារ​ជន​ងាយ​រងគ្រោះ​ និង​ជួយ​អ្នក​រស់រាន​មានជីវិត​ពី​ការ​ជួញ​ដូរ​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​ ការ​ស្តារ​ជីវិត​ឡើងវិញ​។

Announcement Positions

បុគ្គលិកអនាម័យ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកការងារតាមផ្ទះ/ការងារពលកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $215
សង្ខេបមុខតំណែង

ម៉ោង​ធ្វើការ​៖ ៤0 ម៉ោង​ក្នុង​មួយ​សប្តាហ៍​

តម្រូវ​ការធ្វើដំណើរ​៖ គ្មាន​

ចំណាត់ថ្នាក់​ប្រាក់ខែ​៖ A

កម្មវត្ថុ​ការងារ​៖ ដើម្បី​ធានា​ថា​ការ​អនាម័យ​ក្នុង​អគារ​របស់​អង្គការ​រតនៈ​អុីនធើ​ណេសិន​ណលត្រូ​វបាន​សំអាត​ ប្រកបដោយ​គុណភាព​ និង​តម្លា​ភាព​។

សង្ខេប​ការងារ​៖ បុគ្គលិក​អនាម័យ​ទទួលខុសត្រូវ​ក្នុង​ការ​សម្អាត​ និង​រក្សា​បរិស្ថាន​ប្រកបដោយ​អនាម័យ​ខ្ពស់​នៅ​ការិយាល័យ​របស់​អង្គការ​រតនៈ​ទាំងមូល​ និង​ភារកិច្ច​ផ្សេងទៀត​តាម​តម្រូវ​ការ​។ ត្រូវ​មានការ​អត់ធ្មត់​ និង​អធ្យាស្រ័យ​ខ្ពស់​ក្នុង​ការងារ​របស់​ខ្លួន​ ត្រូវ​បង្ហាញ​ក្តី​ស្រលាញ់​ និង​ភាព​ស្មោះត្រង់​ ដោយ​ស្តែង​ចេញ​តាមរយៈ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​។

ព័ត៌មាន​អំពី​ការប្រកាស​

យើង​កំពុង​ស្វែងរក​បុគ្គលិក​ផ្នែក​អនាម័យ​ដែល​មាន​ បទពិសោធន៍​ យ៉ាងតិច​មួយ​ឆ្នាំ​ក្នុង​ការ​សម្អាត​ក្នុង​អាគារ​ការិយាល័យ​ សណ្ឋាគារ​ សាលារៀន​ ឬកន្លែង​ប្រកបមុខរបរ​មាន​ទំហំ​ប្រហាក់ប្រហែល​ ដែល​ប្រកបដោយ​ អនាម័យ​ គុណភាព​ សុវត្ថិភាព​ និង​ ប្រសិទ្ធ​ភាព​ មក​បំរើការ​ងារ​ ក្នុង​អង្គការ​របស់យើង​។ មុខងារ​ចម្បង​គឺ​ត្រូវ​បំពេញ​ការងារ​ផ្នែក​សម្អាត​ តាម​ផែនការ​ និង​កាលវិភាគ​ដែល​កំណត់​ដោយ​អ្នកគ្រប់គ្រង​ និង​ ជួយ​រៀបចំ​សម្ភារៈ​អោយ​មាន​សោភ័ណ្ឌភាព​ ក្នុង​បរិ​វេន​អគារ​ការិយាល័យ​បាន​ល្អ​ អោយ​រៀបរយ​ជាប្រចាំ​ ព្រមទាំង​ជួយ​រក្សា​សម្ភារៈ​និង​ សន្សំសំចៃ​ ធនធាន​ សម្រាប់​អនាម័យ​ដោយ​ប្រសិទ្ធ​ភាព​។ ប្រាកដ​ណាស់​យើង​ត្រូវការ​បុគ្គលិក​ដែល​តស៊ូ​ អត់ធ្មត់​ មាន​វិន័យ​ និង​បំរើការ​ងារ​ដែល​ទៀងទាត់​ និង​ទាន់ពេល​វេលា​។ បើ​លោកអ្នក​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​រ ប្រវត្តិរូប​សង្ខេប​មកកាន់​យើងខ្ញុំ​ តាមរយៈ​អ៊ី​មែ​លនៅក្នុង​សេចក្តីប្រកាស​នេះ​!

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការសម្អាត និងអនាម័យ
  • សម្អាតបន្ទប់ការិយាល័យ បន្ទប់ប្រជុំ ច្រករបៀង បង្គន់ និងកន្លែងសាធារណៈជាប្រចាំ។
  • បោសសម្អាត ជូតសម្អាត បូមធូលី និងសម្លាប់មេរោគលើផ្ទៃនានាតាមកាលវិភាគសម្អាត។
  • ចាក់សំរាមចេញពីធុងសំរាម និងចោលសំរាមឱ្យបានត្រឹមត្រូវ។
  • ធានាថាបង្គន់ និងកន្លែងលាងដៃស្អាត មានអនាម័យ និងមានថែទាំបានល្អ។
  • កន្លែងញាំអាហារ និងកន្លែងសាធារណៈ
  • សម្អាតកន្លែងញាំអាហារ កន្លែងលាងចាន តុ និងឧបករណ៍ប្រើប្រាស់។
  • លាងសម្អាត និងរក្សាទុកឧបករណ៍ប្រើប្រាស់ផ្សេងៗឱ្យមានសណ្តាប់ធ្នាប់។
  • ការថែទាំ និងការរក្សាសុវត្ថិភាពសម្ភារៈ
  • ប្រើប្រាស់សម្ភារៈ និងឧបករណ៍សម្អាតដោយសុវត្ថិភាព និងត្រឹមត្រូវ។
  • រាយការណ៍ពីការខូចខាត គ្រោះថ្នាក់ ឬបញ្ហាថែទាំណាមួយទៅកាន់អ្នកគ្រប់គ្រង។
  • គាំទ្រការសម្អាត​សម្រាប់កម្មវិធីបុគ្គលិក កិច្ចប្រជុំ ឬការជួបជុំបុគ្គលិកតម្រូវការជាក់ស្តែង។
  • ការគ្រប់គ្រង និងការរៀបចំ
  • ថែរក្សាឧបករណ៍សម្អាត និងសម្ភារៈប្រើប្រាស់ផ្សេងៗឲ្យបានល្អ។
  • អនុវត្តតាមគោលការណ៍ណែនាំរបស់អង្គការស្តីពីអនាម័យ សុវត្ថិភាព និងការប្រើប្រាស់សម្ភារៈឱ្យបានត្រឹមត្រូវ។
  • ប្រើប្រាស់ធនធាន និងសម្ភារៈអនាម័យប្រកបដោយប្រសិទ្ធភាព សន្សំសំចៃខ្ពស់។
  • ការគាំទ្រក្រុម និងផ្សេងៗ
  • ធ្វើការដោយការគោរពទៅកាន់​បុគ្គលិក និងភ្ញៀវ។
  • អនុវត្តការងារសម្អាត ឬផ្តល់ការគាំទ្រ​ផ្សេងៗ តាមការកំណត់របស់អ្នកគ្រប់គ្រង។
  • រាយការណ៏ជាប្រចាំទៅកាន់ប្រធានផ្នែកអំពីបញ្ហាអនាម័យ និងបរិស្ថានដែលគ្មានសុវត្ថិភាពណាមួយនៅក្នុងអគាររតនៈ​អុីនធើ​ណេសិន​ណល។
  • ចូលរួមកិច្ចប្រជុំ និងការថ្វាយបង្គំ ដែលស្ថាប័នតម្រូវ
  • បន្តរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនលើជំនាញចប្ចុប្បន្នឱ្យកាន់តែប្រសើរជាប្រចាំ។
អត្ថប្រយោជន៍:
  • ប្រាក់ខែទី ១៣
  • ប្រាក់ឧបត្ថម្ភសុខភាព
  • ការធានារ៉ាប់រង
  • ប្រាក់បំណាច់អតីតភាពការងារ
  • អាហារ
  • ប្រាក់ឧបត្ថម្ភថែទាំខ្លួន
  • ប្រាក់ឧបត្ថម្ភការសិក្សាអប់រំ
  • អត្ថប្រយោជន៍ផ្សេងៗទៀត។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • មធ្យមសិក្សា
ប្រវត្តិការងារ:
  • ធ្លាប់បម្រើការងារជាបុគ្គលិកអនាម័យយ៉ាងតិចរយៈពេល ១ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានការហ្វឹកហាត់ រៀនសូត្រ ក្នុងការសម្អាតដោយមានវិជ្ជាជីវៈ​
  • មានចំណេះដឹងជាមូលដ្ឋានអំពីវិធីសាស្រ្តសម្អាត អនាម័យ និងការប្រើប្រាស់ផលិតផល ឬសម្ភារសម្អាតប្រកបដោយសុវត្ថិភាព
  • ចេះអាន សរសេរអក្សរ និង គិតលេខ​
  • មានកម្រិតវប្បធម៌យ៉ាងតិច ណាស់ថ្នាក់ទី៧
  • ធ្លាប់ធ្វើការសម្អាតនៅក្នុងអគារការិយាល័យ សណ្ឋាគារ សាលារៀន​ឬកន្លែងប្រហាក់ប្រហែល
  • មានការចូលរួម និងពាក់ព័ន្ធជាមួយក្រុមជំនុំគ្រិស្តបរិស័ទ
ជំនាញទន់
  • មានភាពស្មោះត្រង់​
  • គោរព និងគួរសមចំពោះបុគ្គលិក និងភ្ញៀវ។
  • ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះអនាម័យ និងគុណភាពការងារ។
  • មានឆន្ទៈក្នុងការរៀនសូត្រ និងទទួលយកការណែនាំ។
  • រក្សាការសម្ងាត់ និងគោរពភាពឯកជនរបស់បុគ្គលិក។
  • អត់ធ្មត់ ស្ងប់ស្ងាត់ និងមានការសហការខ្ពស់។
  • មានឆន្ទៈក្នុងការបម្រើការងារដោយមានអាកប្បកិរិយាវិជ្ជមាន និងជួយដោយមិនប្រកាន់តួនាទី។
 

How to Apply

ប្រសិនបើ​ការ​ពិពណ៌នា​ការងារ​ខាងលើ​ត្រូវគ្នា​នឹង​ជំនាញ​ បទពិសោធន៍​ និង​ការចាប់អារម្មណ៍​របស់​អ្នក​ យើង​នឹង​រីករាយ​ក្នុង​ការ​ទទួលពាក្យ​ពី​អ្នក​។

សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) របស់​អ្នក​ និង​សំបុត្រ​ដែល​ពន្យល់​ពីរ​បៀ​បដែល​អ្នក​បំពេញ​តម្រូវ​ការ​ សម្រាប់​តួនាទី​នេះ​ទៅកាន់​អាសយដ្ឋាន​អ៊ី​មែ​លដែល​បាន​រៀបរាប់​ខាងក្រោម​។ សូម​កុំ​បញ្ចូល​ឬបញ្ជូន​វិញ្ញាបនបត្រ​ ឬឯកសារ​ផ្សេងទៀត​នៅ​ពេលនេះ​ឡើយ​។

ប្រសិនបើ​អ្នកមាន​សំណួរ​ណាមួយ​អំពី​មុខតំណែង​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​អាសយដ្ឋាន​អ៊ី​មែ​ល ឬលេខទូរស័ព្ទ​ខាងក្រោម​ដូចគ្នា​។

យើង​អោយ​តម្លៃ​លើ​គ្រប់​បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ទាំងអស់​ ប៉ុន្តែ​យើង​នឹង​ទាក់ទង​តែ​អ្នក​ដែល​បាន​ជ្រើសរើស​សម្រាប់​ការ​សម្ភាសន៍​ប៉ុណ្ណោះ​។

Attachment:
  • JD_Cleaner_KH
 

Contact Details

Office Address
  • #1281, St. 1982, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • Ratanak International
 
Phone
 
Email
 
Website