គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និង អក្សរប្រែយ៏
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទិដ្ឋភាពទូទៅនៃការងារ
គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និង អក្សរប្រែយ៏ សម្រាប់សិស្សមានពិការភាពភ្នែក និងខ្សោយគំហើញ (VI)
គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរត្រូវមានទំនួលខុសត្រូវក្នុងការរៀបចំមេរៀនតាមកម្មវិធីសិក្សា ដោយធ្វើតាមកាលវិភាគរបស់មជ្ឈមណ្ឌលសិក្សាឌីប។ នៅពេលរៀបចំកិច្ចតែងការបង្រៀន គ្រូត្រូវពិចារណាទៅដល់កម្រិតមើលឃើញរបស់សិស្ស និងរៀបចំមេរៀនសមស្របសម្រាប់សិស្សដែលមានពិការភាពភ្នែក និងខ្សោយគំហើញ។
គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ ក៏អាចមានទំនួលខុសត្រូវក្នុងការបំពេញភារកិច្ចផ្សេងៗទៀតតាមតម្រូវការ។
រាយការណ៍ ៖ ប្រធានកម្មវិធីអប់រំ តាមរយៈគ្រូបង្គោល
- ការវាយតម្លៃ និងតាមដានសិស្ស
- ធ្វើការវាយតម្លៃសមត្ថភាពសិស្ស ដើម្បីវាស់វែងជំនាញ និងវឌ្ឍនភាពសិក្សាទូទៅ។
- ធ្វើការវាយតម្លៃ និងកត់ត្រាការរីកចម្រើនរបស់សិស្ស ព្រមជាមួយផ្ដល់មតិកែលម្អដោយមានលក្ខណៈស្ថាបនា។
- ការបង្រៀន និងរៀន
- រៀបចំកិច្ចតែងការ មេរៀន និងបង្រៀនសិស្សស្របទៅតាមលក្ខណៈពិសេសរបស់សិស្សម្នាក់។
- រៀបចំកិច្ចផ្ទះ លំហាត់នានា កែកិច្ចការផ្ទះ និងលំហាត់នានាឱ្យទៀងទាន់ និងប្រកបដោយប្រសិទ្ធភាព។
- រៀបចំវិញ្ញាសាប្រឡង ធ្វើការប្រឡង កែវិញ្ញាប្រលង និងស្រង់ពិន្ទុដាក់ក្នុងបញ្ជីពិន្ទុប្រចាំខែ ឆមាស និងប្រចាំឆ្នាំ។
- រាយការណ៍អំពីផែនការបង្រៀន លទ្ធផលតេស្ត និងបញ្ហាប្រឈមជូនគ្រូបង្គោល។
- ត្រូវផ្ដល់ការណែនាំជាលក្ខណៈបុគ្គលទៅកាន់សិស្សគ្រប់គ្នាតាមតម្រូវការដែលពួកគេត្រូវការក្នុងអំឡុងពេលរៀន។
- ការគ្រប់គ្រងថ្នាក់រៀន និងបរិយាកាសសិក្សា
- ត្រូវប្រាកដថាថ្នាក់រៀនមានការរៀបចំ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
- លើកកម្ពស់ ពង្រឹងសីលធម៌ និងសុជីវធម៌ដល់សិស្សតាមភាពជាក់ស្តែង។
- បង្កើតបរិយាកាសសិក្សាបែបវិជ្ជាមាន ដែលធ្វើឱ្យសិស្សទទួលបានការសិក្សារៀនសូត្រពិតប្រាកដ។
- ការសហការ និងអនុវត្តវិជ្ជាជីវៈ
- ចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើផែនការកំណត់មុខវិជ្ជាគោលដែលសិស្សជ្រើសរើសជាលក្ខណៈបុគ្គល(PCP) ដើម្បីកំណត់វឌ្ឍភាពសិក្សារបស់សិស្ស។
- អនុវត្តការរៀន និងបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
- ចូលរួមសហការជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពការងារ។
- ផែនការ និងការរាយការណ៍៖
- គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និងអក្សរប្រែយ៏ ត្រូវចូលរួមរាយការណ៍រាល់បញ្ហានានាជាប្រចាំ(បើមាន) ទៅកាន់គ្រូបង្គោល ឬប្រធានកម្មវិធីអប់រំ។
- គ្រូបង្រៀនមូលដ្ឋានគ្រឹះភាសាខ្មែរ និងអក្សរប្រែយ៏ ត្រូវរៀបចំផែនការថវិការសម្រាប់អនុវត្តសកម្មភាពសម្រាប់ខែនីមួយៗ និងធ្វើរបាយការណ៍ប្រចាំថ្នាក់របស់ខ្លួន ហើយផ្ញើរជូនគ្រូបង្គោលឱ្យបានមុនថ្ងៃដាច់ខែនីមួយៗ។
- បរិញ្ញាបត្រ ផ្នែក អប់រំ ឬទទួលបានការបណ្ដុះបណ្ដាលជាគ្រូបង្រៀន
- មានចំណេះដឹងក្នុងការប្រើប្រាស់អក្សរប្រែយ៏ ជាអាទិភាព
- មានការប្តេជ្ញាចិត្ត ការយល់ចិត្ត និងការអត់ធ្មត់ ដើម្បីគាំទ្រការអភិវឌ្ឍន៍របស់អ្នកដែលមានពិការភាពភ្នែក និងខ្សោយគំហើញ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានសមល្មម (កាន់តែប្រសើរ)
- មានជំនាញក្នុងការដោះស្រាយបញ្ហា វិភាគ និងផ្តោតលើគុណភាពនៃការងារ
- មានឆន្ទៈក្នុងការចូលរួមវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសម្ថភាពបន្ថែម
- មានបទពិសោធន៍ក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការ ឬវិញ្ញាផ្សេងៗសម្រាប់សិស្ស
- មានបទពិសោធន៍ពាក់ព័ន្ធក្នុងការគ្រប់គ្រងថ្នាក់រៀន។
- មានជំនាញទំនាក់ទំនង រៀបចំ និងអន្តរបុគ្គលបានល្អ
- មានសមត្ថភាពក្នុងការធ្វើការដោយឯករាជ្យ និងជាក្រុម
- មានសុច្ចរិតភាព ភាពស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ
- អាចសម្របខ្លួនទៅតាមកាលៈទេសៈជាក់ និងតម្រូវការជាក់ស្តែងរបស់អង្គភាព
គ្រូបង្រៀនផ្នែកកាហ្វេ និងភេសជ្ជៈ
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទិដ្ឋភាពទូទៅនៃការងារ
គ្រូបង្រៀនផ្នែកកាហ្វេ និងភេសជ្ជៈ មានភារកិច្ចក្នុងការបង្រៀន និងបណ្តុះបណ្តាលសិស្សដែលមានពិការភាពភ្នែកនិងខ្សោយគំហើញ អំពីបច្ចេកទេសផ្សេងៗក្នុងការរៀបចំកាហ្វេ និងភេសជ្ជៈ រួមទាំងវិធីសាស្រ្តឆុងកាហ្វេ តាមប្រភេទរសជាតិ និងស្តង់ដារនៅក្នុងអាជីវកម្មនេះ។ គ្រូបង្រៀនត្រូវមានគោលដៅក្នុងការលើកកម្ពស់ និងអភិវឌ្ឍជំនាញអនុវត្ត ព្រមទាំងចំណេះដឹងទ្រឹស្តី ក្នុងវិស័យកាហ្វេ និងភេសជ្ជៈ។
រាយការណ៍ ៖ ប្រធានកម្មវិធីអប់រំ តាមរយៈគ្រូបង្គោល
- ការរៀបចំផែនការមេរៀន និងបង្រៀន
- រៀបចំមេរៀនតាមកម្មវិធីសិក្សាដែលបានផ្តល់ និងកែសម្រួលឱ្យសមស្របតាមតម្រូវការផ្ទាល់ខ្លួនរបស់សិស្ស
- បង្កើត និងអនុវត្តន៍ផែនការមេរៀនដែលផ្តោតលើការឆុងកាហ្វេ ការរៀបចំ/ផលិតភេសជ្ជៈ និងបច្ចេកទេសសេវាកម្ម
- ធានាថាមានសម្ភារៈសិក្សាចាំបាច់គ្រប់គ្រាន់
- បង្ហាញមេរៀនឱ្យបានច្បាស់ និងងាយយល់ ដើម្បីជួយឱ្យសិស្សសិក្សាបានមានប្រសិទ្ធភាព
- ការបង្រៀន និងរៀន
- បង្រៀនសិស្សដែលមានពិការភាពភ្នែកនិងខ្សោយគំហើញអំពីពាក្យបច្ចេកទេសទាក់ទងនឹងប្រភេទកាហ្វេ និងដំណើរការរៀបចំភេសជ្ជៈ (ដូចជា Espresso, Americano, Latte, Cappuccino, Mocha ជាដើម)
- បង្រៀនការរៀបចំ/ផលិតភេសជ្ជៈផ្សេងៗ ដូចជា ice soda (Passion, Kiwi, Blueberry, Strawberry, Lemonade) និងតែ (Green Tea, Thai Milk Tea, Lemon Tea, Jasmine Milk Tea, Chocolate Milk ជាដើម)
- ផ្តល់ការណែនាំជាបន្តបន្ទាប់ ជាជំហានៗ ក្នុងការធ្វើកាហ្វេ និងសកម្មភាពពាក់ព័ន្ធ
- ការវាយតម្លៃ និងផ្តល់មតិយោបល់
- វាយតម្លៃសមត្ថភាពសិស្សតាមរយៈការប្រឡងអនុវត្ត និងទ្រឹស្តី ព្រមទាំងការសង្កេតជាប្រចាំ
- វាយតម្លៃ និងកត់ត្រាវឌ្ឍនភាពសិស្ស និងផ្តល់មតិយោបល់ដែលជួយលើកទឹកចិត្ត
- ធានាថាសិស្សអាចអនុវត្តន៍ជំនាញដែលបានរៀនក្រៅថ្នាក់ និងផ្តល់ការណែនាំបន្ត
- ផ្តល់ការអប់រំអំពីសីលធម៌ គុណធម៌ អនាម័យ សុខភាព និងអាហារូបត្ថម្ភ
- ទំនាក់ទំនងជាមួយសិស្សដោយការគោរព និងគាំទ្រជានិច្ច
- បង្កើតសកម្មភាព និងគម្រោងដែលលើកកម្ពស់ឯករាជ្យភាព និងទំនុកចិត្តលើខ្លួនឯងរបស់សិស្ស
- មានបទពិសោធន៍យ៉ាងហោចណាស់ក្នុងវិស័យកាហ្វេ ឬភេសជ្ជៈ(អាទិភាពសម្រាប់អ្នកមានបទពិសោធន៍បង្រៀន ឬបណ្តុះបណ្តាល)រយៈពេល ១ ឆ្នាំ
- មានកម្រិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ (Bac II ឡើងទៅ) និងមានចំណេះដឹង ឬបទពិសោធន៍ក្នុងផ្នែកកាហ្វេ និងភេសជ្ជៈ សណ្ឋាគារ ឬវិស័យពាក់ព័ន្ធ។
- មានចំណេះដឹងអំពីប្រភេទកាហ្វេ និងភេសជ្ជៈ ព្រមទាំងវប្បធម៌ និងនិន្នាការនានាក្នុងវិស័យនេះ
- មានជំនាញនិយាយ និងសរសេរល្អ
- មានសមត្ថភាពក្នុងការរៀបចំការងារ និងសហការការងារជាមួយអ្នកដទៃបានល្អ
- មានសមត្ថភាពក្នុងការធ្វើការដោយឯករាជ្យ និងជាក្រុម
- មានជំនាញក្នុងការដោះស្រាយបញ្ហា វិភាគ និងផ្តោតលើគុណភាពនៃការងារ
- មានឆន្ទៈក្នុងការចូលរួមវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសម្ថភាពបន្ថែម
- ផ្តល់ការគាំទ្រ ណែនាំ និងផ្តល់យោបល់ដល់សិស្សទាំងក្នុងការសិក្សា និងបញ្ហាជីវិតប្រចាំថ្ងៃ
- ជាបុគ្គលស្មោះត្រង់ ទុកចិត្តបាន មានការទទួលខុសត្រូវ ប្រុងប្រយ័ត្ន និងអនុវត្តភារកិច្ចដោយការយកចិត្តទុកដាក់។
- គោរព និងអនុវត្តតាមគោលនយោបាយការពារកុមារ/សិស្ស ក្រមសីលធម៌ និងគោលនយោបាយផ្សេងៗរបស់អង្គការស.ល.អ ។