Procurement Ads

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ សាងសង់ស្ពានឆ្លងឃ្លង ឬព្រែក១៩មែត្រ កំពស់៦ម៉ែត្រ ទទឹង១.៥ម៉ែត្រ ធ្វើពីឈើគ្រាក់ ក្រាក្តាជជុស

with Mlup Promviheathor Center Organization
This job has already passed the closing date

BTDC-ID: 38485
Closing Date:

Expected Outputs

Announcement Description

បរិយាយ​ពី​គម្រោង​៖ អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​បាន​នឹង​កំពុង​គាំទ្រ​ដល់​សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ “គម្រោង​អភិវឌ្ឍ​អេកូទេសចរណ៍​សហគមន៍​ ដើម្បី​បង្កើន​លទ្ធភាព​ ការពារ​ ថែរក្សា​ ស្តារ​ឡើងវិញ​ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ឆ្នេរ​នៃ​ប្រទេសកម្ពុជា​” តាមរយៈ​ការ​អភិវឌ្ឍន៍​សហគមន៍​ គាំទ្រ​មូលនិធិ​ពី​ UNDP GEF SGP ប្រចាំ​ប្រទេសកម្ពុជា​ ដែល​គម្រោង​មាន​រយៈពេល​ ២៣ខែ​ ចាប់ពី​ខែ​ឧសភា​ ឆ្នាំ​២០២៤ រហូតដល់​ខែ​មីនា​ ឆ្នាំ​២០២៦ ។ គម្រោង​បាន​អនុវត្ត​រយៈពេល​២១ខែក​ន្លង​មកនេះ​ ហើយនឹង​បញ្ចប់​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២៦ ខាងមុខនេះ​។ ដូចនេះ​គម្រោង​ធ្វើការ​ជ្រើសរើស​ក្រុមហ៊ុន​ សាង​សង​ស្ពាន​ឆ្លង​ព្រែក​ ឬខ្ល​ង ក្នុង​គោលបំណង​ ដើម្បី​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បំរើ​ដល់​សេវាកម្ម​អេកូទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។ ។ គម្រោង​នេះ​អនុវត្ត​នៅ​ សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ្រោយ​ស្វាយ​លិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ ។

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ សាងសង់ស្ពានឆ្លងឃ្លង ឬព្រែក១៩មែត្រ កំពស់៦ម៉ែត្រ ទទឹង១.៥ម៉ែត្រ ធ្វើពីឈើគ្រាក់ ក្រាក្តាជជុស

  • Career Category: Invitation for Bids
  • Location: Koh Kong Province
Summary

សេចក្តី​ជូនដំណឹង​ស្តីពី​ការ​ដេញថ្លៃ​

ការ​ពិពណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖ សាងសង់​ស្ពាន​ឆ្លង​ឃ្លង​ ឬព្រែក​១៩មែ​ត្រ​ បូក​កាំ​ជណ្តើ​ចុះ​(៦.២៥ម៉ែត្រ​ម្ខាង​ សរុប​សងខាង​១២.៥០ម៉ែត្រ​) កំពស់​៥ម៉ែត្រ​ ទទឹង​១.៥ម៉ែត្រ​ ធ្វើពីឈើ​គ្រាក់​ ក្រាក្តា​ជជុស។ សូម​បញ្ជាក់​៖ មាន​ប្រើស​រស​របេតុង​ចំនួន​៤ដើម​នៅ​ចំ​នុ​ច កណ្តាល​ស្ពាន​ ជាស​រស​រមូល​ និង​ក្រៅពីនោះ​ជាស​រស​រឈើ​មូល​ (គ្រាក់​) ប្រើ​ធិវជ្រុង​ សម្រាប់​ក្តាក្រាល​ និង​បង្កាន់ដៃ​ប្រើ​ពីដើម​ឬស្សី​។

ខេត្តៈកោះកុង​ ស្រុកៈស្រែអំបិល​ ឃុំៈជ្រោយ​ស្វាយ​

Submission Requirements

អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​ (MPC) បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ដោយ​បាន​គាំទ្រ​ថវិកា​ ពី​UNDP GEF SGP ប្រចាំ​ប្រទេសកម្ពុជា​ នៃ​គម្រោង​លេខ​. KHM/SGP/OP7/Y4/CORE/IW/2023/06 ខេត្ត​កោះកុង​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​កំពុង​អនុវត្ត​កម្មវិធី​របស់​ខ្លួន​។

តម្លៃ​ប៉ាន់ស្មាន​៖សាងសង់​ស្ពាន​ឆ្លង​ឃ្លង​ ឬព្រែក​១៩មែ​ត្រ​ បូក​កាំ​ជណ្តើ​ចុះ​(៦.២៥ម៉ែត្រ​ម្ខាង​ សរុប​សងខាង​១២.៥០ម៉ែត្រ​) កំពស់​៥ម៉ែត្រ​ ទទឹង​១.៥ម៉ែត្រ​ ធ្វើពីឈើ​គ្រាក់​ ក្រាក្តា​ជជុស ៤,៣២៥.៥០ដុល្លារ​(បួន​ពាន់​បី​រយ​ម្ភៃប្រាំ​ដុល្លារ​អាមេរិក​គត់​ និង​ហាសិប​សេន​)

អ្នក​ដែល​អាច​ដេញថ្លៃ​៖ អ្នកទទួលការ​បាន​ចុះបញ្ជី​អាជីវកម្ម​ (ជា​នីតិ​បុគ្គ ឬរូបវន្តបុគ្គល​)(ព័ត៌មាន​គណនី​លម្អិត​នឹង​ផ្តល់ជូន​ចំពោះ​ក្រុមហ៊ុន​ដេញថ្លៃ​ណា​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដេញថ្លៃ​ លើការងា​រនេះ)

ទីកន្លែង​ទទួល​ឯកសារ​ដេញថ្លៃ​៖ ទីស្នាក់ការ​សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ តេលេក្រាម​ ឬ អ៊ី​មែ​លដែល​បាន​ផ្ដល់​ចូននៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។(សូម​ភ្ជាប់​មក​ជាមួយ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះបញ្ជី​)

កាលបរិច្ឆេទ​នៃ​ការប្រជុំ​បើក​សំណើ​ដេញថ្លៃ​៖ ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ ឆ្នាំ​២០២៦

ទីកន្លែង​ សម្រាប់​ប្រជុំ​បើក​សំណើ​ដេញថ្លៃ​៖ ទី​ស្នាក់​សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​

ពេលវេលា​បើក​សំណើ​ដេញថ្លៃ​៖ ម៉ោង​ ៨:០០នាទី​ ព្រឹក​ ដល់​ ម៉ោង​ ៥:០០ល្ងាច​ រាង​រាល់ថ្ងៃ​ធ្វើការ​

កាលបរិច្ឆេទ​ចាប់​ផ្តើ​មទទួល​សំណើ​ដេញថ្លៃ​៖ ថ្ងៃ​ទី​០៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​២៥ ខែ​ កុម្ភៈ​ ឆ្នាំ​២០២៦ វេលា​ម៉ោង​១០:០០នាទី​ព្រឹក​

កំណត់​សម្គាល់​៖

  • អ្នកទទួល​លការត្រូ​វទទួលខុសត្រូវ​ទាំងស្រុង​ ក្នុង​ការថែទាំ​លទ្ធផល​កិច្ចសន្យា​ និង​ជួសជុល​នូវ​រាល់​ការខូចខាត​ទាំងអស់​ក្នុងអំឡុង​ពេល​ ៣ខែ​ បន្ទាប់ពី​ការ​សាងសង់​រួច​ជាស្ថាពរ​ ។
  • អ្នកទទួលការ​ ត្រូវ​ចូលរួម​ដេញថ្លៃ​ប្រកបដោយ​ការប្រកួតប្រជែង​ ដោយ​គ្មាន​ឃុបឃិត​ ស៊ុម​ក្រ​លំ​គ្នា​និង​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ ឬ អំពើ​ពុក​រលួ យ។ប្រសិនបើ​អ្នកទទួលការ​ណា​ឃុបឃិត​ ស៊ុម​ក្រ​លំ​គ្នា​នឹង​ពាក់ព័ន្ធ​ក្នុង​ការ​ក្លែង​បន្លំ​ ឬអំពើពុករលួយ​ជាមួយ​អ្នកទទួលការ​ដទៃ​ អ្នកទទួលការ​ ទាំងនោះ​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​អ្នកទទួលការ​ជា​រៀង​រហូត​ និង​មិន​អនុញ្ញាត​ឱ្យ​ដាក់​សំណើ​រដេញថ្លៃ​គម្រោង​ឃុំ​ សង្កាត់​ទូទាំង​ ប្រទេសកម្ពុជា​ ហើយ​ប្រាក់​កក់​ធានា​ដេញថ្លៃ​ទាំងនោះ​នឹង​ត្រូវ​បាន​រឹបអូស​ផ្ទេរ​បង្វែរ​បង់​ចូល​ថវិកា​គម្រោង​ ។
Attachment:
  • សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ២
  • Project bridge kohkong column and Top view
  • Project bridge kohkong front view
  • Project bridge kohkong left and right view
 

Contact Details

Office Address
  • Chrouy Svay Khang Lech, Chrouy Svay Commune, Srae Ambel District, Koh Kong Province, Cambodia
 
Contact Name
  • Mlup Promviheathor Center Organization
 
Phone
 
Email
 
Socials