Procurement Ads

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសក្រុមហ៊ុនចងក្រងករណីសិក្សា និងវាយតម្លៃបញ្ចប់គម្រោង

with Mlup Promviheathor Center Organization
This job has already passed the closing date

BTDC-ID: 38405
Closing Date:

Expected Outputs

Announcement Description

បរិយាយ​ពី​គម្រោង​៖ អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​បាន​នឹង​កំពុង​គាំទ្រ​ដល់​សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ “គម្រោង​អភិវឌ្ឍ​អេកូទេសចរណ៍​សហគមន៍​ ដើម្បី​បង្កើន​លទ្ធភាព​ ការពារ​ ថែរក្សា​ ស្តារ​ឡើងវិញ​ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ឆ្នេរ​នៃ​ប្រទេសកម្ពុជា​” តាមរយៈ​ការ​អភិវឌ្ឍន៍​សហគមន៍​ គាំទ្រ​មូលនិធិ​ពី​ UNDP GEF SGP ប្រចាំ​ប្រទេសកម្ពុជា​ ដែល​គម្រោង​មាន​រយៈពេល​ ២៣ខែ​ ចាប់ពី​ខែ​ឧសភា​ ឆ្នាំ​២០២៤ រហូតដល់​ខែ​មីនា​ ឆ្នាំ​២០២៦ ។ គម្រោង​នេះ​អនុវត្ត​នៅ​ សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ្រោយ​ស្វាយ​លិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ ។

គម្រោង​បាន​អនុវត្ត​រយៈពេល​២១ខែក​ន្លង​មកនេះ​ ហើយនឹង​បញ្ចប់​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២៦ ខាងមុខនេះ​។ ដូចនេះ​គម្រោង​ធ្វើការ​ជ្រើសរើស​ក្រុមហ៊ុន​ចងក្រង​ករណី​សិក្សា​ និង​វាយ​តម្លៃ​បញ្ចប់​គម្រោង​ ក្នុង​គោលបំណង​ធ្វើការ​វាយ​តម្លៃ​ទៅលើ​ប្រសិទ្ធ​ភាព​ និង​ឥទ្ធិពល​ដែល​ស្ដែង​ចេញពី​ការ​អនុវត្ត​សកម្មភាព​នានា​របស់​គម្រោង​ ដើម្បី​កត់ត្រា​បទពិសោធន៍​ល្អ​ៗ ចងក្រង​ជាមេរៀន​ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​គម្រោង​ និង​ផ្ដល់​ជា​អនុសាសន៍​នានា​សម្រាប់​ជាគោល​គំនិត​ក្នុង​ការរៀបចំ​គម្រោង​ ដើម្បី​ទុក​អនុវត្ត​ពេលក្រោយ​ៗទៀត​ ។

Expected Outputs

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសក្រុមហ៊ុនចងក្រងករណីសិក្សា និងវាយតម្លៃបញ្ចប់គម្រោង

  • Career Category: Invitation for Bids
  • Location: Koh Kong Province
Summary

ការ​ពិព័ណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖ ករណី​សិក្សា​ចំនួន​ ៣ ត្រូវ​បាន​រៀបចំ​ចងក្រង​បង្ហាញ​នូវ​បទពិសោធន៍​ល្អ​ៗ ភាព​ជោគជ័យ​ និង​មេរៀន​នានា​ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​គម្រោង​ង និង​ការ​វាយ​តម្លៃ​ទៅលើ​ឥទ្ធិពល​ផល​ប៉ះពាល់​ដែល​ស្ដែង​ចេញពី​ការ​អនុវត្ត​សកម្មភាព​នានា​របស់​គម្រោង​ត្រូវ​បាន​រៀបចំ​ទុកជា​មេរៀន​ និង​ផ្ដល់​ជា​អនុសាសន៍​សម្រាប់​ជាគោល​គំនិត​ក្នុង​ការ​អនុវត្ត​គម្រោង​ក្រោយ​ៗទៀត​ ។

លេខ​កូដគម្រោង​៖ KHM/SGP/OP7/Y4/CORE/WI/2023/06

ភូមិ​ជ្រោយ​ស្វាយ​លិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​

តម្លៃ​ប៉ាន់ស្មាន​

  • ថវិកា​សម្រាប់​អ្នក​វាយ​តម្លៃ​គម្រោង​ = ១,៥០០ ដុល្លារ​
  • ថវិកា​សម្រាប់​អ្នក​ចងក្រង​ករណី​សិក្សា​ = ៣០០ ដុល្លារ​

Submission Requirements

ក្រុមហ៊ុន​ដែល​អាច​ដាក់ពាក្យ​៖ ក្រុមហ៊ុន​ប្រភេទ​ទី​១ និង​ទី​២ (ជា​នីតិបុគ្គល​ ឬរូបវន្តបុគ្គល​)

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​៖ ស្នាក់ការ​ ការិយាល័យ​អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​(MPC) និង​តាមរយៈ​អន​ឡាញ ឬ តេលេក្រាម​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ទីតាំង​ប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​ (ផ្ទាល់​)៖ ការិយាល័យ​អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​(MPC)

កាលបរិច្ឆេទ​ចាប់ផ្ដើម​ទទួលពាក្យ​៖ ថ្ងៃ​ទី​28 ខែ​មករា​ ឆ្នាំ​2026

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​៖ ថ្ងៃ​ទី​27 ខែកុម្ភៈ​ ឆ្នាំ​2026 វេលា​ម៉ោង​ 17:00 នាទី​ល្ងាច​

កាលបរិច្ឆេទ​នៃ​ការប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​៖ ថ្ងៃ​ទី​02ខែ​មីនា​ ឆ្នាំ​2026

ពេលវេលា​ប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​៖ ម៉ោង​ 9:00នាទី​ព្រឹក​ ដល់ម៉ោង​ 11:00នាទី​ព្រឹក​

អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​ សូម​គោរព​អញ្ជើញ​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​មាន​បទពិសោធន៍​ខាង​ចងក្រង​ករណី​សិក្សា​ និង​វាយ​តម្លៃ​បញ្ចប់​គម្រោង​ ដែល​មាន​ចំណាប់អារម្មណ៍​ផ្ដល់​សេវា​នេះ​ សូម​ផ្ញើ​រលិខិត​ចំណាប់អារម្មណ៍​ គម្រោង​សង្ខេប​នៃ​ការ​ចងក្រង​ករណី​សិក្សា​ និង​ការ​វាយ​តម្លៃ​គម្រោង​ ប្រវត្តិរូប​ ព្រមទាំង​ឯកសារ​នៃ​បទពិសោធន៍​ ទៅកាន់​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។។ (មាន​ជូន​ភ្ជាប់​ល័ក្ខខ័ណ្ឌ​នៃ​ការងារ​ ចំនួន​ ០១ ច្បាប់​)

Attachment:
  • ការជ្រើសរើសក្រុមហ៊ុនចងក្រងករណីសិក្សា និងវាយតម្លៃបញ្ចប់គម្រោង
 

Contact Details

Office Address
  • Chrouy Svay Khang Lech, Chrouy Svay Commune, Srae Ambel District, Koh Kong Province, Cambodia
  • ទីស្នាក់ការអង្គការ ម្លប់ព្រហ្មវិហារធម៌, Trapeang, Srae Ambel Commune, Srae Ambel District, Koh Kong Province, Cambodia
 
Contact Name
  • Mlup Promviheathor Center Organization
 
Phone
 
Email
 
Socials