Procurement Ads

ការអញ្ជើញចូលរួមដេញថ្លៃសម្ភារបច្ចេកវិទ្យា (ម៉ាស៊ីនបញ្ចាំងស្លាយ និងថេបប្លែត) សម្រាប់គម្រោង ការអប់រំដើម្បីបង្កើនលទ្ធភាពការងារដល់យុវជននៅកម្ពុជា

with Kampuchea Action to Promote Education Organization
This job has already passed the closing date

Announcement Description

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​ក្នុងស្រុក​ទាំងអស់​ ដែល​បាន​ចុះ​ បញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​៖

Expected Outputs

ការអញ្ជើញចូលរួមដេញថ្លៃសម្ភារបច្ចេកវិទ្យា (ម៉ាស៊ីនបញ្ចាំងស្លាយ និងថេបប្លែត) សម្រាប់គម្រោង ការអប់រំដើម្បីបង្កើនលទ្ធភាពការងារដល់យុវជននៅកម្ពុជា

  • Career Category: Invitation for Bids
  • Location: Kampong Cham Province
Summary

គម្រោង​ការអប់រំ​ដើម្បី​បង្កើន​លទ្ធភាព​ការងារ​ដល់​យុវជន​នៅ​កម្ពុជា​/អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ នឹង​ដាក់​ឱ្យ​ចូលរួម​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ ឬអាជីវករ​ និង​អ្នកទទួល​ផ្គត់ផ្គង់​ ដើម្បី​ផ្គត់ផ្គង់​សម្ភារ​បច្ចេក​វិទ្យា​ រួម​មាន​៖ (ម៉ាស៊ីន​បញ្ចាំង​ស្លាយ​ ចំនួន​៖ ១៦គ្រឿង​) និង​ (ថេបប្លែ​ត ចំនួន​៖ ៤០គ្រឿង​) សម្រាប់​គម្រោង​ ការអប់រំ​ដើម្បី​បង្កើន​លទ្ធភាព​ការងារ​ដល់​យុវជន​នៅ​កម្ពុជា​ឆ្នាំ​សិក្សា​២០២៥-២០២៦ នេះ​។

Submission Requirements

ក្រុមហ៊ុន​ ឬអាជីវករ​ និង​អ្នកទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ ទាំងអស់​ដែល​មាន​ប្រភព​តែមួយ​អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​៖ ក្រុមហ៊ុន​ ឬអាជីវករ​ និង​អ្នកទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ ដែល​បាន​ចូលរួម​ធ្វើការ​ ដេញថ្លៃ​ជា​ក្រុមហ៊ុន​មាន​សម្ព័ន្ធ​ភាពជា​មួយ​ ឬប្រភព​តែមួយ​ នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

ក្រុមហ៊ុន​ ឬអាជីវករ​ និង​អ្នកទទួល​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ទាក់ទង​មក​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការចូលរួម​ដេញថ្លៃ​ និង​និតិវិធី​នៃ​សេចក្តី​ណែនាំ​ការចូលរួម​ដេញថ្លៃ​មាន​ដូច​ខាងក្រោម​៖

  • ការ​ទទួលពាក្យ​មាន​ឯកសារ​ភ្ជាប់​បញ្ជាក់​លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​និង​ពាក្យសុំ​ចូលរួម​ដេញថ្លៃ​ ឯកសារ​សម្រង់​តម្លៃ​ ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០២៦ រហូតដល់​ថ្ងៃ​ទី​០៥ខែកុម្ភៈ​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៥:០០នាទី​ ល្ងាច​ជា​កំហិត​។
  • ការ​បើក​កញ្ចប់​ដេញថ្លៃ​ធ្វើ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៩:៣០នាទី​ ព្រឹក​នៅ​បន្ទប់​ប្រជុំ​របស់​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) ក្នុង​បរិវេណ​ (សាលា​គរុកោសល្យ​ និង​ វិក្រឹត​ការ​ ខេត្ត​ កំពង់ចាម​)។
  • រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ត្រូវ​ច្រក​ក្នុង​ស្រោម​បិទ​ជិត​ ដោយមាន​ចុះហត្ថលេខា​ និង​បោះត្រា​របស់ក្រុមហ៊ុន​ ឬម្ចាស់​អាជីវកម្ម​ នៅ​លើស្រោម​សំបុត្រ​ រួច​បញ្ជូន​មក​ការិយាល័យ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) ដែល​មាន​អាសយដ្ឋាន​ខាងលើ​។ រាល់​ឯកសារ​សម្រង់​តម្លៃ​ដេញថ្លៃ​ទាំងអស់​ ត្រូវ​គិតជា​ប្រាក់​រៀល​បញ្ចូល​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​ ១០% ទៅតាម​មុខ​សម្ភារ​ព័ត៌មាន​វិទ្យា​នីមួយ​ៗ ហើយ​ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​ដាក់​ផ្ញើ​មក​តាមរយៈ​សារ​អេឡិច​ត្រូនិច​ (អ៊ី​មែ​ល តេឡេក្រាម​ WhatsApp.....) ឡើយ​។ រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ដែល​មិនបាន​ដាក់​ជូន​មក​ការិយាល័យ​របស់​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ទាន់ពេល​វេលា​ទេ​ ត្រូវ​ចាត់ទុកជា​អាសាបង់​ និង​ទុកជា​និរាករណ៍​។
  • អ្នកចូលរួម​ដេញថ្លៃ​ទាំងអស់​ត្រូវ​អញ្ជើញ​មក​ចូលរួម​ប្រជុំ​ស្ដាប់ការ​បើក​កញ្ចប់​ដេញថ្លៃ​ឱ្យ​ទាន់ពេល​វេលា​។ ប្រសិនបើ​អ្នក​ដេញថ្លៃ​ណា​ដែល​មាន​សិទ្ធិ​ចូលរួម​ហើយ​ តែមិនបានចូលរួម​ប្រជុំ​បើក​សម្រង់​តម្លៃ​ទាន់ពេល​វេលា​ ឬក៏​អវត្តមាន​ក្នុង​ (រយៈពេល​ ១៥នាទី​) ឯកសារ​ដាក់​ដេញថ្លៃ​នោះ​មិន​អនុញ្ញាត​ដាក់បញ្ចូល​ក្នុង​ការ​បើក​ឡើយ​។

សូម​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប​ព័ត​មាន​បន្ថែម​។

Attachment:
  • Announcement_Bidding_LCD_Projector_and_Tablet
  • Specification LCD Projector and Tablet for BMZ-EYE Project
  • ពាក្យសុំចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យាគម្រោង_BMZ
  • សេចក្តីណែនាំ_និងឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់ចូលរួមអ្នកដេញថ្លៃ
 

Contact Details

Office Address
  • KAPE Office Building, #405, Phum Ti Prammuoy, Veal Vong Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
 
Contact Name
  • ឈួន សារ៉ាន ជាប្រធានរដ្ឋបាល និងធនធានមនុស្ស
 
Phone
 
Email