ជំនួយការផ្សព្វផ្សាយតាមបណ្តាញសង្គម
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកបណ្តុំព័ត៌មាន (មីឌា), ផ្នែកកុំព្យូទ័រ - ទូទៅ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំង៖ ស្នាក់ការកណ្ដាលអង្គការរ៉ាក់ រាជធានីភ្នំពេញ
ករណីកិច្ច និងការទទួលខុសត្រូវ:
- ផលិតសារអប់រំជាអត្ថបទ រូបភាព វីដេអូខ្លី ស្តីពីការបង្ការជំងឺអេដស៍ កាមរោគ ដើម្បីផ្ដល់សារជាក់លាក់ដល់ក្រុមគោលដៅងាយរងគ្រោះ ក្នុងការជំរុញការពារខ្លួនដោយប្រើស្រោម ថ្នាំព្រឹប និងការធ្វើតេស្តរកមេរោគអេដស៍។
- បញ្ជូនសារអប់រំសុខភាពជាអត្ថបទ រូបភាព វីដេអូអប់រំខ្លី ទៅក្រុមបុរសស្រឡាញ់បុរស(MSM) អ្នកបំប្លែងភេទ (TG) និងស្រ្តីបំរើការក្នុងសេវាកម្សាន្ត(FEW ) និងបុគ្គលិកខេត្ដ តាមរយៈបណ្ដាញសង្គម និងDating app។
- ប្រមូល និងចងក្រងករណីសិក្សាតាមការចុះសម្ភាសន៍ផ្ទាល់ជាមួយជនរងគ្រោះ ឬជនងាយរងគ្រោះ នៅខេត្ដគោលដៅទាំង១៣ នៃគម្រោងបង្ការអេដស៍ភូមិភាគឧត្ដរ។
- ជួយបង្ហាត់បុគ្គលិកខេត្តលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងDating appនៅកន្លែងធ្វើការជាក់ស្ដែង
- ជួយរៀបចំវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកគ្រប់គ្រងគោលដៅ(OW)តាមខេត្ដ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្ររង ផ្នែក Social Communication, IT ឬសញ្ញាបត្រប្រហាក់ប្រហែល
ប្រវត្តិការងារ:
- បទពិសោធន៍ការងារយ៉ាងតិច ក្នុងការផលិតសារអប់រំ និងផ្សាយតាមបណ្ដាញសង្គម និងDating appរយៈពេល 3 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានសមត្ថភាពសរសេរ និងទំនាក់ទំនងល្អទាំងភាសាអង់គ្លេស និងខ្មែរ
- ចេះប្រើប្រាស់កម្មវិធី computer ក្នុងការកាត់តរូបភាព វីដេអូ និង Microsoft Offices.