Procurement Ads

ការជូនដំណឹងស្ដីពីការជ្រើសរើសក្រុមហ៊ុន ឬអ្នកចងក្រងករណីសិក្សា និងវាយតម្លៃលទ្ធផលបញ្ចប់គម្រោង

with Building Community Voices
This job has already passed the closing date

BTDC-ID: 38231
Closing Date:

Expected Outputs

Announcement Description

ការ​ពិព័ណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖ អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ តាមរយៈ​សកម្មភាព​ ៤.១.២និង​សកម្មភាព​ ៤.១.៣ មានតំរូ​វការជ្រើសរើស​ក្រុមហ៊ុន​ ឬអ្នក​ចងក្រង​ករណី​សិក្សា​ និង​វាយ​តម្លៃ​លទ្ធផល​បញ្ចប់​គម្រោង​ ក្នុង​នោះ​រួម​មាន​ ០៥ករណី​សិក្សា​ និង​វាយ​តម្លៃ​លទ្ធផល​បញ្ចប់​គម្រោង​ ០១គម្រោង​។ ការ​ចងក្រង​ករណី​សិក្សា​គឺ​ដើម្បី​បង្ហាញ​នូវ​បទពិសោធន៍​ល្អ​ៗ ភាព​ជោគជ័យ​ និង​មេរៀន​នានា​ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​គម្រោង​កន្លងមក​។ ការ​វាយ​តម្លៃ​លទ្ធផល​បញ្ចប់​គម្រោង​គឺ​ផ្តោត​ទៅលើ​ឥទ្ធិពល​ផល​ប៉ះពាល់​ដែល​ស្ដែង​ចេញពី​ការ​អនុវត្ត​សកម្មភាព​នានា​របស់​គម្រោង​ដើម្បី​រៀបចំ​ទុកជា​មេរៀន​ និង​ផ្ដល់​ជា​អនុសាសន៍​សម្រាប់​ជាគោល​គំនិត​ក្នុង​ការ​អនុវត្ត​គម្រោង​បន្ទាប់​ ។ លេខ​កូដគម្រោង​៖ KHM/CBA3/2023/02

Expected Outputs

ការជូនដំណឹងស្ដីពីការជ្រើសរើសក្រុមហ៊ុន ឬអ្នកចងក្រងករណីសិក្សា និងវាយតម្លៃលទ្ធផលបញ្ចប់គម្រោង

  • Career Category: Invitation for Bids
  • Location: Kampong Chhnang Province
Summary

សូម​រៀបរាប់​ត្រួស​ៗពី​គោលបំណង​នៃ​គម្រោង​៖ អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ បាន​នឹង​ផ្តល់ការ​កសាង​សមត្ថភាព​ដល់​សមាជិក​គណៈកម្មការ​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លង់​ថ្ម​ ដែល​មាន​សមាជិក​ចំនួន​ ៦២៥នាក់​ ស្រី្ត ៣៤៦នាក់​ ស្មើនឹង​ ១៨៨គ្រួសារ​ និង​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ០៩រូប​ មាន​ស្រ្តីចំនួន​ ០៣រូប​ ក្នុង​ការ​បន្សុំាទៅនឹង​បម្រែប្រួល​អាស​កាស​ធាតុ​ ដោយសារ​សហគមន៍​មូលដ្ឋាន​យើង​ជួបប្រទះ​បញ្ហា​រាំង​ស្ងួត​ គ្មាន​ប្រព័ន្ធ​ស្រោចស្រព្វ សហគមន៍​មានចំណេះ​ដឹង​តិចតួច​លើ​បច្ចេកទេស​ដំាដំណាំ​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ ពុំ​មានលទ្ធភាព​ក្នុង​ការពង្រីក​មុខរបរ​ និង​ពុំទាន់​យល់​ដឹង​ពី​យន្ត​ការ​ក្នុង​ការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ លើស​ពី​នេះ​ទៀត​សហគមន៍​ភាគច្រើន​ពឹងផ្អែក​លើការប្រើប្រាស់​ធនធាន​ ធម្មជាតិ​ ជាពិសេស​នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​ ដែល​សហគមន៍​ចំាបាច់​ត្រូវធ្វើ​ការ​អភិរក្ស​ និង​ប្រើប្រាស់​ធនធាន​ទាំងនោះ​ប្រកបដោយ​និរន្តរភាព​។ ដើម្បី​ឆ្លើយតប​បញ្ហា​នេះ​ គម្រោង​នឹង​ធ្វើការ​ជាមួយ​សហគមន៍​ គណកម្មការ​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លុង​ថ្ម​ ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ផ្ដល់​នូវ​ការ​បង្រៀន​សិស្សានុសិស្ស​ អាជ្ញាធរ​មូលដ្ឋាន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​ មន្ទីរ​និង​ក្រសួង​បរិស្ថាន​ មន្ទីរ​ទេសចរ​ក្នុង​ការ​អនុវត្ត​សកម្មភាព​ចម្បង​ៗមួយ​ចំនួន​ដូចជា​ ការ​លើក​កម្ពស់​ការយល់​ដឹង​ពី​ការប្រែប្រួល​ អាកាសធាតុ​ ភាពជា​អ្នកដឹកនាំ​ ការ​គ្រប់គ្រង​ស្ថាប័ន​ បច្ចេកទេស​ដាំដំណាំ​និង​ចិញ្ចឹមសត្វ​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ ដូចជា​បច្ចេកទេស​ដាំ​បន្លែ​លើ​ធ្នើ បច្ចេកទេស​ធ្វើ​កសិរុក្ខក​ម្ម ជួយ​ផ្សព្វផ្សាយ​រក​ទី​ផ្សារ​ ដើម្បី​លក់​កសិផល​របស់​សហគមន៍​ ការ​បង្កើត​និង​ដាក់ឲ្យ​ដំណើរការ​ក្រុម​ស្ត្រី​សន្សំប្រាក់​ចំនួន​ ០២ក្រុម​ ការ​បង្កើត​ និង​អភិវឌ្ឍ​តំបន់​អេកូទេសចរណ៍​ដោយ​ផ្តល់ការ​គាំទ្រ​លើការសាងសង់​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​មូលដ្ឋាន​មួយ​ចំនួន​ និង​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស​ និង​ថវិកា​ដល់ការអភិរក្ស​ព្រៃឈើ​ ក្នងសហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លុង​ថ្ម​ដែល​មានផ្ទៃ​ដី​ចំនួន​ ៥០៦ហិកតា​ តាមរយៈ​ធ្វើ​ថ្នាល​បណ្តុះ​កូនឈើ​របស់​សហគមន៍​ ដើម្បី​ចូលរួម​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​ និង​ការ​ល្បាត​ព្រៃ​ទប់​ស្តាត់បទល្មើស​ និង​ផ្តល់សម្ភារៈ​ល្បាត​ជាដើម​។ មិនតែប៉ុណ្ណោះ​ គម្រោង​បាន​រួម​សហការ​ណ៍គ្នា​ក្នុង​ការ​ផ្សព្វផ្សាយ​ ពី​ច្បាប់​តំបន់​ការពារ​ និង​ការប្រែប្រួល​អាកាសធាតុ​ទៅដល់​សមាជិក​សហគមន៍​ និង​ ទប់​ស្តាត់ភ្លើងឆេះព្រៃ​តាម​ការ​ធ្វើ​ផ្លូវ​ភ្លើង​ខ្សែក្រវ៉ាត់​ព្រៃ​សហគមន៍​។

ទីតាំង​៖ ភូមិ​ជីពូក និង​ភូមិ​ងយ ឃុំ​ក្បាល​ទឹក​ ស្រុក​ទឹកផុស​ ខេត្ត​កំពង់ឆ្នាំង​

Submission Requirements

តម្លៃ​ប៉ាន់ស្មាន​៖ ថវិកា​សម្រាប់​អ្នក​វាយ​តម្លៃ​គម្រោង​ = ១,៥០០ ដុល្លារ​ថវិកា​សម្រាប់​អ្នក​ចងក្រង​ករណី​សិក្សា​ = ៣០០ ដុល្លារ​ (គិត​រួម​ទាំង​ VAT ១០% ឬពន្ធ​កាត់​ទុក​ ១៥%)

ក្រុមហ៊ុន​ដែល​អាច​ដាក់ពាក្យ​៖ ក្រុមហ៊ុន​ប្រភេទ​ទី​១ និង​ទី​២ (ជា​នីតិបុគ្គល​ ឬរូបវន្តបុគ្គល​)

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​ ឬផ្ញើ​តាម​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ទីតាំង​ប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​ (ផ្ទាល់​ ឬ តាមរយៈ​ Zoom Meeting)៖ ស្នាក់ការ​អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​

កាលបរិច្ឆេទ​ចាប់ផ្ដើម​ទទួលពាក្យើ៖ ថ្ងៃ​ទី​១៦ ខែ​មករា​ ឆ្នាំ​២០២៦

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​៖ ថ្ងៃ​ទី​៣០ ខែ​មករា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ១៧:៣០នាទី​ល្ងាច​

កាលបរិច្ឆេទ​សម្ភាសន៍​៖ ថ្ងៃ​ទី​ ០៤ និង​០៥ ខែកុម្ភៈ​ ឆ្នាំ​២០២៦៖ វេលា​ម៉ោង​ ៨:០០នាទី​ព្រឹក​ ដល់​១៧:០០ នាទី​ល្ងាច​

កាលបរិច្ឆេទ​នៃ​ការប្រជុំ​សម្រេច​ជ្រើសរើស​៖ ថ្ងៃ​ទី​០៦ ខែកុម្ភៈ​ ឆ្នាំ​២០២៦ ម៉ោង​ ០៣:០០នាទី​រសៀល​

អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ សូម​គោរព​អញ្ជើញ​បណ្ដា​ក្រុមហ៊ុន​ ឬអ្នក​ចងក្រង​ករណី​សិក្សា​ និង​វាយ​តម្លៃ​លទ្ធផល​បញ្ចប់​គម្រោង​ក្នុងស្រុក​ ដែល​មាន​បទពិសោធន៍​ខាង​ចងក្រង​ករណី​សិក្សា​ និង​វាយ​តម្លៃ​លទ្ធផល​បញ្ចប់​គម្រោង​ ដែល​មាន​ចំណាប់អារម្មណ៍​ផ្ដល់​សេវា​នេះ​ សូម​ផ្ញើ​រលិខិត​ចំណាប់អារម្មណ៍​ គម្រោង​សង្ខេប​នៃ​ការ​ចងក្រង​ករណី​សិក្សា​ និង​ការ​វាយ​តម្លៃ​លទ្ធផល​បញ្ចប់​គម្រោង​ ប្រវត្តិរូប​ ព្រមទាំង​ឯកសារ​នៃ​បទពិសោធន៍​មក​ស្នាក់ការ​អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ដែល​មាន​អាសយដ្ឋាន​ដូច​ខាងលើ​។ (មាន​ជូន​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការងារ​ ចំនួន​ ០១ច្បាប់​)

Attachment:
  • សេចក្ដីជូនដំណឹង_ស្ដីពី_ការជ្រើសរើសក្រុមហ៊ុន_ឬអ្នកចងក្រងករណីសិក្សា
 

Contact Details

Office Address
  • #17A Street 468, Sangkat Tuol Tumpung Ti Muoy, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Building Community Voices
 
Phone
 
Email
 
Website