មន្ត្រីធនធានមនុស្ស
- ប្រភេទការងារ: ផ្នែកធនធានមនុស្ស
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន + ផ្អែកលើបទពិសោធន៍
ទីតាំងការងារ: ជិតរង្វង់មូលកួរស្រូវ
រាយការណ៍ជូន: ប្រធានធនធានមនុស្ស
ការិយាល័យ: ធនធានមនុស្ស
ប្រាក់បៀវត្ស៖ ចរចាតាមបទពិសោធន៍ និងជំនាញ
គោលបំណងការងារ
មន្ត្រីធនធានមនុស្សមានទំនួលខុសត្រូវចំបងក្នុងការត្រួតពិនិត្យ និងតាមដានវត្តមានបុគ្គលិកប្រចាំថ្ងៃ ជ្រើសរើសបុគ្គលិកឱ្យទាន់ពេលវេលាស្របតាមតម្រូវការក្រុមហ៊ុន ជួយរៀបចំរចនាសម្ព័ន្ធ ពិព៌ណនាការងារ តាមតម្រូវការ គ្រប់គ្រងវត្តមានបុគ្កលិក ចងក្រងលំហូរការងារនិងទំរង់ចាំបាច់មួយចំនួន ធ្វើរបាយការណ៍ ត្រួតពិនិត្យ និងតាមដានការងារអ្នកទទួលភ្ញៀវ និងសន្តិសុខ។
- ជួយសម្របសម្រួលក្នុងការជ្រើសរើសកម្មករនិយោជិត៖
- រៀបចំសេចក្តីប្រកាសជ្រើសរើសបុគ្គលិក
- បិតខិតបណ្ណផ្សព្វផ្សាយទីជុំប្រជុំជនតាមតម្រូវការ
- រៀបចំ Poster ប្រកាសជ្រើសរើស
- ទាក់ទងអ្នកផ្គត់ផ្គង់ដើម្បីព្រីន Poster និង Banner
- សម្ភាសន៍បេក្ខជន
- ជួយរៀបចំគោលការណ៍ធនធានមនុស្ស បទបញ្ជាផ្ទៃក្នុង លំហូរការងារ និងគោលការណ៍ណែនាំពីការអនុវត្តការងារសម្រាប់តួនាទីចាំបាច់មួយចំនួន
- សិក្សាស្វែងយល់ពីច្បាប់ការងារ និងការអនុវត្តផ្ទាល់របស់ក្រុមហ៊ុន
- សិក្សាស្វែងយល់ពីលំហូរការងារតាមការិយាល័យនិមួយៗ និងទំនាក់ទំនងរវាងការិយាល័យមួយទៅការិយាល័យមួយ
- រៀបចំផែនការធ្វើគោលការណ៍ណែនាំពីការអនុវត្តការងារសម្រាប់តួនាទីចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃមានប្រសិទ្ធភាព ទាំងបុគ្កលិកថ្មី និងចាស់
- ជួយដោះស្រាយបញ្ហាកម្មករនិយោជិត និងជួបបុគ្គលិកដើម្បីស្វែងយល់ពីបញ្ហា
- កសាង និងបង្កើនទំនាក់ទំនងយ៉ាងល្អជាមួយកម្មករនិយោជិតដើម្បីស្វែងយល់ពីបញ្ហា និងជួយគាំទ្រការងាររបស់ពួកគាត់
- ស្វែងរកដំណោះស្រាយល្អៗ ជួយលើកទឹកចិត្ត និងណែនាំទៅកាន់កម្មករនិយោជិត
- ចុះជួបបុគ្គលិកក្នុងរោងចក្រ និងឃ្លាំង ស្វែងយល់ពីកម្មករនិយោជិត និងការងារប្រចាំថ្ងៃរបស់បុគ្គលិក
- ចុះជួបបុគ្គលិករោងចក្រ និងឃ្លាំង ក្នុងការស្វែងយល់ការងាររបស់កម្មករនិយោជិតនិមួយៗ ជាពិសេសប្រធានក្រុមទៅតាមផ្នែកនិមួយៗ ដើម្បីជាភាពងាយស្រួលក្នុងការជ្រើសរើសកម្មករនិយោជិត លំហូរការងារ និងផែនការរៀបចំរចនាសម្ព័ន្ធរបស់រោងចក្រ
- រិះរកមធ្យោបាយបង្កើនទំនាក់ទំនងល្អរវាងកម្មករនិយោជិតនិងនិយោជិត
- អនុវត្តការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងធនធានមនុស្ស បរិញ្ញាបត្ររដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- មានបទពិសោធន៍យ៉ាងតិចរយៈពេល ១ ឆ្នាំ
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
ប្រធានសង្វាក់ផលិតកម្ម
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកដឹកជញ្ជូន/ ភ័ស្តុភារ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន + អត្ថប្រយោជន៍ផ្សេងៗ
ទីតាំងការងារ: កួរស្រូវ ភ្នំពេញ
រាយការណ៍ជូន: ប្រធានគ្រប់គ្រងទូទៅ
ការិយាល័យ: សង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ប្រាក់បៀវត្ស ចរចា ដោយរួមមានអត្ថប្រយោជន៍ផ្សេងៗទៀតតាមគោលការណ៍ក្រុមហ៊ុន
គោលបំណងការងារ
ប្រធានសង្វាក់ផលិតកម្ម មានតួនាទីចំបងក្នុងការរៀបចំផែនការ និងកាលវិភាគផលិត ស្របតាមតម្រូវការ ទីផ្សារនិងផ្នែកលក់ គ្រប់គ្រង់ស្តុកទំនិញ គ្រប់គ្រងការបញ្ជាទិញ គ្រប់គ្រងការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព និងធ្វើរបាយការណ៍ជូនប្រធានផ្ទាល់។
- ការគ្រប់គ្រងផលិតកម្ម
- រៀបចំផែនការ និងការវិភាគផលិតដោយធ្វើការជាមួយផ្នែកផលិត
- គ្រប់គ្រង និងតាមដានផលិតកម្មពីខាងរោងចក្រ
- ការគ្រប់គ្រងស្តុកទំនិញចេញ/ចូលក្នុងឃ្លាំង
- ពិនិត្យ និងចាត់ចែងការបញ្ចូលទិន្នន័យចូលក្នុងប្រព័ន្ធឱ្យបានទៀងទាត់ និងត្រឹមត្រូវដោយ ផ្អែកលើរបាយការណ៍ប្រចាំថ្ងៃ
- ផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធជាមួយនឹងស្តុកជាក់ស្តែង
- ធ្វើការរៀបចំ និងរាប់ស្តុកឱ្យបានទៀងទាត់
- ការគ្រប់គ្រងការបញ្ជាទិញពីផ្នែកលក់
- ចាត់ចែង និងត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់វិក្កយបត្រពីផ្នែកលក់
- បញ្ជូនឯកសារពាក់ព័ន្ធទៅកាន់ឃ្លាំងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីរៀបចំការដឹកជញ្ជូន
- ធ្វើការជិតស្និតជាមួយផ្នែកលក់ក្នុងការចេញទំនិញឱ្យអតិថិជនឱ្យបានទាន់ពេលវេលា
- ការគ្រប់គ្រងការដឹកជញ្ជូនទំនិញ
- គ្រប់គ្រងការដឹកជញ្ជូនទំនិញទៅកាន់អតិថិជនឱ្យបានទាន់ពេលវេលានិងតម្រូវការក្រុមហ៊ុន
- ការធ្វើរបាយការណ៍
- រៀបចំរបាយការណ៍ទំនិញចេញ/ចូលក្នុង system ប្រចាំខែជូនប្រធានផ្នែក
- សរុបរបាយការណ៍លក់ទាំងភ្នំពេញ និងខេត្តជូនប្រធានផ្នែកឱ្យទាន់ពេលវេលា
- បំពេញការងារផ្សេងៗតាមការចាត់ចែងរបស់ប្រធានផ្នែក
- ខ្មែរ
- អង់គ្លេស
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង ផ្នែកគ្រប់គ្របពាណិជ្ជកម្ម ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- ចេះប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ និងធ្លាប់ប្រើប្រាស់កម្មវិធី Blue
- ចេះអាន និងសរសេរភាសាខ្មែរ និងអង់គ្គេស
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
មន្ត្រីគ្រប់គ្រងបំណុល និងប្រមូលប្រាក់
- ប្រភេទការងារ: ផ្នែកគណនេយ្យ, ផ្នែករដ្ឋបាល/ការគ្រប់គ្រង
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំងការងារ: កួរស្រូវ
រាយការណ៍ជូន: ប្រធានផ្នែកគណនេយ្យ និងរដ្ឋបាល
ការិយាល័យ: គណនេយ្យ និងរដ្ឋបាល
គោលបំណងការងារ
មន្ត្រីគ្រប់គ្រងបំណុល និងប្រមូលប្រាក់ មានទំនួលខុសត្រូវលើការតាមដាន បញ្ចូល និងរៀបចំទិន្នន័យទាក់ទងនឹងបំណុល និងការប្រមូលប្រាក់អតិថិជិនក្នុងក្រុងភ្នំពេញ។ តួនាទីនេះ ត្រូវត្រួតពិនិត្យបុង ឯកសារនានា ធ្វើការយ៉ាងជិតស្និត និងមានប្រាស្រ័យទាក់ទងល្អជាមួយអតិថិជនដើម្បីណាត់ថ្ងៃទូទាត់ប្រាក់ និងដោះស្រាយបំណុលដែលនៅសល់។
- ការគ្រប់គ្រងបំណុលអតិថិជនក្នុងក្រុងភ្នំពេញក្នុង system
- ត្រួតពិនិត្យបុងពីការិយាល័យ SCO ដើម្បីរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ (ចោះដាក់ក្នុងសៀវភៅ) រួចទាក់ទងអតិថិជនដើម្បីណាត់ថ្ងៃទូទាត់ប្រាក់
- ធ្វើរបាយការណ៍ចំនួនអតិថិជនដែលត្រូវប្រមូលប្រាក់ប្រចាំថ្ងៃ របាយការណ៍ប្រមូលប្រាក់សរុបតាមរយៈ ABA និងរបាយការទូទាត់ប្រាក់សរុបក្នុងមួយថ្ងៃ (Excel)
- កាត់បំណុលចេញពី system ជាប្រចាំបន្ទាប់ពីធ្វើរបាយការណ៍ excel ហើយ
- គ្រប់គ្រងបំណុលក្នុង system ដោយធ្វើបច្ចុប្បន្នភាពអតិថិជនក្នុងប្រព័ន្ធ (system) ឱ្យបានទៀងទាត់ និងច្បាស់លាស់
- ធ្វើបច្ចុប្បន្នភាព អតិថិជនដែលត្រូវទូទាត់ប្រាក់ភ្លាមៗ និងអតិថិជនដែលជំពាក់ (credit) ដើម្បីរាយការណ៍ចូលក្នុងគ្រុបតេឡេក្រាម
- ត្រួតពិនិត្យ របាយការណ៍ទំនិញដូរល្អ និងទំនិញបែក ពីខាងការិយាល័យ SCO រួចធ្វើការទូទាត់ទៅកាន់អតិថិជនវិញ (ទូទាត់ភ្លាម ឬ Credit)
- ត្រួតពិនិត្យ បុងVoid បាត់ស្តុក និងលើសស្តុកប្រចាំថ្ងៃ និងប្រចាំខែ ពីការិយាល័យ SCO ដោយមានមូលហេតុច្បាស់លាស់
- ត្រួតពិនិត្យ ឯកសារប្រមូសិនផ្សេងៗដែលទទួលបានពីការិយាល័យ SCO ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់
- រៀបចំរបាយការណ៍ជូនប្រធានផ្នែក
- ធ្វើរបាយការណ៍សរុបអតិថិជនជំពាក់សរុបក្នុងមួយខែ
- រៀបចំបុងដែលទូទាត់ផ្ដាច់អស់តាមខែនីមួយៗ
- ធ្វើ statement អតិថិនដែលទិញជំពាក់ប្រាក់ជាខែ
- ខ្មែរ
- បរិញ្ញាបត្រ ផ្នែក គណនេយ្យ រដ្ឋបាល និងសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- ចេះអាន និងសរសេរភាសាខ្មែរ
- ចេះប្រើប្រាស់កម្មវិធី word, excel, and powerpoint
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
អ្នកកាន់ស្តុកទំនិញ
- ប្រភេទការងារ: ស្តុក / សារពើភ័ណ្ឌ, ផ្នែកដឹកជញ្ជូន/ ភ័ស្តុភារ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
រាយការណ៍ជូន: ប្រធានក្រុមឃ្លាំង
ការិយាល័យ: សង្វាត់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ទីតាំងការងារ: កួរស្រូវ
គោលបំណងការងារ
អ្នកកាន់ស្តុកទំនិញ មានតួនាទីចំបងក្នុងការជួយប្រធានក្រុមឃ្លាំងក្នុងការបញ្ចូល/បញ្ចេញទំនិញចូលទៅកាន់ឃ្លាំង និងបញ្ចេញទំនិញជូនអតិថិជនទៅតាមប្រភេទទំនិញ គុណភាព និងចំនួនឱ្យបានត្រឹមត្រូវ។
- ចាត់ចែងបញ្ចូល/បញ្ចេញទំនិញទៅតាមឯកសារបញ្ជាទិញបន្ទាប់ពីទទួលបានឯកសារបញ្ជាទិញពីប្រធានក្រុមដើម្បីចេញទំនិញ
- ត្រួតពិនិត្យទំនិញលើគុណភាព ប្រភេទមុខទំនិញ និងចំនួន ដោយផ្ទៀងផ្ទាត់ជាមួយឯកសារ បញ្ជាទិញ (purchase order ឬឯកសារដៃ)ឱ្យបានត្រឹមត្រូវ មុនបញ្ជូនទំនិញទៅអតិថិជន
- ធ្វើរបាយការណ៍ទំនិញចេញប្រចាំថ្ងៃ រួចបញ្ជូនឯកសារមកកាន់ក្រុមការងារការិយាល័យឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
- រាយការណ៍រាល់ទំនិញដែលមានបញ្ហា (ខ្វះចំនួនក្នុងស្តុក ទំនិញខូចគុណភាព ទំនិញខុសព៌ណ) ទៅកាន់ប្រធានក្រុមដើម្បីផ្លាស់ប្តូរឯកសារជូនអតិថិជន
- ធ្វើការសហការល្អជាមួយក្រុមការងារ និងដោយក្តីរីករាយ
- ធ្វើការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- ខ្មែរ
- ចេះអាន និងសរសេរភាសាខ្មែរ
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
ជំនួយការអ្នកបើកបរ (2 Positions)
- ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកបើកបរ/ដឹកជញ្ចូន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
រាយការណ៍ជូន: ប្រធានក្រុមឃ្លាំង
ការិយាល័យ: ការិយាល័យសង្វាត់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ទីតាំងការងារ: កួរស្រួវ
គោលបំណងការងារ
ជំនួយការអ្នកបើកបរ មានកាត្វពកិច្ចជួយអ្នកបើកបរ និងប្រធានឃ្លាំង ក្នុងការលើកដាក់ទំនិញ ដើម្បីដឹកជញ្ជូនទំនិញជូនអតិថិជនប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា។
- ជួយសហការជាមួយអ្នកលើកទំនិញចេញមកខាងក្រៅ ដើម្បីលើកដាក់ទំនិញ ចូលទៅក្នុងឡានក្រោមការចាត់ចែងរបស់ប្រធានក្រុមឃ្លាំង
- ជួយរៀបចំទុកដាក់ទំនិញនៅក្នុងឡានឱ្យមានត្រឹមត្រូវ ជៀសវាងក្នុងការបែកបាក់
- ជួយមើលស្ថានភាពផ្លូវ និងស្លាកចរាចរណ៍នៅពេលធ្វើដំណើរដើម្បីធានាបាននូវសុវត្ថិភាព
- ជួយលើកដាក់ទំនិញជូនអតិថិជននៅពេលទៅដល់ទីតាំង
- ជួយបញ្ជូនទំនិញបែកទៅកាន់ក្រុមការងារ Broken Controller ដើម្បីផ្ទៀងផ្ទាត់ក្រោយពីវិលត្រឡប់មកឃ្លាំងវិញ
- ជួយផ្ទៀងផ្ទាត់ទំនិញបែកជាមួយក្រុមការងារ Broken Controller ក្នុងករណីចាំបាច់
- រក្សាទំនាក់ទំនងឱ្យបានល្អជាមួយអតិថិជន អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដើម្បីប្រសិទ្ធភាព ការងារ
- ជួយត្រួតពិនិត្យឡានទៅតាមបច្ចេកទេសស្តង់ដារ និងចំណុះសាំងឱ្យបានត្រឹមត្រូវមុនពេលធ្វើដំណើរ
- ជួយសម្អាតឡានយ៉ាងហោចណាស់មួយសប្តាហ៍ម្តង ឬញឹកញាប់ជាងនេះទៅតាមតម្រូវការ ដោយធានាបានឡានមិនមានក្លិនមិនល្អ មានភាពស្អាត មានអនាម័យ និងរបៀបរៀបរយ គ្រប់ពេលវេលា
- ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធានផ្នែក
- ចេះអាន និងសរសេរភាសាខ្មែរ
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ និងអតិថិជន
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
អ្នកបើកបរ (2 Positions)
- ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
រាយការណ៍ជូន: ប្រធានក្រុមឃ្លាំង
ការិយាល័យ: ការិយាល័យសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ទីតាំងការងារ: កួរស្រូវ
គោលបំណងការងារ
អ្នកបើកបរ មានកាត្វពកិច្ចដឹកជញ្ជូនទំនិញពីឃ្លាំងជូនអតិថិជនប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា តាមការចាត់ចែងរបស់ប្រធានក្រុមឃ្លាំង។
- ការរៀបចំ និងដឹកជញ្ជូនទំនិញ
- ជួយប្រធានក្រុមឃ្លាំង ក្នុងការ លើកដាក់ទំនិញ ចូលទៅក្នុងឡាន
- រៀបចំទុកដាក់ទំនិញនៅក្នុងឡានឱ្យមានត្រឹមត្រូវ ជៀសវាងក្នុងការបែកបាក់
- គោរពច្បាប់ចរាចរណ៍ឱ្យបានភ្ជាប់ភ្ជួន និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលបើកបរ ដើម្បីធានា បានសុខសុវត្ថិភាព
- ផ្ទៀងផ្ទាត់ទំនិញជាមួយវិក្កយបត្រ(ចំនួន គុណភាព និងព៌ណ) ឱ្យបានត្រឹមត្រូវពេលទម្លាក់ទំនិញជូនអតិថិជន
- រាយការណ៍រាល់បញ្ហាលើទំនិញ (ទំនិញដូរ បែកបាក់ ឬខូច) ចូលក្នុងគ្រុបតេឡេក្រាម
- ផ្ទៀងផ្ទាត់ទំនិញបែកបាក់របស់អតិថិជនរួចធ្វើរបាយការណ៍ទំនិញបែក ឬដូរល្អ ចូលក្នុងគ្រុបតេឡេក្រាម
- បញ្ជូនទំនិញបែកទៅកាន់ក្រុមការងារ Broken Controller ដើម្បីផ្ទៀងផ្ទាត់ក្រោយពីវិលត្រឡប់មកឃ្លាំងវិញ
- ត្រូវបញ្ជូនវិក្កយបត្រដែលមានចុះហត្ថលេខាពីអតិថិជនទៅកាន់ប្រធានឃ្លាំង ឱ្យបានទាន់ពេលវេលា
- រក្សាទំនាក់ទំនងឱ្យបានល្អជាមួយអតិថិជន អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដើម្បីប្រសិទ្ធភាព ការងារ
- ការទុកដាក់ឯកសារ
- ទុកដាក់វិក្កយបត្រ ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការព័ត៌មានក្រុមហ៊ុនចេញក្រៅ
- បញ្ជូនឯកសារចំបាច់ផ្សេងៗទៅកាន់បុគ្គលិកពាក់ព័ន្ធឱ្យបានទៀងទាត់
- ថែទាំ និងថែរក្សារថយន្ត
- ត្រួតពិនិត្យឡានទៅតាមបច្ចេកទេសស្តង់ដារ និងចំណុះសាំងឱ្យបានត្រឹមត្រូវមុនពេលធ្វើដំណើរ
- សម្អាតឡានយ៉ាងហោចណាស់មួយសប្តាហ៍ម្តង ឬញឹកញាប់ជាងនេះទៅតាមតម្រូវការ ដោយធានាបានឡានមិនមានក្លិនមិនល្អ មានភាពស្អាត មានអនាម័យ និងរបៀបរៀបរយ គ្រប់ពេលវេលា
- រាយការណ៍បញ្ហាបច្ចេកទេសទៅកាន់ប្រធានក្រុមឃ្លាំងឱ្យបានទៀងទាត់ និងជួយសម្រួលដល់ការជួសជុលឱ្យបានលឿនតាមតម្រូវការ
- ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធានផ្នែក
- ខ្មែរ
- ចេះអាន និងសរសេរភាសាខ្មែរ
- មានបណ្ណបើកបរត្រឹមត្រូវ ទៅតាមប្រភេទរថយន្ត
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ និងអតិថិជន
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ