ការដេញថ្លៃផ្គត់ផ្គង់ ឋាមពលសូឡា ម៉ាស៊ីនចម្រោះទឹកបរិសុទ្ធ និងសាងសង់ជើងទម្រដើម្បីតម្កល់ស៊ីទែនទឹកចំនួន២ ដែលស៊ីទែននីមួយៗមានចំណុះ២៥០០លីត្រ
- Career Category: Invitation for Bids
- Location: Mondul Kiri Province
ដោយបានជំនួយខ្នាតតូចរបស់UNDP សម្រាប់ឆ្នាំ២០២៥-២០២៦ ដែលគម្រោងនេះ គាំទ្រដល់ សហគមន៍ជនជាតិដើមភាគតិច ប៊ូនង នៃភូមិអន្ត្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយផ្តោតលើការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ជនជាតិដើមភាគតិចមួយនេះ ដើម្បីបានទទួលស្គាល់តួនាទីនៃដែនដី និងទឹកដីរបស់ជនជាតិដើមភាគតិច ក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ សកម្មភាពសំខាន់មួយគឺការផលិតទឹកសុទ្ធនៅក្នុងសហគមន៍ ដោយយើងខ្ញុំត្រូវការក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់ដែលមានសមត្ថភាពផ្គត់ផ្គង់ និងផ្តល់សេវាកម្មដូចខាងក្រោម ៖
- សាងសង់ជើងទម្រកំពស់៣ម៉ែត្រ ធ្វើពីបេតុង ដែលអាចដាក់ស៊ីទែនទឹកចំណុះ២,៥០០លីត្រចំនួន២ ធ្វើពីបេតុង។
- ផ្គត់ផ្គង់ និងតម្លើងប្រព័ន្ធសូឡា សម្រាប់បូម និងផលិតទឹកបរិសុទ្ធ។
- ផ្គត់ផ្គង់ និងតម្លើងម៉ាស៊ីនចម្រោះសម្រាប់ផលិតទឹកបរិសុទ្ធ ដែលអាចផលិតទឹកបរិសុទ្ធបានពី៥០០L-១០០០L ក្នុង១ម៉ោង ភ្ជាប់ជាមួយម៉ូទ័របូមទឹក ទូយោ (បូមចេញពីប្រភពទឹកស្ទឹងក្នុងភូមិ ចម្ងាយប្រមាណ១០០ម៉ែត្រពីស្ថានីយ៍) និងអំពូល។
- ផ្គត់ផ្គង់ និងតម្លើងស៊ីទែនទឹកចំនួន២ ដែលមានចំណុះ២៥០០ L ។
- ទំហំទឹកប្រាក់ដាក់ដេញថ្លៃ (ដេញចុះ) មានចំនួន9,366.០០ដុល្លារ (ប្រាំបួនពាន់ បីរយហុកសិបប្រាំមួយ ដុល្លារ ចុះក្រោម។