Procurement Ads

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃគម្រោងសាងសង់អគារសិក្សា បង្គន់អនាម័យស្តង់ដា និងជួសជុលអគារសិក្សាឈើ

with Plan International Inc.
This job has already passed the closing date

BTDC-ID: 38143
Closing Date:

Expected Outputs

Announcement Description

អង្គការ​ភ្លែ​នអន្តរជាតិ​ជា​អង្គការ​អភិវឌ្ឍន៍​ និង​មនុស្សធម៌​ឯករាជ្យ​ដែល​ខិតខំ​សម្រេច​បាន​សិទ្ធិ​របស់​កុមារ​ និង​សមភាព​សម្រាប់​ក្មេងស្រី​។យើង​ជឿជាក់​ថា​ កុមារ​គ្រប់រូប​មានអំណាច​ និង​សក្តានុពល​ ប៉ុន្តែ​ជា​ញឹកញាប់​អំណាច​ និង​សក្តានុពល​ ទាំងនេះ​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ភាព​ក្រីក្រ​ អំពើ​ហិង្សា​ ការ​ផាត់​ចេញ​ និង​ការរើសអើង​ ហើយ​ក្មេងស្រី​ជា​អ្នកទទួល​រង​ផល​ ប៉ះពាល់​ខ្លាំង​ជាងគេ​។

តាមរយៈ​ការ​ធ្វើការ​ជាមួយ​កុមារ​ យុវជន​ ក៏ដូចជា​អ្នកគាំទ្រ​ និង​ដៃគូ​របស់យើង​ យើង​ខិតខំ​សម្រេច​បាន​ពិភព​ លោក​ដ៏​យុត្តិធម៌​មួយ​ដែល​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​ប្រឈម​របស់​ក្មេងស្រី​ និង​កុមារ​ងាយ​រង​ គ្រោះ​គ្រប់រូប​។ យើង​គាំទ្រ​សិទ្ធិ​កុមារ​តាំងពី​ពេល​កើត​រហូតដល់​ពេល​ចម្រើន​វ័យ​។ យើង​ផ្តល់លទ្ធភាព​ដល់កុមារ​ក្នុង​ការ​ត្រៀម​ខ្លួន​និង​ឆ្លើយ​ តប​ទៅនឹង​វិបត្តិ​ និង​លក្ខណៈ​ចម្រុះ​នានា​។ យើង​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរកា​រអនុវត្ត​ និង​គោល​នយោបាយ​ នៅ​ថ្នាក់​ មូលដ្ឋាន​ ថ្នាក់​ជាតិ​ និង​ថ្នាក់​សកល​ដោយ​ប្រើប្រាស់​ការ​ផ្សព្វផ្សាយ​ បទពិសោធន៍​ និង​ចំណេះ​ដឹង​របស់យើង​។ យើង​បាន​និង​កំពុង​កសាង​ភាពជា​ដៃគូ​ដ៏​រឹង​មាំ​សម្រាប់​កុមារ​អស់​រយៈពេល​ជាង​៨០ឆ្នាំ​មក​ហើយ​។ បច្ចុ្ចប្បន្នអង្គការ​ភ្លែ​នកំពុង​ ធ្វើ​ប្រតិបត្តិ​ ការ​ក្នុង​ប្រទេស​ជាង​៧៥នៅ​ជុំវិញ​ពិភពលោក​។សូម​អាន​បន្ថែម​អំពី​យុទ្ធ​សាស្រ្តសាកល​របស់​អង្គការ​ភ្លែ​ន អន្តរជាតិ​តាម​ រយៈ​គេ​ហទំព័រ​

អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ចាប់​ផ្តើ​មបេសកកម្ម​ក្នុង​ប្រទេសកម្ពុជា​នៅ​ឆ្នាំ​២០០២។ បច្ចុប្បន្ន​អង្គការ​ភ្លែ​នអន្តរ​ ជាតិ​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​ក្នុង​តំបន់​ប្រតិបត្តិការ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៣ រូ​មមាន​ សៀមរាប​ រតនគិរី​ និង​ ស្ទឹង​ត្រែង​។ អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​កំពុង​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្តប្រចាំ​ប្រទេស​លើក​ទី​៤ (FY22-FY26)។ ផែន​ ការ​យុទ្ធ​សាស្រ្តប្រចាំ​ប្រទេស​លើក​ទី​៤ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែកលើ​ការ​វិភាគ​ស្ថានភាព​សិទ្ធិ​កុមារ​ ដែល​បាន​ វាយ​តម្លៃ​ពី​ឬសគល់​នៃ​បញ្ហា​និង​ភាព​ចន្លោះ​នៅ​កំរិត​គ្រួសារ​ សហគមន៍​ ស្រុក​ និង​ កំរិត​ថ្នាក់​ជាតិ​ ដែលជា​លទ្ធផល​ សិទ្ធិ​របស់​កុមារ​ត្រួវបាន​រំលោភបំពាន​ និង​អនុវត្ត​ពេញលេញ​។ផ្អែក​តាម​ការ​វិភាគ​កម្មវិធី​យុទ្ធ​សាស្រ្តចំនួន​០៥ ត្រួវបាន​ កំណត់​ជាអាទិ​ភាព​ និង​ ផ្តោត​ការ​យក​ ចិត្ត​ទុកដាក់​នៅ​រយះ​ពេល​៥ឆ្នាំ​បន្ទាប់​ ហើយ​កម្មវិធី​ស្នូល​ប្រចាំ​ប្រទេស​រួម​មាន​៖ កម្មវិធី​ចាប់​ផ្តើ​មជាមួយនឹង​សុខភាព​ល្អ​ កម្មវិធី​កិច្ច​គាំពារ​ កុមារ​ កម្មវិធី​រៀន​មួយ​ជីវិត​ និង​កម្មវិធី​ក្មេងស្រី​ដឹកនាំ​។

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃគម្រោងសាងសង់អគារសិក្សា បង្គន់អនាម័យស្តង់ដា និងជួសជុលអគារសិក្សាឈើ

  • Career Category: Invitation for Bids
  • Location: Stung Treng Province
Summary

ឈ្មោះ​គម្រោង​សាងសង់​ និង​ ទីតាំង​៖

គម្រោង​សាងសង់​៖ អគារសិក្សា​បេតុង​ ៣បន្ទប់​

  • ចំនួន​សំណង់​៖ ១ខ្នង​
  • ទីតាំង​៖ នៅ​សាលាបឋមសិក្សា​ហាង​សាវ៉ា​ត ភូមិ​ហាង​សាវ៉ា​ត ឃុំ​សា​ម ឃួយ ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង​

គម្រោង​សាងសង់​៖ បង្គន់​អនាម័យ​ស្តង់​ដា​ ៣បន្ទប់​

  • ចំនួន​សំណង់​៖ ១ខ្នង​
  • ទីតាំង​៖ នៅ​សាលាបឋមសិក្សា​ហាង​សាវ៉ា​ត ភូមិ​ហាង​សាវ៉ា​ត ឃុំ​សា​ម ឃួយ ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង​

គម្រោង​សាងសង់​៖ ជួសជុល​អគារសិក្សា​ឈើ​ ៤បន្ទប់​

  • ចំនួន​សំណង់​៖ ១ខ្នង​
  • ទីតាំង​៖ នៅ​សាលាបឋមសិក្សា​ហាង​សាវ៉ា​ត ភូមិ​ហាង​សាវ៉ា​ត ឃុំ​សា​ម ឃួយ ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង​

គម្រោង​សាងសង់​៖ អគារសិក្សា​បេតុង​ ២បន្ទប់​

  • ចំនួន​សំណង់​៖ ១ខ្នង​
  • ទីតាំង​៖ នៅ​វិទ្យាល័យ​បុរី​អូរ​ស្វាយសែនជ័យ​ ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ​ ស្រុក​បុរី​អូរ​ស្វាយសែនជ័យ​ ខេត្ត​ស្ទឹង​ត្រែង​

កាលបរិច្ឆេទ​នៃ​ការ​សាងសង់​៖ ចាប់ពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​ ឆ្នាំ​២០២ ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ​២០២៦

Submission Requirements

លក្ខខណ្ឌ​តម្រូវ​ និង​ការណែនាំ​អំពី​ការ​ដេញថ្លៃ​៖

  • សូម​ទំនាក់ទំនង​ទទួលយក​ឯកសារ​ដេញថ្លៃ​នៅ​ការិយាល័យ​អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ដូច​ខាងលើ​ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ (ម៉ោង​៧:៣០នាទី​ព្រឹក​ ដល់ម៉ោង​ ៥:០០នាទី​ល្ងាច​)។ ឯកសារ​ដេញថ្លៃ​នឹង​ត្រូវ​ចែក​ជូន​ដោយ​មិន​គិតថ្លៃ​។
  • ឯកសារ​ដេញថ្លៃ​ដែល​ដាក់​យឺត​ពេល​ នឹង​មិន​ត្រូវ​បាន​ទទួលយក​អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ឡើយ​។
  • សំណើ​ដេញថ្លៃ​ត្រូវ​អម​មក​ជាមួយ​នូវ​ប្រាក់​ធានា​ការ​ដេញថ្លៃ​ក្នុង​ទម្រង់​ជា​ (លិខិត​ធានា​ពី​ធនាគារ​) ដែល​ អាច​ទទួលយក​បាន​ ដែល​មានត​ម្លៃ​ស្មើនឹង​ ២% នៃ​តម្លៃ​ដេញថ្លៃ​សរុប​ (បើ​សិន​តម្លៃ​ដេញថ្លៃ​សរុប​ចាប់ពី​ ៥ម៉ឺន​ដុល្លា​ឡើង​ទៅ​) ហើយ​ឯកសារ​ត្រូវ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ដាច់ដោយឡែក​ពី​គ្នា​ក្នុង​ឯកសារ​ ដេញថ្លៃ​ផ្នែក​តម្លៃ​។
  • រាល់​ឯកសារ​ដេញថ្លៃ​ត្រូវតែ​ដាក់​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​និង​ជាឯក​សារ​ច្បាប់ដើម​ដែល​មាន​ចុះហត្ថលេខា​និង​សម្គាល់​ថា​ “ច្បាប់ដើម​” បូករួម​និង​ឯកសារ​ដេញថ្លៃ​ថត​ចម្លង​ចំនួន​០២ច្បាប់​ដែល​មាន​ចុះហត្ថលេខា​ និង​សម្គាល់​ថា​ “ឯកសារ​ចម្លង​”។ ក្នុង​ករណី​មាន​ភាព​ខុសគ្នា​ត្រូវ​កំណត់​យក​តាម​ព័ត៌មាន​ក្នុង​ “ច្បាប់ដើម​”។
  • ឯកសារ​ដេញថ្លៃ​ត្រូវ​បិទ​ក្នុង​ស្រោម​សំបុត្រ​ និង​សម្គាល់​ច្បាស់​ដោយ​ដាក់​ចំណងជើង​ការ​ដេញថ្លៃ​សាងសង់​ថា​“ITT-STG/FY26/001” គម្រោង​សាងសង់​អគារសិក្សា​ និង​បង្គន់​អនាម័យ​ស្តង់​ដារ​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។
  • ឯកសារ​ដេញថ្លៃ​ត្រូវ​មាន​ព័ត៌មាន​លម្អិត​ដែល​បង្ហាញ​ពី​ចំណាយ​ចាំបាច់​លើក​ម្លាំង​ពលកម្ម​ សម្ភារៈ​ និង​គ្រឿងចក្រ​សម្រាប់​ការ​សាងសង់​ខាងលើ​។
  • ការ​ប្រគល់​ជូន​ និង​ការ​ឆ្លើយឆ្លង​នានា​ ក៏ដូចជា​ឯកសារ​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដេញថ្លៃ​ត្រូវ​សសេរ​ជា​ភាសាខ្មែរ​ ឬ ភាសា​អង់គ្លេស​
  • អ្នកចូលរួម​ដេញថ្លៃ​ត្រូវ​មាន​បទពិសោធន៍​យ៉ាងតិច​ចំនួន​០៣ឆ្នាំ​ លើការងា​រសាងសង់​ប្រភេទ​នេះ​ និង​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​គម្រោង​សាងសង់​យ៉ាងតិច​ចំនួន​០៣ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ការ​សាង​សដែល​ គម្រោង​ទាំងនោះ​មាន​លក្ខណៈ​ និង​ភាព​ស្មុគស្មាញ​ប្រហាក់ប្រហែល​នឹង​គម្រោង​នេះ​។
  • ការ​ដាក់​ដេញថ្លៃ​គម្រោង​សាងសង់​ដោយ​ផ្នែក​ និង​ការ​ប្រគល់​ជូន​គម្រោង​សាងសង់​ដោយ​ផ្នែក​អាច​នឹង​ត្រូវ​ បាន​ពិចារណា​ផង​ដែរ​។
  • អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​មាន​សិទ្ធិ​បដិសេធ​ការ​ដេញថ្លៃ​ទាំងស្រុង​ ឬដោយ​ផ្នែក​។

សូម​ដាក់​ឯកសារ​ដេញថ្លៃ​នៅ​ការិយាល័យ​ណាមួយ​របស់​អង្គការ​ភ្លែ​នអន្តរជាតិ​កម្ពុជា​ ដូច​ខាងលើ​ (និង​ ត្រូវ​ផ្ញើ​ឯកសារ​ដេញថ្លៃ​តាម​អ៊ី​ម៉ែ​ល ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មករា​ ឆ្នាំ​២០២៦ (ម៉ោង​ ៥:០០នាទី​ល្ងាច​)ជា​កំហិត​។

សូម​អញ្ជើញ​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​មករា​ ឆ្នាំ​២០២៦ ម៉ោង​ ២៖៣០ ដល់ម៉ោង​៤ៈ៣០ រសៀល​ ស្តីពី​ការណែនាំ​ពី​និតិវិធី​ក្នុង​បំពេញ​បែបបទ​ចូលរួម​ដេញថ្លៃ​គម្រោង​តាមរយៈ​តំណ​រភ្ជាប់​នេះ​

Attachment:
  • ITT_School & Latrine Construction at Hang Savat & Borey O'Svay
 

Contact Details

Office Address
  • House No. 649, Street 75, Phum Thea, Stueng Traeng Sangkat, Stueng Traeng Municipality, Stung Treng Province, Cambodia
  • #GIA Tower, 13rd floor, Room G1309-1312, Street Sopheak Mongkul, Phum 14, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Plan International Cambodia
 
Phone
 
Email