Job Announcement

ប្រធានក្រុមអប់រំសុខភាពសហគមន៍

with Clear Cambodia
This job has already passed the closing date

BTDC-ID: 38056
Closing Date:

Announcement Positions

Announcement Description

អង្គការ​ស្អាត​កម្ពុជា​ ជា​អង្គការ​គ្រិស្ត​បរិស័ទ​ក្នុងស្រុក​មួយ​ ដែល​បាន​និង​កំពុង​អនុវត្ត​គម្រោង​ក្រោម​គោលបំណង​ទឹក​ស្អាត​ និង​អនាម័យ​ (WASH)។ បេសកកម្ម​គឺ​ ដើម្បី​លើកកំពស់​គុណភាព​ទឹក​ អនាម័យ​ សុខភាព​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ ក្នុង​បណ្តា​សហគមន៍​គោលដៅ​ដោយ​ប្រើ​បច្ចេក​វិទ្យា​ និង​ការអប់រំ​សមស្រប​។ ការងារ​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​ដោយ​សហការ​ជាមួយ​ថ្នាក់​ដឹកនាំ​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​។ អង្គការ​ស្អាត​កម្ពុជា​បច្ចុប្បន្ន​កំពុង​អនុវត្ត​គម្រោង​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ចំនួន​ ១១ ដូចជា​ ស្វាយរៀង​ ព្រៃវែង​ កំពង់ធំ​ បាត់​ដំបង​ ពោធិ៍សាត់​ ឧត្តរមានជ័យ​ សៀមរាប​ ត្បូងឃ្មុំ​ កំពត​ រតនគិរី​និង​ ស្ទឹង​ត្រែង​។

អង្គការ​ស្អាត​កម្ពុជា​ត្រូវការ​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​រយៈពេល​វែង​ចសម្រាប់​មុខតំណែង​ដូច​ខាងក្រោម​៖

Announcement Positions

ប្រធានក្រុមអប់រំសុខភាពសហគមន៍

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកសុខភាព/ការពិនិត្យពេទ្យ, ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍ជនបទ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ជួយប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការបង្កើតនូវទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងបន់គោលដៅ មុនពេល រៀបចំការសុំធ្វើការផ្សព្វផ្សាយពីកម្មវិធីចម្រោះទឹក និងការអប់រំ ពីសុខភាព។
  • ពិភក្សាជាមួយប្រធានគម្រោងកម្មវិធីចម្រោះទឹកខេត្តដើម្បីធ្វើផែនការប្រចាំឆ្នាំក្នុងការផ្សព្វផ្សាយ ដល់សហគមន៍ គោលដៅអោយយល់ដឹងពីកម្មវិធីចម្រោះទឹក-ការប្រើប្រាស់ធុងចម្រោះទឹកស្អាត​កម្មវិធីសាកល្បងការតបណ្តាញ បំពង់ទឹកស្អាត-ការស្តុកទឹកស្អាត-ការអប់រំសុខភាព និងអនាម័យ។​
  • អ្នកអប់រំសុខភាព និងខិតខំអភិវឌ្ឍន៍នូវ យុទ្ធសាស្រ្តបង្រៀនថ្មីៗ​ខណៈពេលដែលគម្រោងកំពុងមានការរីកចម្រើនឆ្ពោះទៅកាន់គោលដៅ។
  • សម្របសម្រួល និងរៀបចំការជួបជុំស្តីពីការផ្សព្វផ្សាយ និង​ការអប់រំពីកម្មវិធី ចម្រោះទឹកស្អាត​និង​ការជួបជុំដើម្បីតាមដានវាយតម្លៃ
  • ជួយសម្រួលដល់ប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការៀបចំសរសេរ (Impact Story) (គ្រួសារជោគជ័យ​)​បានមកពីការប្រើប្រាស់ ចម្រោះទឹកប្រកបដោយប្រសិទ្ធភាព។
  • ជួយរៀបចំផែនការនិងការពិនិត្យការងាររបស់បុគ្គលិកអប់រំសុខភាព(CHE​Staff) ក្នុងការបំពេញការងារ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
កម្រិតវប្បធម៌:
  • មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ ផ្នែក ឬសញ្ញាប័ត្រមានតម្លៃស្មើ ​ត្រូវមានបទពិសោធន៍ផ្នែកអប់រំសហគមន៍ ឬ ការងារអភិវឌ្ឍន៍សហគមន៍​។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • អាចអាន និងសរសេរភាសាខ្មែរបានល្អ មានបទពិសោធន៍ផ្នែកបង្រៀនដល់ក្រុមយុវជន និងស្រ្តី។
  • មានចំណេះដឹងផ្នែក កុំព្យូទ័រ កម្មវិធី (Word, Excel, Power- Point, Internet, Email) ។
ជំនាញទន់
  • មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះប្រែប្រួល និងអាចបត់បែនបានទៅតាមពេលវេលា។
  • ​ត្រូវគោរពទៅតាមបេសកម្ម និងគុណតម្លៃរបស់អង្គការស្អាតកម្ពុជា។
 

How to Apply

ចំពោះ​បេក្ខជន​ទាំងពីរ​ភេទ​ដែល​មាន​ចំណាប់អារម្មណ៍​ជាមួយ​មុខតំណែង​នេះ​សូម​មក​ទទួលយក​ពាក្យសុំ​ធ្វើការងារ​នៅ​ការិយាល័យ​ខេត្ត​ សៀមរាប​ឬអាច​ទាញ​យកពាក្យ​សុំ​បម្រើ​ការងារ​ជា​ភាសា​ ខ្មែរ​អង់គ្លេស​ ទៅ​បំពេញ​ហើយ​បញ្ជូន​មកវិញ​ដោយ​ភ្ជាប់​ជាមួយ​ប្រវត្តិរូប​ សង្ខេប​ (CV & Cover Letter) រួច​បញ្ជូន​មកកាន់​ការិយាល័យ​សៀមរាប​ តាមរយៈ​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

សំគាល់ៈសូម​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ថត​ចំ​លង​អត្តសញ្ញាណប័ណ្ណ​ សំបុត្រ​កំណើត​ ប័ណ្ណ​គ្រួសារ​ ឬសៀវភៅ​ស្នាក់​នៅ​ និង​ ឯកសារ​ពាក់ព័ន្ធ​ ផ្សេងទៀត​ និង​រូបថត​ ៤X៦ ចំនួន​ ២សន្លឹក​។

បន្ទាប់ពី​ពិនិត្យ​លើសំណុំបែបបទ​សុំ​បំរើការ​ងារ​អ្នកជា​ប់បញ្ជី​សម្រាំង​ និង​ត្រូវ​បាន​ធ្វើការ​ទំនាក់ទំនង​ដើម្បី​ធ្វើការ​សម្ភាសន៍​។

Attachment:
  • JD CHE Team Leader SR
 

Contact Details

Office Address
  • #86, St. 608, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Clear Cambodia (Office)
 
Phone
 
Email
 
Website