Job Announcement

អ្នក​សម្របសម្រួលសហគមន៍

with Integral Cooperation Cambodia Organisation (I.C.C)
This job has already passed the closing date

BTDC-ID: 38040
Closing Date:

Announcement Positions

Announcement Description

អង្គការ​សហការ​គ្រប់ជ្រុងជ្រោយ​ដើម្បី​កម្ពុជា​ (អង្គការ​សហការ​) គឺជា​អង្គការ​គ្រីស្ទបរិស័ទ​ក្នុងស្រុក​ ដែល​ផ្តោត​លើការអភិវឌ្ឍ​ និង​ពង្រឹង​ស្មារតី​សហគមន៍​ នៅ​ប្រទេសកម្ពុជា​។

គម្រោង​យុវជន​ដើម្បី​កម្ពុជា​ប្រចាំ​ស្រុក​កោះ​ញែក​ គឺជា​គម្រោង​មួយ​ដែល​មាន​គោលដៅ​ពង្រឹង​ភាព​អង់អាច​ដល់​យុវជន​ក្នុងនាម​ជា​ពលរដ្ឋ​សកម្ម​ឱ្យ​បាន​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍ​ លើក​កម្ពស់​ការអប់រំ​ និង​ទទួល​បានឱកាស​ការងារ​ធ្វើ​។ គម្រោង​យុវជន​ដើម្បី​កម្ពុជា​ បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ទី​២ ឆ្នាំ​ទី​១ដែល​មាន​លទ្ធផល​រំពឹង​ទុក​ចំនួន​៣សំខាន់​ៗ៖ ១) អ្នកដឹកនាំ​យុវជន​ យល់​ដឹង​អំពី​សិទ្ធិ​ និង​ការទទួលខុសត្រូវ​ក្នុងនាម​ជា​ពលរដ្ឋ​សកម្ម​រួមបញ្ចូល​ទាំង​ការចូលរួម​ និង​បរិ​យា​បន្ន។ ២) យុវជន​មមាន​សាមគ្គីភាព​ និង​មាន​សមត្ថភាព​អាច​អនុវត្ត​សកម្មភាព​អភិវឌ្ឍន៍​បានខាង​ផ្នែក​អប់រំ​ អនាម័យ​ទឹក​ស្អាត​ បរិស្ថាន​ និង​ការប្រែប្រួល​អាកាសធាតុ​។ ៣) យុវជន​និង​កសិករ​ បង្កើន​នូវ​ប្រាក់ចំណូល​តាមរយៈ​ជម្រើស​មុខរបរ​ចិញ្ចឹមជីវិត​ផ្សេង​ៗ និង​សហគ្រិន​ភាព​។គម្រោង​អនុវត្ត​នៅ​ឃុំ​ចំនួន​៣គឺ​ ឃុំ​អបួនលើ​ ឃុំ​រយ៉ និង​ឃុំ​ស្រែស​ង្គម​ សរុប​៩ភូមិ​។ យុទ្ធ​សាស្រ្តដែល​យើង​ធ្វើគឺយុទ្ធសាស្ត្រ​យក​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​។យើង​ធ្វើការ​ជាមួយ​ជន​ងាយ​រងគ្រោះ​ អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​ពាក់ព័ន្ធ​នានា​។

Announcement Positions

អ្នក​សម្របសម្រួលសហគមន៍

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកអភិវឌ្ឍន៍ជនបទ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $400 - $490 អត្ថប្រយោជន៍ផ្សេងៗ
សង្ខេបមុខតំណែង

ទីកន្លែង​ធ្វើការ​៖ ស្ថិត​ក្នុងស្រុក​កោះ​ញែក​ ខេត្ត​មណ្ឌលគិរី​។

ការ​សង្ខេប​ពី​តួនាទី​

អ្នក​សម្របសម្រួល​សហគមន៍​ ទទួលខុសត្រូវ​ចំពោះ​ការ​អនុវត្ត​ និង​ត្រួតពិនិត្យ​សកម្មភាព​ការងារ​នៅ​ខាង​ឃុំ​ស្រែស​ង្គម​។ តួនាទី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​សម្របសម្រួល​យ៉ាង​ជិត​ស្និត​ជាមួយ​អ្នកដឹកនាំ​យុវជន​ អាជ្ញាធរ​មូលដ្ឋាន​ សាលារៀន​បឋមសិក្សា​បឋមសិក្សា​មានជ័យ​ និង​វិទ្យាល័យ​ហ៊ុន​សែន​កោះ​ញែក​ និង​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​សហគមន៍​ ដើម្បី​ធានា​ពី​ភាព​រលូន​ ភាពជា​ដៃគូ​ និង​ប្រសិទ្ធិភាព​នៃ​ការ​អន្តរាគមន៍​របស់​គម្រោង​។

ប្រភេទ​នៃ​មុខតំណែង​

  • ធ្វើការ​ពេញ​ម៉ោង​ ៨ម៉ោង​ក្នុងមួយថ្ងៃ​ ស្មើ​៤០ម៉ោង​ក្នុង​មួយ​សបា្ដហ៍ ធ្វើការ​ពី​ថ្ងៃចន្ទ​ ដល់​ថ្ងៃសុក្រ​។
  • ធ្វើការងារ​តាម​សហគមន៍​ច្រើនជាង​នៅ​ការិយាល័យ​។
  • ចូលរួម​ការប្រជុំ​នានា​ដូចជា​ ជាមួយ​បុគ្គលិក​គម្រោង​ បុគ្គលិក​ក្នុង​ក្រុម​ សហគមន៍​គោលដៅ​ ដៃគូ​សហការ​ ដៃគូ​អភិវឌ្ឍន៍​ ។
  • ករណី​ចាំ​ចាច់​ នឹង​តម្រូវ​ឱ្យ​ធ្វើការងារ​នៅ​ថ្ងៃសៅរ៍​ ឬថ្ងៃអាទិត្យ​ ហើយនឹង​អនុញ្ញាត​ឱ្យ​យក​ថ្ងៃ​ផ្សេង​ សម្រាក​ជំនួស​វិញ​ ។
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការអនុវត្តគម្រោង
  • រៀបចំផែនការ និងអនុវត្តសកម្មភាពគម្រោងនៅក្នុងឃុំស្រៃសង្គមដែលបានកំណត់ ដោយផ្អែកទៅលើផែន​ការ​ការងារឆ្លើយតបទៅនឹងគោលដៅ និងលទ្ធផលរំពឹងទុកទាំងបីរបស់គម្រោងដំណាក់កាលទី២។
  • ធ្វើការយ៉ាងជិតស្និតជាមួយអ្នក​ដឹកនាំយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាសហគមន៍ដូចជា ការការពារពីការរំលោភបំពាន ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ។
  • គាំទ្រអ្នក​ដឹកនាំយុវជន ក្នុងការអនុវត្តគំនិតផ្តួចផ្តើមដែលមានសុវត្ថិភាព បរិយាប័ន និងការចូលរួមរបស់សហគមន៍ រៀបចំ និងសម្របសម្រួលការប្រជុំសហគមន៍ និងវគ្គបណ្តុះបណ្តាល។
  • ធានាថាគ្រប់សកម្មភាពការងារប្រកាន់ខ្ជាប់នូវគោលការណ៍គាំពារសុវត្តិភាព និងរួចផុតពីការរំលោភបំពាន និងការរើសអើងគ្រប់ប្រភេទ។
  • ការសម្របសម្រួលការចូលរួមរបស់សហគមន៍ និងអ្នកពាក់ព័ន្ធ
  • កសាង និងថែរក្សាទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរមូលដ្ឋាន​គ្រូបង្រៀន សាលារៀន និងសហគមន៍ ស្ថាបន្នវិស័យឯកជន។
  • តំណាងឱ្យគម្រោងយុវជនដើម្បីកម្ពុជា និងក្នុងការប្រជុំកម្រិតឃុំ និងព្រឹត្តិការណ៍ផ្សេងៗ
  • ធ្វើការទំនាក់ទំនងយ៉ាងទៀងទាត់ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង និងការដោះសា្រយបញ្ហានានា។
  • ធានាពីការចូលរួម និងការផ្តល់មតិត្រឡប់ពីអ្នកពាក់ព័ន្ធ។
  • ការធ្វើរបាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន
  • រៀបចំរបាយការណ៍សកម្មភាព ហើយចែករំលែកដល់អាជ្ញាធរពាក់ព័ន្ធ (ដូចជា ឃុំ ស្រុក)។
  • ថែរក្សាឯកសារឱ្យអំពីការរីកចម្រើនរបស់គម្រោង បញ្ជីរឈ្មោះអ្នកចូលរួម និងព័ត៌មានត្រឡប់នានា។
  • ធានាថាអ្នកពាក់ព័ន្ធទទួលបានព័ត៌មានពីគម្រោង និងលទ្ធផលពីសហគមន៍។
  • ការតាមដាន និងការត្រួតពិនិត្យ
  • ចុះទៅត្រួតពិនិត្យសហគមន៍យ៉ាងទៀងទាត់ ទៅដល់សាលាបឋមសិក្សាមានជ័យ និងវិទ្យាល័យហ៊ុនសែនកោះញែក និងសកម្មភាពរបស់យុវជនដើម្បីធានាពីការអនុវត្តសកម្មភាពបានសមរម្យ ត្រឹមត្រូវល្អ។
  • ផ្តល់ការណែនាំបង្ហាត់បង្ហាញ និងគាំទ្រអ្នក​ដឹកនាំយុវជន និងសមាជិកសហគមន៍។
  • ដោះស្រាយបញ្ហានានាដែលបានលើកឡើងដោយអ្នកពាក់ព័ន្ធ ហើយបញ្ជូនទៅប្រធានគម្រោងបើចាំបាច់។
  • ត្រួតពិនិត្យនូវរាល់សញ្ញានៃការរំលោភបំពាន ឬការរើសអើងណាមួយ ហើយរាយការណ៍ភ្លាមៗស្របតាមនីតិវិធីកិច្ចការពាររបស់អង្គការ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍យ៉ាតិចពី១ទៅ២ឆ្នាំ ផ្នែកអភិវឌ្ឍន៍សហគមន៍ ការងារទាក់ទងនឹងយុវជន ឬផ្នែកដែលជាប់ទាក់ទងនឹងការងារ។​
  • មានជំនាញទំនាក់ទំនងជាលក្ខណៈបុគ្គល និងទូទៅខ្លាំង។
  • មានបទពិសោធន៍ធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមនៅក្នុងសហគមន៍។
  • មានលទ្ធភាពធ្វើផែនការ ការរៀបចំ និងការចាត់ចែងសកម្មភាពដោយឯករាជ្យ។
  • មានមូលដ្ឋានគ្រឹះក្នុង​ការសរសេររបាយការណ៍។
 

How to Apply

បេក្ខជន​ដែល​ចាប់អារម្មណ៍​ និង​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងលើ​ សូម​បំពេញ​ពាក្យ​ស្នើសុំ​ (ICC application) រួម​ទាំង​ប្រវត្តិរូប​សង្ខេប​ (cover letter and CV) ហើយ​ឯកសារ​ពាក់ព័ន្ធ​ (មិន​ចាំបាច់​ផ្ញើ​មក​ទេ​នៅ​ពេល​ដាក់ពាក្យ​) រួច​ផ្ញើ​មក​ មិន​ឱ្យ​យឺត​ជាង​ថ្ងៃ​ផុត​កំណត់​។

បេក្ខជន​ដែល​មាន​ទីលំនៅ​ស្ថិត​ក្នុងស្រុក​កោះ​ញែក​ ត្រូវ​បាន​លើកទឹកចិត្ត​ ក្នុង​ការ​ដាក់ពាក្យ​។

ទម្រង់​នៃ​ពាក្យ​ស្នើសុំ​អាច​ទាញ​យក​ពី​គេ​ហទំព័រ​របស់អង្គការ​សហការ​ ហើយ​បេក្ខជន​គួរ​ផ្ញើ​មក​តាម​ ឯកសារ​ទន់​ (soft copy) ជា​ PDF ទៅកាន់​អ៊ី​ម៉ែ​លរបស់​ប្រធាន​គម្រោង​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បេក្ខជន​ដែល​បាន​សម្រិតសម្រាំង​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​ ដើម្បី​សម្ភាសន៍​។ អង្គការ​សហការ​ មានការ​ប្តេជ្ញា​ក្នុង​កិច្ចការពារ​កុមារ​ ការពារ​មនុស្ស​ពេញវ័យ​ងាយ​រងគ្រោះ​ និង​ការ​ប្រឆាំង​ការ​ការ​ក្លែង​បន្លំ​ និង​អំពើពុករលួយ​។ ម្លោះ​ហើយ​ ការ​ផ្តល់ការងារ​គឺ​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ពី​ប្រវត្តិរូប​របស់​បេក្ខជន​ និង​កំណត់​ត្រា​ផ្សេង​ៗរបស់​បេក្ខជន​ ដែល​ធ្លាប់​ស្នាក់​នៅ​ ឬបម្រើ​ការងារ​។

Attachment:
  • Job Annoucement_Kh_ YFC Community Coordinator
 

Contact Details

Office Address
  • #21, St. A, Borey Phnom Penh Thmey - Regent Park (BR) alongside Trung Morn street, Damnak Thum Bei, Sangkat Stueng Mean chey 3, Khan Mean Chey, Phnom Penh, Cambodia
  • គម្រោងយុវជនដើម្បីកម្ពុជាស្រុកកោះញែក នៃអង្គការសហការ, Reangsei, Srae Sangkum Commune, Kaoh Nheaek District, Mondul Kiri Province, Cambodia
 
Contact Name
  • Integral Cooperation Cambodia Organisation (I.C.C)
 
Phone
 
Email
 
Website