Job Announcement

អ្នកផ្តល់សេវាលើការសម្អាតការិយាល័យ

with The Fred Hollows Foundation
This job has already passed the closing date

BTDC-ID: 37953
Closing Date:

Announcement Positions

Announcement Description

មូលនិធិ​ហ្វ្រេ​ដហូឡូ​ គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ មានការិយា​ល័យក​ណ្តាល​នៅ​ប្រទេស​ អូស្រ្តាលី។មូលនិធិ​ហ្វ្រេ​ដហូឡូ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩២ ដោយ​លោក​សាស្ត្រាចារ្យ​ ហ្វ្រេ​ដហូឡូ​ ។ បេសកកម្ម​ចម្បង​របស់​មូលនិធិ​ហ្វ្រេ​ដហូឡូ​ គឺ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ក្នុង​វិស័យ​សុខភាព​ភ្នែក​ ការ​ព្យាបាល​ និង​ការ​បង្ការ​ភាព​ពិការ​ភ្នែក​ ដែល​បង្ក​ដោយ​ជំងឺ​បាយ​ភ្នែក​ (cataract) ជំងឺ​ត្រាក់​កូម (trachoma) ជំងឺ​បាត​ភ្នែក​បណ្តាល​មកពី​ផលវិបាក​នៃ​ជំងឺ​ទឹកនោមផ្អែម​ (diabetic retinopathy) និង​បញ្ហា​កំហុស​កំណុំរូបភាព​(refractive error)។ មូលនិធិ​ហ្វ្រេ​ដហូឡូ​បាន​ និង​កំពុង​បំពេញបេសកកម្ម​ក្នុង​ប្រទេស​ជាង​ ២៥ នៅ​អូស្ត្រាលី​ ប៉ាស៊ីហ្វិក​ អាស៊ី​ខាងត្បូង​ អាស៊ី​អាគ្នេយ៍​ និង​ទ្វីប​អាហ្វ្រិក​។

Announcement Positions

អ្នកផ្តល់សេវាលើការសម្អាតការិយាល័យ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកការងារតាមផ្ទះ/ការងារពលកម្ម
  • ពេលវេលា:អត់បញ្ជាក់
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

អំពី​កិច្ចសន្យា​ផ្តល់សេវាកម្ម​

អ្នក​ផ្តល់សេវា​លើការស​ម្អាត​ការិយាល័យ​នឹង​ផ្តល់សេវាកម្ម​ក្នុង​ការ​ថែរក្សា​អនាម័យ​ សុវត្ថិភាព​ និង​បរិយាកាស​ស្អាត​សម្រាប់​បុគ្គលិក​ និង​ភ្ញៀវ​របស់​មូលនិធិ​។ មុខតំណែង​នេះ​គាំទ្រ​បេសកកម្ម​របស់​អង្គការ​មិន​រក​ប្រាក់ចំណេញ​ ដោយ​ធានា​ថា​បរិវេណ​អគារ​ មាន​ភាព​ស្អាត​ មាន​អនាម័យ​និង​សុវត្ថិភាព​ ក្នុង​ពេលធ្វើការ​។

  • ប្រភេទ​កិច្ចសន្យា​៖ កិច្ចសន្យា​ផ្តល់សេវាកម្ម​
  • រយៈពេល​ធ្វើការ​៖ 12 ខែ​
  • ម៉ោង​ធ្វើការ​៖ 4ម៉ោង​(ពេលព្រឹក​)
  • ថ្ងៃធ្វើការ​៖ ចន្ទ​–សុក្រ​
ករណីកិច្ច និងការទទួលខុសត្រូវ:
  • បោសសម្អាត ជូតដី បូមធូលី និងកម្រាលការិយាល័យ បន្ទប់ទឹក បន្ទប់ប្រជុំ និងបរិវេណដែលប្រើប្រាស់រួម
  • ប្រមូល និងដាក់ចោលសំរាម ឲ្យបានត្រឹមត្រូវ
  • សម្អាតបង្អួច កញ្ចក់ និងផ្ទៃកញ្ចក់ផ្សេងៗ
  • គ្រប់គ្រងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក (សាប៊ូ ក្រដាសជូតដៃ ក្រដាសបង្គន់ ជាដើម)
  • រាយការណ៍អំពីការខូចខាត​តម្រូវការថែទាំ ឬបញ្ហាសុវត្ថិភាពទៅកាន់អ្នកគ្រប់គ្រងភ្លាមៗ
  • រៀបចំបន្ទប់ និងសម្ភារៈសម្រាប់កិច្ចប្រជុំ ព្រឹត្តិការណ៍ ឬកម្មវិធីផ្សេងៗ
  • ជួយរៀបចំទុកដាក់សម្ភារការិយាល័យឲ្យបានស្អាត និងមានរបៀបរៀបរយ
  • រក្សាសុវត្ថិភាពអគារបន្ទាប់ពីសម្អាត ដោយធានាថាទ្វារ និងបង្អួចត្រូវបានចាក់សោត្រឹមត្រូវ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ប្រវត្តិការងារ:
  • មានបទពិសោធន៍ការងារសម្អាត ឬថែទាំអគារយ៉ាងតិចរយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទន់
  • អាចលើក យក និងផ្លាស់ទីឧបករណ៍ និងសម្ភារៈសម្អាត
  • មានភាពស្មោះត្រង់ និងទំនួលខុសត្រូវ មកធ្វើការទៀងទាត់ និងយកចិត្តទុកដាក់ក្នុងការងារ
  • អាចធ្វើការដោយឯករាជ្យ និងគ្រប់គ្រងពេលវេលាបានល្អ
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​អម​ ពន្យល់​អំពី​លក្ខណៈ​សម្បត្តិ​ជាក់លាក់​របស់​បេក្ខជន​ តាមរយៈ​អ៊ី​ម៉ែ​ល ឬផ្ញើ​ពាក្យ​ស្នើសុំ​មកកាន់​ការិយាល័យ​មូលនិធិ​ហ្វ្រេ​ដហូឡូ​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ដើម្បី​មាន​សិទ្ធិ​ដាក់ពាក្យសុំ​មុខតំណែង​នេះ​ អ្នក​ត្រូវតែ​មាន​សិទ្ធិ​ធ្វើការ​ក្នុង​ប្រទេសកម្ពុជា​។

មូលនិធិ​ហ្វ្រេ​ដហូឡូ​ ប្តេជ្ញា​ការពារ​សិទ្ធិ​កុមារ​នៅ​គ្រប់​ផ្នែក​ទាំងអស់​ដែល​យើង​ធ្វើការ​។ អ្នក​ដាក់ពាក្យសុំ​ត្រូវ​បាន​ណែនាំ​ថា​ មូលនិធិ​រក្សាសិទ្ធិ​ក្នុង​ការ​ត្រួតពិនិត្យ​លិខិត​ថ្កោលទោស​ដែល​នៅ​មាន​សុពលភាព​(ក្រោយ​ជាប់​ជាស្ថាពរ​) និង​នីតិវិធី​ពិនិត្យ​ផ្សេងទៀត​ ដើម្បី​ធានា​ថា​យើង​រក្សា​ និង​លើក​កម្ពស់​បរិស្ថាន​សុវត្ថិភាព​កុមារ​។

សូម​ចុច​ឯកសារ​ភ្ជាប់​ខាងក្រោម​សម្រាប់​ព័ត៌មាន​បន្ថែម​។

Attachment:
  • JD Part-time Cleaner
 

Contact Details

Office Address
  • 2nd Floor, P.G.C.T center, Street 274, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • The Fred Hollows Foundation
 
Phone
 
Email