ជំនួយការមត្តេយ្យ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
មុខតំណែងនេះសម្រាប់ថ្នាក់មត្តេយ្យ (អាយុ២ ទៅ ៥ឆ្នាំ)
មាន២វេនសម្រាប់ជ្រើសរើស:
- ចាប់ពីម៉ោង៧:៣០ព្រឹកដល់ម៉ោង២:២០នាទីរសៀល ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ
- ចាប់ពីម៉ោង៧:៣០ព្រឹកដល់ម៉ោង៤:៣០នាទីរសៀល ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ
ជំនួយការត្រូវបំពេញការងារដោយគោរពតាមច្បាប់ក្រមសីលធម៌របស់បុគ្គលិកនៃសាលាបារាំងអន្តរជាតិខេត្តបាត់ដំបង។
ករណីកិច្ច និងការទទួលខុសត្រូវ:
- ជួយការងារគ្រូបន្ទុកថ្នាក់
- ទទួលបន្ទុកសិស្សជាក្រុមតូច ឬធំទៅតាមការណែនាំពីគ្រូបន្ទប់ថ្នាក់
- បង្រៀនភាសាខ្មែរ
- ជួយក្នុងការផលិត ជួសជុល ថែទាំ និងទិញសម្ភារៈសិក្សា
- ទទួលខុសត្រូវលើការសម្អាត រៀបចំថ្នាក់រៀន និងការរៀបចំសម្ភារៈជារៀងរាល់ថ្ងៃ
- មើលសិស្សក្នុងពេលអាហារថ្ងៃត្រង់ និងពេលដែលសិស្សសម្រាកថ្ងៃ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- បារាំង
- អង់គ្លេស
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- សញ្ញាបត្រទុតិយភូមិយ៉ាងតិច
- មានបទពិសោធន៍ធ្វើការជាមួយក្មេង
ជំនាញទន់
- ភាសាបារាំង៖ កម្រិតមធ្យម (ករណីត្រូវបានជ្រើសរើស បុគ្គលិកនឹងទទួលបានការពង្រឹងកម្រិតភាសាបារាំងតាមរយៈការរៀនបន្ថែមនៅវិទ្យាស្ថានភាសាបារាំង
- ភាសាអង់គ្លេស៖ កម្រិតមធ្យម
- មានសមត្ថភាពធ្វើការជាក្រុម
- មានទំនួលខុសត្រូវក្នុងការងារ