Procurement Ads

សេចក្តីប្រកាសដេញថ្លៃស្វែងរក អ្នកជីកអណ្ដូង ជាងសាងសង់ជើងទម្រធុងស្ដុកទឹក សាងសងរបងព័ទ្ធជុំវិញអណ្ដូង ចាក់បេតុងជុំវិញអណ្ដូង ធ្វើរោងរបស់អណ្ដូង និងរៀបប្រព័ន្ធទុយោទឹក

with Clear Cambodia
This job has already passed the closing date

Announcement Description

អង្គការ​ស្អាត​កម្ពុជា​៖ គឺជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​លើ​វិស័យ​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​ដោយ​លើក​កម្ពស់​គុណភាព​ទឹកអនាម័យ​ សុខភាព​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រើ​បច្ចេក​វិទ្យា​ និង​ការអប់រំ​សមស្រប​។ អង្គការ​ស្អាត​កម្ពុជា​ ត្រូវការ​ស្វែងរក​ និង​ជ្រើសរើស​អ្នក​ជីក​អណ្ដូង​ ជាង​សាងសង់​ជើង​ទម្រ​ធុង​ស្ដុក​ទឹក​ សាង​សង​របង​ព័ទ្ធជុំវិញ​អណ្ដូង​ ចាក់​បេតុង​ជុំវិញ​អណ្ដូង​ ធ្វើ​រោង​របស់​អណ្ដូង​ និង​រៀប​ប្រព័ន្ធ​ទុយោ​ទឹក​ ក្នុង​ឆ្នាំ​២០២៦ នេះ​ដើម្បី​ចូលរួម​ការ​ដេញថ្លៃ​សាងសង់​នៅ​តាម​បណ្ដា​ខេត្ត​ដូច​ខាងក្រោម​៖

Expected Outputs

សេចក្តីប្រកាសដេញថ្លៃស្វែងរក អ្នកជីកអណ្ដូង ជាងសាងសង់ជើងទម្រធុងស្ដុកទឹក សាងសងរបងព័ទ្ធជុំវិញអណ្ដូង ចាក់បេតុងជុំវិញអណ្ដូង ធ្វើរោងរបស់អណ្ដូង និងរៀបប្រព័ន្ធទុយោទឹក

  • Career Category: Invitation for Bids
  • Location: Pursat Province, Stung Treng Province, Ratanak Kiri Province
Summary

ខេត្ត​ពោធិ៍សាត់​៖ មាន​ចំនួន​៣ទីតាំងនៅ​ក្នុងស្រុក​ក្រគរ​ ស្រុក​ភ្នំក្រវាញ​ និង​ស្រុក​តាលោសែន​ជ័យ​

ខេត្ត​ស្ទឹង​ត្រែង​៖ មាន​ចំនួន​៥ទីតាំងនៅ​ក្នុងស្រុក​ថា​ឡាប​រិវ៉ា​ត និង​បុរី​អូរ​ស្វាយសែនជ័យ​

ខេត្ត​រតនគិរី​៖ មាន​ចំនួន​១៣ទីតាំងនៅ​ក្នុង​ ស្រុក​អូរ​យ៉ាដាវ ស្រុក​កូន​មុំ​ ស្រុក​លំ​ផាត់​ និង​ស្រុក​អូរ​ជុំ​

Submission Requirements

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​៖

  1. ជា​អ្នក​ជីក​អណ្ដូង​ និង​ជាជាង​សាងសង់​ដោយ​ផ្ទាល់​ ដែល​មាន​បទពិសោធន៍​ជីក​អណ្ដូង​ ជើង​ទម្រ​ធុង​ស្ដុក​ទឹក​ សាង​សង​របង​ព័ទ្ធជុំវិញ​អណ្ដូង​ ចាក់​បេតុង​ជុំវិញ​អណ្ដូង​ ធ្វើ​រោង​របស់​អណ្ដូង​ និង​ប្រព័ន្ធ​ទុយោ​ទឹក​ យោង​តាម​ស្តង់​ដានៃអណ្ដូង​ប្រព័ន្ធ​សូ​ឡា និង​តាម​ប្លង់​គម្រូ​របស់​អង្គការ​ស្អាត​កម្ពុជា​ដែល​បាន​ផ្ដល់​ជូន​។
  2. ការ​ដាក់​ដេញថ្លៃ​មក​អង្គការ​ស្អាត​កម្ពុជា​ត្រូវតែ​មិនមែន​ជាសាច់ញាតិ​នឹងគ្នា​ ឬក្រុម​ជាង​តែមួយ​ឡើយ​។ ឧទាហរណ៍ៈ ឪពុក​ និង​កូន​ នៅ​ក្នុង​ក្រុម​តែមួយ​ដេញថ្លៃ​ផ្សេងគ្នា​ ឫដាក់​ដេញ​ក្នុង​តម្លៃ​ផ្សេងគ្នា​ នៅ​ក្នុង​គោលបំណង​ដើម្បី​ប្រកួតប្រជែង​ទទួល​បាន​ជោគជ័យ​ ហើយ​អ្នក​ដែល​មិន​ត្រូវ​បាន​ជ្រើសរើស​ក៏​ទទួល​បានការ​ងារ​ធ្វើជា​មួយ​ក្រុម​ដែល​អង្គការ​បាន​ជ្រើសរើស​។
  3. បុគ្គលិក​ ឫបុគ្គលិក​ស្ម័គ្រចិត្ត​របស់​អង្គការ​ស្អាត​កម្ពុជា​មិន​ត្រូវ​បាន​អនុញ្ញាតិអោយ​ដាក់​ដេញថ្លៃ​ឡើយ​។

កំណត់​សំគាល់​៖ គ្រប់​ផលិតផល​របស់​អង្គការ​ស្អាត​កម្ពុជា​ខាងលើ​នៅ​ក្នុង​ខេត្ត​គោលដៅ​ត្រូវការ​ជ្រើសរើស​អ្នក​ជីក​អណ្ដូង​ និង​សាង​សង​តែ​១ក្រុម​ប៉ុណ្ណោះ​។អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ​សូម​លោក​/លោកស្រី​ដែល​មាន​ចំណាប់​អារ​ម្មណ៏ក្នុង​ការ​ដេញថ្លៃ​ សូម​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​លេខ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ការ​ទទួលពាក្យ​ដាក់​ដេញថ្លៃ​ចាប់​ផ្តើ​មពី​ថ្ងៃ​ដូន​ដំណឹង​នេះ​រហូតដល់​ថ្ងៃ​ទី​១០ ខែ​មករា​ ឆ្នាំ​២០២៦!

សូ​ចចុច​តំណ​រភ្ចាប់​នេះ​សម្រាប់​ព័ត​មាន​ទបន្ថែម​។

 

Contact Details

Office Address
  • #86, St. 608, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Clear Cambodia (Office)
 
Phone
 
Website