គ្រូបង្រៀនរូបវិទ្យា និងគីមីវិទ្យា
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
សម្រាប់បំប៉នសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ របស់យើងក្នុងមណ្ឌលភូមិកុមារ ខេខេអុីវី កម្ពុជា។
ទីកន្លែងធ្វើការ : មណ្ឌល ខេខេអុីវី កម្ពុជា ភ្នំពេញ
រាយការណ៍ជូន : ប្រធានផ្នែកអប់រំ
ថ្ងៃធ្វើការ៖ ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
- ទំនួលខុសត្រូវការងារសំខាន់ៗ:
- បង្រៀនថ្នាក់បំប៉នផ្នែករូបវិទ្យា និងគីមីវិទ្យា ដល់សិស្សថ្នាក់ទី៧ដល់ថ្នាក់ទី១២ ក្នុងមណ្ឌល
- រៀបចំកិច្ចតែងការបង្រៀន និងបង្រៀនតាមកិច្ចតែងការដែលបានរៀបចំ
- រៀបចំការប្រឡងប្រចាំខែ និងប្រចាំឆរមាសសម្រាប់សិស្ស
- ធ្វើរបាយការណ៍ពីការបង្រៀន និងស្រង់ពិន្ទុសិស្សដាក់ជូនប្រធានផ្នែកអប់រំ
- រៀបចំកិច្ចការសាលាដាក់អោយសិស្សធ្វើអោយបានត្រឹមត្រូវ និងអោយមានប្រសិទ្ធិភាព
- បណ្តុះ និងអប់រំកុមារអំពីសុជីវធម៌ និងសីលធម៌ក្នុងការរស់នៅក្នុងសង្គម
- អប់រំកុមារពីសារៈសំខាន់នៃការសិក្សា និងលើកទឹកចិត្តកុមារអោយខិតខំសិក្សា
- ទំនួលខុសត្រូវផ្សេងៗ:
- ជួយការពារកុមារពីការរំលោភបំពានផ្សេងៗ និងត្រូវរាយការណ៍ជាបន្ទាន់ប្រសិនបើឃើញមានការ រំលោភបំពានលើកុមារ
- ធ្វើជាគំរូល្អដល់កុមារគ្រប់ពេលវេលា
- ធ្វើកិច្ចការផ្សេងៗដែលស្នើរសុំពីថ្នាក់គ្រប់គ្រង
- ប្រកាន់ភ្ជាប់ពីការគោរពសិទ្ធិកុមារ និងរក្សាការសំងាត់របស់កុមារ និងស្ថាប័នគ្រប់ពេលវេលា ដើម្បី ធានាអោយបានពីសុវត្ថិភាពរបស់កុមារទាំងអស់
- ប្រាក់ខែអាស្រ័យលើបទពិសោធន៍ និងកញ្ចប់ថវិការបស់អង្គការ
- ប្រាក់សន្សំប្រចាំឆ្នាំ
- មានកន្លែងស្នាក់នៅដោយឥតគិតថ្លៃប្រសិនបើចង់ស្នាក់នៅក្នុងមណ្ឌល
- មានអាហារបីពេលដោយឥតគិតថ្លៃប្រសិនបើស្នាក់នៅក្នុងមណ្ឌល
- ការឈប់សម្រាកថ្ងៃបុណ្យតាមថ្ងៃឈប់សម្រាប់របស់រដ្ឋាភិបាលកម្ពុជា
- មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ១៥ថ្ងៃក្នុងមួយឆ្នាំ
- ទទួលបានប័ណ្ណ បសស
- បរិញ្ញាបត្រ ផ្នែក រូបវិទ្យា និងគីមីវិទ្យា
- មានបច្ចេកទេសក្នុងការបង្រៀន និងមានបទពិសោធន៍បង្រៀនផ្នែករូបវិទ្យា និងគីមីវិទ្យាដល់សិស្សពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ យ៉ាងតិចរយៈពេល ២ ឆ្នាំ
- មានចំណេះដឹងពីការអភិវឌ្ឍ និងការការពារកុមារ
- មានឆន្ទៈក្នុងការអភិវឌ្ឍខ្លួន និងចេះរៀនសូត្របន្ថែមដោយខ្លួនឯង
- ស្មោះត្រង់ និងមានការអត់ធ្មត់ជាមួយកុមារ
- ស្រ្តីភេទត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ