សិក្ខាកាម
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន, ផ្នែកច្បាប់
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $230 អត្ថប្រយោជន៍ផ្សេងៗ
សិក្ខាកាមដើម្បីចូលរួមសិក្សាវគ្គស្តីពី “ការចងក្រងសហគមន៍”
ទីតាំង៖ សិក្ខាកាមត្រូវតែជាអ្នកដែលមានទីលំនៅក្នុងខេត្តសៀមរាប
រយៈពេល៖ សិក្ខាកាមនឹងត្រូវវាយតម្លៃក្នុងរយៈពេល៣ខែ ហើយអាចត្រូវបានបន្តការងារតាមតម្រូវការការងាររបស់ស្ថាប័ន។
- សម្របសម្រួល និងធ្វើការជាមួយ សហគមន៍ក្រីក្រនៅក្នុងតំបន់គោលដៅគម្រោង និងសមាជិកសហគមន៍ជារៀងរាល់ថ្ងៃដើម្បីកៀគរឱ្យមានការចូលរួម និងពង្រឹងអំណាចសហគមន៍។
- អនុវត្តសកម្មភាពរៀបចំសហគមន៍ ដូចដែលបានកំណត់ក្នុងផែនការ និងតាមការស្នើសុំរបស់សហគមន៍។
- តាមដានសកម្មភាពការងារកម្មវិធីចងក្រងនៅក្នុងសហគមន៍ និងផ្តល់មតិកែលម្អសម្រាប់ការ ងារនាពេលខាងមុខ។
- ទំនាក់ទំនង កសាង និងរក្សាទំនាក់ទំនងជាមួយប្រជាជនសហគមន៍។
- ចងក្រង និងសម្របសម្រួលកិច្ចប្រជុំសហគមន៍ និងការប្រមូលព័ត៌មានសហគមន៍។
- ចងក្រង និងសម្របសម្រួលការឆ្លុះបញ្ចាំងប្រចាំសប្តាហ៍លើការងារ ឬបញ្ហារបស់សហគមន៍។
- ជួយរៀបចំ និងសម្របសម្រួលការបណ្តុះបណ្តាលសហគមន៍។
- ដាក់សំណើធ្វើសកម្មភាព ធ្វើកំណត់ហេតុកិច្ចប្រជុំ/របាយការណ៍សកម្មភាព និងរបាយការណ៍ប្រចាំខែទៅអ្នកគ្រប់គ្រងផ្ទាល់។
- ធ្វើការងារផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានកម្មវិធីក្រងក្រង និងគណៈគ្រប់គ្រងនៃអង្គការសមធម៌កម្ពុជា។
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- បរិញ្ញាបត្រ ផ្នែក ច្បាប់កាន់តែប្រសើរ
- មានកម្រិតវប្បធម៌ចាប់បញ្ចប់ថ្នាក់ទី១២ ឡើងទៅ ឬប្រសិនបើជានិស្សិតផ្នែកច្បាប់កាន់តែប្រសើរ។
- មានចំណេះដឹង ឬបទពិសោធន៍ទាក់ទងនឹងការចងក្រងសហគមន៍ ជាពិសេសលើបញ្ហាសិទ្ធិដីធ្លី និងលំនៅឋាន។
- ជាយុវជនសកម្មដែលមកពីសហគមន៍អសុវត្ថភាពដីធ្លី។
- មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការងារសហគមន៍។
- មានភាពស្មោះត្រង់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយសហគមន៍ក្រីក្រក្នុងទីក្រុង។
- មានឆន្ទៈក្នុងការប្រឈមនឹងសម្ពាធពីលក្ខខណ្ឌការងារ។